គ.ជ.ប គ្រោង​​ចំ​ណាយ​​ប្រមាណ​​​២០​ម៉ឺន​ដុល្លារ​អាមេរិក​​សម្រាប់​ផលិត​ប័ណ្ណ​ព័ត៌​មាន​​​ចែក​ដល់​អ្នក​បោះ​ឆ្នោត

ដោយៈ បុប្ផា កោះ

ប្រភពៈ កោះសន្តិភាព

ថ្ងៃចន្ទ ទី២ ខែមេសា ឆ្នាំ២០១២ ម៉ោង ១៥:៣១

រាជធានីភ្នំពេញ ៖ មន្ត្រីអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាន ឲ្យដឹងកាលពីព្រឹកថ្ងៃទី២ មេសា ២០១២ ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គ្រោងនឹងចំណាយថវិកាប្រមាណ២០ម៉ឺនដុល្លារអាមេរិក ដើម្បីផលិតប័ណ្ណព័ត៌មាន សម្រាប់អ្នកបោះឆ្នោតក្នុងការផ្តល់ព័ត៌មានដល់អ្នកបោះឆ្នោត នៅតាមមូលដ្ឋានក្នុងឃុំ-សង្កាត់ទាំង១.៦៣៣នៅទូទាំងប្រទេស។

មន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបន្តថា អ្នកបោះឆ្នោតទាំងអស់ដែលមានសិទិ្ធក្នុងការបោះឆ្នោត ហើយមានឈ្មោះ នៅក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១១ ដែលត្រូវចូលរួមបោះឆ្នោតមានប្រមាណ៩,២លាននាក់។ ការចែកប័ណ្ណព័ត៌មានដល់អ្នកបោះឆ្នោតគ្រោងនឹងចាប់ផ្តើមចាប់ពីថ្ងៃទី១៦ មេសា ២០១២ទៅ ហើយការចែកប័ណ្ណព័ត៌មាននេះមានរយៈពេលជាង២០ថ្ងៃ។

គ.ជ.ប បន្តថា ការចែកប័ណ្ណព័ត៌នេះនឹងធ្វើឡើងនៅតាមភូមិនីមួយៗដោយប្រធានភូមិ នីមួយៗអញ្ជើញប្រជាពលរដ្ឋដែលមានឈ្មោះ បោះឆ្នោតមកជួបជុំគ្នា រួចប្រធានភូមិចែកប័ណ្ណនោះឲ្យតំណាងគ្រួសារណាដែលមានឈ្មោះក្នុងបញ្ជី បោះឆ្នោត ៕

Posted on 6 April 2012, in ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់, គ.ជ.ប (NEC Election), ព័ត៌មានថ្មីៗពីសហគមន៍ and tagged , . Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: