CEN : គ​.​ជ​.​ប​. រៀបចំ​បណ្ដុះបណ្ដាល ស្ដីពីការបោះឆ្នោត ការរាប់​សន្លឹកឆ្នោត និង​ការ​បូកសរុប​លទ្ធផលនៃ​ការបោះឆ្នោត​ឃុំ សង្កាត់ អាណត្តិ​ទី​៣

(ថ្ងៃទី 24 មេសា 2012, ម៉ោង 11:01:AM) | ដោយ: លីនណា

ភ្នំពេញ: គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានជូនដំណឹងថា នឹងរៀបចំបណ្ដុះបណ្ដាលប្រធាន សមាជិកបណ្ដុះបណ្ដាល គ្រូបង្ហាត់ គធ/ខប ភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍បោះឆ្នោត ស្ដីពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៣ ឆ្នាំ២០១២។ វគ្គបណ្តុះបណ្តាលនោះ មានរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី៨-៩ ខែឧសភា ឆ្នាំ២០១២ នៅសាលប្រជុំក្រសួងមហាផ្ទៃ។

សេចក្ដីជូនដំណឹង ចេញកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១២ បានឲ្យដឹងថា ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១២ វេលាម៉ោង ៨ព្រឹក លោកស្រី ស៊ីន ជុំបូ អនុប្រធាន គ.ជ.ប. មានមតិសំណេះសំណាល ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល និងមានគ្រូឧទ្ទេសនាម គ.ជ.ប. តាមក្រុម។ ចំណែកនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១២ វេលាម៉ោង ៥រសៀល លោក អ៊ឹម សួស្ដី ប្រធាន គ.ជ.ប. មានមតិណែនាំដល់សិក្ខាកាមទាំងអស់ ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ៕ S

 

Posted on 25 April 2012, in ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់, គ.ជ.ប (NEC Election). Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: