ការរៀបចំសិក្ខាសាលាស្តីពី សហគមន៍បោះឆ្នោតអាស៊ាន

សេចក្តីប្រកាសព័ត៌មាន

ការរៀបចំសិក្ខាសាលាស្តីពី សហគមន៍បោះឆ្នោតអាស៊ាន

  ស្ថិតក្នុងឱកាសដែលសង្គមស៊ីវិលកម្ពុជាកំពុងរៀបចំវេទិកាប្រជាជនពលរដ្ឋអាស៊ានឆ្នាំ២០១២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១២ខាងមុខនេះ គណៈកម្មាធិការខុមហ្វ្រែល  រួមសហការណ៍ជាមួយនឹងអង្គការសង្កេតការណ៍បោះឆ្នោតទាំងក្នុងប្រទេស និងថ្នាក់តំបន់រួមមាន អង្គការនិកហ្វិច សមាគមយុវជនខ្មែរ ក្រុមប្រឹក្សាយុវជនកម្ពុជា  អង្គការប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក្នុងប្រតិបត្តិការ វិទ្យាស្ថានខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យ បណ្តាញសង្កេតការណ៍បោះឆ្នោតដោយសេរីនៅអាស៊ី –ANFREL និង អង្គការ Burnma Parnership នៃប្រទេសភូមា នឹងរៀបចំសិក្ខាសាលាមួយស្តីពីសហគមន៍បោះឆ្នោតអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១២ នៅសណ្ឋាគារ ឡាក់គីស្តារ (បន្ទប់ G20) ក្នុងរាជធានីភ្នំពេញ ចាប់ពីម៉ោង ៨ ដល់១០ព្រឹក

សិក្ខាសាលារៀបចំឡើងក្នុងគោលបំណងជំរុញឱ្យមាននូវបទដ្ឋានស្តង់ដាសេរី និងយុត្តិធម៌ក្នុងការបោះឆ្នោតកម្រិតតំបន់ និងជម្រុញការរៀបចំគាំទ្រសេចក្តីប្រកាស (Jakarta 2011) ឱ្យមានសហគមន៍អ្នករៀបចំការបោះឆ្នោតមួយដែលមានវិជ្ជាជីវៈ និងគុណវឌ្ឍន៍កម្រិតតំបន់។

អាស្រ័យដូចបានជំរាបជូនខាងលើ យើងខ្ញុំសូមគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ អស់លោក លោក ស្រី ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ ដែលមានវត្តមានក្នុងវេទិកាប្រជាជនពលរដ្ឋអាស៊ានឆ្នាំ២០១២ ចូលរួមក្នុងសិក្ខាសាលាដ៏មានសារសំខាន់នេះតាមការគួរ។

យើងខ្ញុំសង្ឃឹមថាវត្តមានចូលរួមរបស់ឯកឧត្តម លោកជំទាវ អស់លោក លោក ស្រី ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់នឹងផ្តល់នូវវិភាគទាន និងលទ្ធផលជាវិជ្ជមានដល់សិក្ខាសាលានេះ។

ធ្វើនៅរាជធានី ភ្នំពេញ, ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១២

សំរាប់ព័ត៌មានលម្អិតសូមទាក់ទង ៖

ទូរស័ព្ទៈ០១២ ៨៤៦ ២១១, ០១២៩៩៨ ៣៦៤ ឬ E-mail: chandarith@comfrel.org

Advertisements

Posted on 29 March 2012, in ព័ត៌មានថ្មីៗពីសហគមន៍. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: