ព្រឹទ្ធសភា អាណត្តិទី ៣ កើនបាន ស្រ្តីម្នាក់លើស ​អាណត្តិចាស់​

រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី១២ មីនា ២០១២ បានធ្វើការ បោះឆ្នោត ជ្រើសតាំង សមាជិក ព្រឹទ្ធសភាចំនួន ២ រូប ក្នុងចំណោមបេក្ខជន ចំនួន ១២រូប ដែល បានដាក់ពាក្យ។ សម្តេចព្រះរាម នរោត្តម បុប្ផាទេវី និងព្រះអង្គ ម្ចាស់ ស៊ីសុវត្ថិ ជីវ័ន្តមុនីរក្ស ជា អតីតសមាជិក ព្រឹទ្ធសភា អាណត្តិទី២ មកពី គណបក្ស ហ៊្វុនស៊ិនប៉ិច ត្រូវបាន សមាជិកសភា បោះឆ្នោតគាំទ្រ បេក្ខភាព ដោយ សំឡេងគាំទ្រ ៨២សំឡេង លើ ១០២សំឡេង ។

សូមបញ្ជាក់ថា តាមច្បាប់ស្តីពីបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាសនៈសរុប ចំនួន ៦១ ត្រូវបាន រៀបចំទុក សម្រាប់ សមាជិកព្រឹទ្ធសភា អាណត្តិទី៣ (២០១២-២០១៨) ដែលមាន ភារៈត្រួត ពិនិត្យច្បាប់ដែលបានអនុម័តដោយសភា និងសម្របសម្រួល ស្ថាប័ន រាជរដ្ឋាភិបាល និងរដ្ឋសភា។ ក្នុងនោះ ៥៧ អាសនៈ ត្រូវជ្រើសតាំង ដោយការបោះឆ្នោតតាមភូមិភាគ (កាលពីថ្ងៃទី២៩ មករា ឆ្នាំ២០១២) ២ អាសនៈត្រូវ តែងតាំងដោយ ព្រះមហាក្សត្រ និង ២អាសនៈ ទៀត ត្រូវបោះឆ្នោត ដោយរដ្ឋសភា តាមមតិភាគច្រើន ៥០% បូក ១។

តាមលទួ្ធផល ផ្លូវការនៃការបោះឆ្នោត ជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៣ កាលពី ថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០១២ គណបក្ស ប្រជាជនកម្ពុជា បានទទួល អាសនៈ ៤៦ មានបេក្ខជន ជាប់ឆ្នោត ៤៦ រូប ក្នុងនោះ មានស្ត្រី ៦ រូប។ ចំណែក គណបក្សសមរង្ស៊ី បានទទួល អាសនៈ ១១ មានបេក្ខជន ជាប់ឆ្នោត ១១ រូប ក្នុងនោះ មានស្ត្រី ២ រូប។ ដោយឡែក ២អាសនៈ ដែលតម្រូវឱ្យ មានការ តែងតាំងដោយ ព្រះមហាក្សត្រ ត្រូវបាន ទៅលើ លោក អ៊ៀវ ប៉ុណ្ណាកា និងលោក អ៊ុំ ម៉ាន្នូរិន។ សម្លេងគាំទ្រពី រដ្ឋសភា ដើម្បីបង្រ្គប់ សមាជិកព្រឹទ្ធសភា អាណត្តិទី ៣ បានឈានដល់កម្រិតសរុប ៦១ អាសនៈ ជាហេតុនាំឱ្យ ស្រ្តីជា សមាជិកព្រឹទ្ធសភា កើន បាន ចំនួន ៩ រូប លើស អាណត្តិទី ២ ដែលមានត្រឹម ៨ រូប ជា ស្រ្តីសមាជិកព្រឹទ្ធសភា៕

Advertisements

Posted on 13 March 2012, in ការបោះឆ្នោត​ព្រឹទ្ធសភា. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: