ស៊ូជី ប្រកាសសករាជថ្មី នៅភូមា

ប្រភពៈ គេហទំព័រដើមអំពិល

យុំាងហ្គន៖ មេដឹកនាំគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅប្រទេសភូមា លោកស្រី អ៊ុងសាន ស៊ូជី នៅថ្ងៃចន្ទ ទី០២ ខែ មេសា បានប្រកាសពីសករាជថ្មីរបស់ប្រទេសភូមា ហើយលោកស្រីក៏បានអំពាវនាវផងដែរ ឲ្យមានការរួបរួមគ្នាផ្នែក នយោបាយ បន្ទាប់ពីលោកស្រី ទទួលបានជោគជ័យដ៏ធំធេង លើការបោះឆ្នោតបំពេញបន្ថែម កាលពីសប្តាហ៍មុន នេះ។

គេហទំព័រព័ត៌មាន Channel News Asia បានចេញផ្សាយទៀតថា ការបោះឆ្នោតបំពេញបន្ថែមនោះ បានកើតឡើង បន្ទាប់ពីកំណែទម្រង់ទាំងឡាយនៅប្រទេសភូមា បានទទួលការគាំទ្រយ៉ាងខ្លាំងពីបណ្តាប្រទេសសេរីទាំងអស់ នៅ លើពិភពលោក ហើយនៅពេលនេះដែរ លោកស្រី ស៊ូជី បានក្លាយជាសមាជិកសភាលើកដំបូងក្នុងជីវិតរបស់លោក ស្រី ។ គណបក្សលោកស្រី ស៊ូជី ទទួលបាន ៤០អាសនៈក្នុងចំណោម ៤៤អាសនៈ។ នេះបើយោងតាមការប្រកាស ព័ត៌មានពីមន្ត្រីបក្សសម្ព័ន្ធភាពជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ NLD។

គួរបញ្ជាក់ផងដែរថា លោកស្រីអ៊ុងសាន ស៊ូជី មានអាយុ ៦៦ឆ្នាំទៅហើយ ដោយកាលពី ២០ ឆ្នាំ មុនលោកស្រីធ្លាប់ បានឈ្នះឆ្នោតម្តងដែរ តែមិនបានឡើងកាន់តំណែងនោះទេ ដោយសារយោធាមិនទទួលយកលទ្ធផលបោះឆ្នោត ហើយបានចាប់លោកស្រីឃុំខ្លួនក្នុងគេហដ្ឋាន តាំងពីពេលនោះមកផងដែរ។ ជ័យជម្នះរបស់លោកស្រី ស៊ូជី ពេល នេះ បានធ្វើឲ្យម្ចាស់ជំនួយ ជាពិសេសអ្នកដែលគាំទ្រកំណែទម្រង់នៅប្រទេសភូមា សប្បាយចិត្ត ហើយនឹងបន្តការ ជួយគាំទ្រប្រទេសនេះបន្ថែមទៀតទៅថ្ងៃអនាគត៕

Posted on 3 April 2012, in ការបោះឆ្នោត​អន្តរជាតិ and tagged , . Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: