ភ្នំពេញប៉ុស្តិ៍ ៖ បេក្ខជន​១០​រូប ត្រូវ​បាន​គេ​ដក​សិទ្ធិពី ការ​បោះឆ្នោត​នៅ​អេហ្ស៊ីប​ជា​ផ្លូវការ

បេក្ខជន១០រូប ត្រូវបានគេដកសិទ្ធិពីការបោះឆ្នោតនៅអេហ្ស៊ីបជាផ្លូវការ

Thursday, 19 April 2012 12:03
Reuters

លោកសាធើរ លោកស៊ូឡីម៉ាន់ និងលោកអាប៊ូ អ៊ីស្មែល ស្ថិតក្នុងចំណោមអ្នកត្រូវដកសិទ្ធិ។ Reuters

ក្រុងគែរ: ការប្រកួតប្រជែងសម្រាប់តំណែង ប្រធានាធិបតីអេហ្ស៊ីប ត្រូវបានកំណត់ម្ដងទៀត ដោយសារតែ ការដកសិទ្ធិលោក ប្រមុខចារកម្ម លោក មូបារ៉ាក់ក្រុមអ៊ិស្លាមនិយម ដ៏លេចធ្លោ ក្នុងនោះមាន ទាំងបេក្ខជន គណបក្ស ភាតរភាពមូស្លីម និង ជាបព្វជិត អម្បូរសាឡាហ្វី ដ៏មានប្រជាប្រិយភាព។

ការវិវត្តទាំងនេះ បន្ថែមទៅលើ ភាពរពើតរពើងនៃ អន្តរកាលឆ្ពោះទៅ រក ប្រជាធិបតេយ្យ ដែលត្រូវបាន បន្ទុចបង្អាក់ដោយ សកម្មភាព អំពើហិង្សា និង ការប្រជែងគ្នា ខាង នយោបាយ រវាងក្រុមអ៊ិស្លាម និយមដែល ធ្លាប់ ត្រូវហាមឃាត់ ក្រុមកំណែនិយម លម្អៀង ខាងនិកាយ និង ក្រុមសេសសល់ ពីរបបលោក មូបារ៉ាក់ ដែលត្រូវ បានគេ ផ្ដួលរំលំ នៅក្នុង ការបះបោរ របស់ ប្រជាជនកាលពី ឆ្នាំមុន។

ក្រុមអ្នកឈ្នះពីវិនាសកម្មនេះ រួមមាន អតីតប្រធានសម្ព័ន្ធ អារ៉ាប់គឺ លោក អាំ មូសា និង ជនអ៊ិស្លាម និយមកណ្ដាលគឺ លោក អាប់ដេល ម៉ូណេម អាបុល ហ្វូទូស។ អ្នកទាំង ពីរនេះ បាន ចំណាយពេល លើផ្លូវ យុទ្ធនាការយូរ ជាងគេ ប៉ុន្តែត្រូវ ចាញ់ប្រៀប ក្រុមអ្នកមកក្រោយ ដែលត្រូវគេដកសិទ្ធិចេញកាលពីថ្ងៃ អង្គារ។

ក្រុមអ្នកចាញ់រួមមានលោក ខៃរ៉ាត អាល់ឥសាធើរ នៃក្រុមភាតរភាព ជាគណបក្សធំ បំផុតនៅក្នុងសភា ប៉ុន្តែឱកាសរបស់គាត់ ទំនងជាត្រូវ បំផ្លាញដោយការ ដកសិទ្ធិ និងត្រូវជំនួស ដោយប្រធានបក្ស លោក ម៉ូហា ម៉េត មូស៊ី

បេក្ខជនពីររូបទៀត ក្នុងចំណោម១០រូប មាន ប្រមុខចារកម្ម លោក អូម៉ារ ស៊ូឡីម៉ាន់ និង លោកអាប៊ូ អ៊ីស្មែល៕ PN

Posted on 25 April 2012, in ការបោះឆ្នោត​អន្តរជាតិ, បទល្មើសបោះឆ្នោត. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: