ភ្នំពេញប៉ុស្តិ៍ ៖ គ.ជ.ប លុប​បេក្ខជន ១០០នាក់​ចេញពី​បញ្ជី​បោះឆ្នោត

គ.ជ.ប លុបបេក្ខជន ១០០នាក់ចេញពីបញ្ជីបោះឆ្នោត

Thursday, 19 April 2012 12:01
វង្ស សុខេង

ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានពិចារណា លុបឈ្មោះបេក្ខជនប្រមាណ១០០ នាក់ ក្នុងចំណោមបេក្ខជនសរុប ១១១ ពាន់នាក់ ចេញពីបញ្ជីបេក្ខជនឈរឈ្មោះ របស់គណបក្ស សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ នាថ្ងៃទី៣ ខែមិថុនាខាងមុខនេះ។

លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានមានប្រសាសន៍កាលពីម្សិលមិញថា បេក្ខជនគណបក្សមួយចំនួន មិនទាន់គ្រប់អាយុ ២៥ ឆ្នាំ ស្របទៅតាមច្បាប់បោះឆ្នោតឃុំ-សង្កាត់ ទេ ខណៈបេក្ខជនមួយចំនួនទៀត មានឈ្មោះ ២ នៅក្នុងបញ្ជី។ លោកបន្តថា៖ « គ.ជ.ប នឹងធ្វើការប្រជុំនាថ្ងៃស្អែក ដើម្បីធានាថា ការលុបឈ្មោះបេក្ខជនចេញពីបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះរបស់គណបក្ស ត្រូវតែស្របទៅតាមច្បាប់[បោះឆ្នោតឃុំ-សង្កាត់]»។

ជាមួយគ្នានេះ គណបក្សសិទ្ធិមនុស្សបានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃម្សិលមិញ អំពាវនាវឲ្យ គ.ជ.ប ពិនិត្យមើលឡើងវិញនូវបញ្ជីឈ្មោះបេក្ខជនរបស់ខ្លួន។ គណបក្សនេះ មានបេក្ខជនចូលរួមប្រកួតប្រជែងចំនួន ១០៧០ លើ ១៦៣៣ ឃុំ សង្កាត់ នៅទូទាំងប្រទេស ប៉ុន្តែ គ.ជ.ប បានចេញបញ្ជីឈ្មោះបេក្ខជនរបស់គណបក្សនេះ កាលពីថ្ងៃទី១៧ខែមេសា ដែលក្នុងនោះ បង្ហាញថា គណបក្សសិទ្ធិមនុស្ស បានចុះឈ្មោះតែក្នុងឃុំ-សង្កាត់ចំនួន១០២៩ ប៉ុណ្ណោះ។

លោក ប៉ុល ហំម អ្នកនាំពាក្យគណបក្សសិទ្ធិមនុស្ស បានថ្លែងថា៖«យើងទាមទារឲ្យ គ.ជ.ប ពិនិត្យមើលឡើងវិញនូវចំនួនឃុំ-សង្កាត់ ដែលគណបក្សបានចុះឈ្មោះ។បើពុំពិនិត្យទេយើងនឹងដាក់ពាក្យបណ្តឹងប្រឆាំង គ.ជ.ប»។

បើតាមលោក ទេព នីថា គ.ជ.ប នឹងចំណាយប្រាក់១៩,៣៧ លានដុល្លារសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងអាណត្តិទី៣ នេះ៕ CR

 

Posted on 20 April 2012, in ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: