ការជ្រើសរើសអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត និងឯករាជ្យ

សេចក្តីជូនដំណឹង

ស្តីពី

ការជ្រើសរើសអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត និងឯករាជ្យ

ដើម្បីឲ្យមានការចូលរួមកាន់តែច្រើនក្នុង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៣ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២ នាពេលខាងមុខ គណៈកម្មាធិការដើម្បី ការបោះឆ្នោត ដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្រែ្វល សូមអំពាវនាវ ដល់អង្គការ មិនមែនរដ្ឋាភិបាលជាតិ អង្គការអន្តរជាតិ សមាគម សហជីព និងអ្នកស្មគ្រចិត្ត ឯករាជ្យនានា ចូលរួមដំណើរ ការបោះឆ្នោត ជាពិសេស អំឡុងពេល បោះឆ្នោត និងរាប់ សន្លឹកឆ្នោត ក្នុងនាម ជាអ្នក សង្កេតការណ៍ស្ម័គ្រចិត្ត និងឯករាជ្យ ។

ជាអង្គការដែលមាន បទពិសោធន៍ គួរជាទីមោទនៈ ក្នុងការសម្របសម្រួល អ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ជាង១០០០នាក់ មកពី អង្គការជាតិ អង្គការ អន្តរជាតិ សមាគម និង បណ្តាអង្គការ ដែលមាន មូលដ្ឋានតាម សហគមន៍នៅក្នុង ការបោះឆ្នោតជ្រើសរើស តំណាងរាស្រ្តនីតិកាលទី៤ កន្លងទៅ ខុមហ្រ្វែលមានភាពជឿជាក់ និងប្តេជ្ញាសម្រេច ឱ្យបាននូវបេសកម្មដ៏សំខាន់មួយទៀត ក្នុង ការពង្រឹង ដំណើរការប្រជាធិបតេយ្យ តាមរយៈការសង្កេត ការបោះឆ្នោត រួមគ្នាជាថ្មី ម្តងទៀត ជាមួយអង្គការ សមាគម បុគ្គលឯករាជ្យ… ដែលមាន ចំណាប់អារម្មណ៍ លើការសង្កេតការណ៍ បោះឆ្នោត នៅឆ្នាំ ២០១២នេះ។

ដើម្បីសម្រេចគោលបំណងនេះ ខុមហ្រ្វែល នឹងផ្តល់ជូន កិច្ចសហប្រតិបត្តិការ និង ការសម្រប សម្រួលលើ បេសកកម្ម សង្កេតការណ៍បោះឆ្នោត ដោយស្ម័គ្រចិត្តនេះ សម្រាប់អង្គការ សមាគម អ្នកស្មគ្រចិត្តឯករាជ្យ តាមរយៈកិច្ច ជួយស្នើ សុំកាតសង្កេតការណ៍ បោះឆ្នោតពី គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត និងជួយរៀបចំ វគ្គបណ្តុះ  បណ្តាលជំនាញ ស្តីពី ការសង្កេតការណ៍ បោះឆ្នោត ការធ្វើ និងបញ្ជូន របាយការណ៍ និង សៀវភៅណែនាំ អ្នកសង្កេតការណ៍ បោះឆ្នោត។

ក្នុងន័យនេះ ខុមហ្វែ្រលសូមគោរព អញ្ជើញប្រធាន ឬតំណាង អង្គការជាតិ អន្តរជាតិ អង្គការ មានមូលដ្ឋាន តាមសហគមន៍ សមាគម សិស្សនិស្សិត និងភាគី ពាក់ព័ន្ធ ដែលមាន បំណងចង់ចូលរួម សង្កេតការណ៍ បោះឆ្នោតខាងមុខ សូមអញ្ជើញ ចុះឈ្មោះ និងផ្ញើបញ្ជី ឈ្មោះបុគ្គលិក/ សហជីវិក ដែលមាន ចំណាប់អារម្មណ៍ មកកាន់ ទីស្នាក់កាល កណ្តាលខុមហ្រ្វែល ឲ្យបានមុន ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១២ តាមរយៈ៖

  1. លោក ស្រី សុភ័ក្រ្ត ទូរស័ព្ទៈ 012 998 364 ឬ អ៊ីម៉ែលៈ sopheaks@comfrel.org ចំពោះអង្គការ សមាគមន៍ ដែលមាន ទីស្នាក់ការ នៅរាជធានីភ្នំពេញ
  2. អ្នកស្រី សន សុម៉ារី ទូរស័ព្ទៈ 092 973 174 ឬ អ៊ីម៉ែលៈ somary@comfrel.org  ចំពោះ អង្គការ សមាគមដែលមាន ទីស្នាក់ការ នៅតាមបណ្តាខេត្ត
  3. លោក មាស សេរីសោភ័ណ ទូរស័ព្ទៈ 016 866 898 ឬ អ៊ីម៉ែលៈ sereysophorn@comfrel.org ចំពោះអង្គការ សមាគមដែល មានទីស្នាក់ការ នៅតាមបណ្តាខេត្ត
  4. លោក អ៊ុន សំណាង ទូរស័ព្ទៈ 089 899 897 ឬ អ៊ីម៉ែលៈ samnang@comfrel.org ចំពោះលោក លោកស្រី នាងកញ្ញា ជានិស្សិត
  5. លោក អ៊ូ ឬទ្ធី ទូរស័ព្ទៈ 017 340 722 ឬ អ៊ីម៉ែលៈ ouritthy@comfrel.org  និង

លោក Bruno SMITH ទូរស័ព្ទ 088 807 1140 ឬអ៊ីម៉ែល brunosmithv@hotmail.com ចំពោះលោក លោកស្រី នាងកញ្ញាជា ជនបរទេស (E-STO)

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង

លោក ប្លង បឿត មន្រ្តីបណ្តាញខុមហ្រ្វែល តាមរយៈលេខទូរស័ព្ទ ០១២ ៤៧១ ៣២៦ ឬ

តាមអ៊ីម៉ែល៖ boeurth@comfrel.orgcomfrel@online.com.kh

Advertisements

Posted on 20 April 2012, in ដំណឹងជ្រើសរើសបុគ្គលិក, ព័ត៌មានថ្មីៗពីសហគមន៍. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: