គ.ជ.ប សម្រេច​ ផ្លាស់ប្តូរ​ទីតាំង​​ការិយាល័យបោះឆ្នោត​ចំនួន ៤៦ ការិយាល័យ

តាមសេចក្តីប្រកាសព័ត៌មានមួយ របស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចេញផ្សាយ ព្រឹកម៉ិញ [ថ្ងៃទី១៦ មីនា ២០១២] ស្ថាប័នរៀបចំ ការបោះឆ្នោត សម្រាប់ ប្រទេសកម្ពុជាមួយនេះ បានសម្រេច ផ្លាស់ប្តូរ ទីតាំង ការិយាល័យបោះឆ្នោត ចំនួន ៤៦ ការិយាល័យ ក្រោមហេតុផល ទីតាំងទាំងនោះ ទ្រុឌទ្រោម ត្រូវរុះរើ និងសាងសង់ថ្មី ទើបមិនអាចរៀបចំធ្វើជា ការិយាល័យបោះឆ្នោតបានតទៅទៀត។

ទីតាំងការិយាល័យបោះឆ្នោត ដែលត្រូវបានផ្លាស់ប្តូរ មាននៅក្នុងរាជធានី និងខេត្ត ចំនួន ១១ ៖

  1. រាជធានីភ្នំពេញ ចំនួន ១១ ការិយាល័យ
  2. ខេត្តបាត់ដំបង ចំនួន ២ ការិយាល័យ
  3. ខេត្តកំពង់ឆ្នាំង ចំនួន ២ ការិយាល័យ
  4. ខេត្តកំពង់ស្ពឺ ចំនួន ៣ ការិយាល័យ
  5. ខេត្តកោះកុង ចំនួន ១ ការិយាល័យ
  6. ខេត្តក្រចេះ ចំនួន ៨ ការិយាល័យ
  7. ខេត្តព្រះវិហារ ចំនួន ៦ ការិយាល័យ
  8. ខេត្តរតនគីរី ចំនួន ៣ ការិយាល័យ
  9. ខេត្តសៀមរាប ចំនួន ៨ ការិយាល័យ
  10. ខេត្តតាកែវ ចំនួន ១ ការិយាល័យ
  11. ខេត្តឧត្តរមានជ័យ ចំនួន ១ ការិយាល័យ

អង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដែលធ្វើការតាមដានស្ថានភាពនយោបាយ និងការបោះឆ្នោតនៅកម្ពុជា យល់ឃើញថា ការផ្លាស់ប្តូរ ការិយាល័យ បោះឆ្នោត នៅពេលជិតដល់ ការបោះឆ្នោតសកល បែបនេះ អាចប៉ះពាល់ដល់ សិទ្ធិអ្នកបោះឆ្នោត ព្រោះ អាចនាំឱ្យអ្នកបោះឆ្នោត រកការិយាល័យរបស់ខ្លួន មិនឃើញ។ ក្នុងស្ថានការណ៍បែបនេះ អង្គការ ទាំងនោះ បានផ្តល់អនុសាសន៍ថា គ.ជ.ប ត្រូវធ្វើការ ផ្សព្វផ្សាយជូនព័ត៌មាន អំពីទីតាំង ការិយាល័យបោះឆ្នោតថ្មី និងធានាថា អ្នកបោះឆ្នោត បានដឹងពី ទីតាំង ការិយាល័យបោះឆ្នោតថ្មី របស់ខ្លួន ហើយទីតាំង ការិយាល័យថ្មី គួរតែនៅក្បែរ ទីតាំងការិយាល័យចាស់ បំផុត។ គ.ជ.ប ត្រូវធានាថា គ្រប់ឈ្មោះ អ្នកបោះឆ្នោត ដែលមានឈ្មោះ ក្នុងបញ្ជី អ្នកបោះឆ្នោតផ្លូវការ នៅការិយាល័យ ចាស់ មានគ្រប់ចំនួនដដែល នៅពេលបញ្ចូលទៅក្នុងការិយាល័យថ្មី។

សូមបញ្ជាក់ថា ឈ្មោះទីតាំងការិយាល័យបោះឆ្នោតទាំង ៤៦ ដែលត្រូវផ្លាស់ប្តូរ មិនបានបញ្ជាក់លម្អិត ក្នុងសេចក្តីប្រកាសព័ត៌មានដដែលរបស់ គ.ជ.ប ទេ បើទោះបីជា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៣ នឹងត្រូវរៀបចំ តាមកាលបរិច្ឆេទ នៅមិនដល់ ៣ខែទៀត [ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២]៕

Posted on 16 March 2012, in សម្លេងម្ចាស់ឆ្នោត. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: