មាន​ការទាមទារ ​ប្តូរ​ប្រព័ន្ធ​ចុះឈ្មោះ​បោះឆ្នោត

គេហទំព័រកាសែត ភ្នំពេញប៉ុស្តិ៍

Wednesday, 29 February 2012 12:01

មាស សុខជា

ភ្នំពេញៈ ក្នុងវេទិកាតុមូលមួយ កាលពីម្សិលមិញ អង្គការសង្គមស៊ីវិល និងគណបក្ស នយោបាយ បានទាមទារ ឲ្យ គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត (គ.ជ.ប) ផ្លាស់ប្តូរ ប្រព័ន្ធចុះឈ្មោះ អ្នកបោះឆ្នោត នាពេលបច្ចុប្បន្ន ដោយ ពួកគេ អះអាងថា ប្រព័ន្ធនេះ បានធ្វើឲ្យ បាត់ឈ្មោះ អ្នកបោះឆ្នោត។

តាមរបាយការណ៍ស្ទង់មតិ របស់អង្គការ COMFREL ស្តីពី បញ្ជីឈ្មោះអ្នកបោះឆ្នោត និងការចុះឈ្មោះ បោះឆ្នោត ឆ្នាំ ២០០៨ បានឲ្យដឹងថា អ្នកមាន សិទិ្ធបោះឆ្នោត ចំនួន ៤៤០០០០ នាក់ មិនអាច បោះឆ្នោត បានទេ ដោយសារតែ មិនអាចរកឈ្មោះ របស់ពួកគេ ឃើញ នៅ មណ្ឌលបោះឆ្នោត។

ដោយសម្អាងលើ ហេតុផលនេះ ហើយ ទើប ក្រុមអង្គការសង្គមស៊ីវិល និងគណបក្ស នយោបាយ ទាមទារឲ្យ មាន ការផ្លាស់ប្តូរ ទាំងស្រុង ដើម្បីធ្វើ ឲ្យការ ចុះឈ្មោះ បោះឆ្នោត ងាយស្រួល និង ធានា គុណភាព នៃ បញ្ជីឈ្មោះ អ្នកបោះឆ្នោត។ ប្រព័ន្ធថ្មី ត្រូវកំណត់ រយៈពេល ចុះឈ្មោះ បោះឆ្នោត បានគ្រប់ពេល ក្នុងអំឡុង ម៉ោងធ្វើការ ។

សេចក្តីព្រាងអនុសាសន៍រួម ស្តីពី បញ្ជីឈ្មោះ អ្នកបោះឆ្នោត និង ការចុះឈ្មោះ បោះឆ្នោត របស់ សង្គមស៊ីវិល បានសរសេរ ថា៖ «រដ្ឋាភិបាល ត្រូវធ្វើ វិសោធនកម្ម បទប្បញ្ញតិ្ត ស្តីពី ការចេញ អត្តសញ្ញាណប័ណ្ណ ដែលត្រូវតែ អនុញ្ញាតឲ្យ ប្រើប្រាស់ អស់មួយជីវិត។ ប្រជាពលរដ្ឋ ត្រូវបាន លើកទឹកចិត្ត ឲ្យផ្លាស់ប្តូរ រូបថត របស់ខ្លួន បន្ទាប់ពី ប្រើប្រាស់ អត្តសញ្ញាណ ប័ណ្ណបាន ២០ ឆ្នាំ»។

អនុសាសន៍នោះ បន្ថែមថា បញ្ជីឈ្មោះ អ្នកបោះឆ្នោត ត្រូវបញ្ចូល ក្នុងទិន្នន័យ អត្តសញ្ញាណប័ណ្ណ សម្រាប់ពលរដ្ឋ ម្នាក់ៗ ហើយ គ.ជ.ប ត្រូវប្រើ ទិន្នន័យ នោះ ខណៈដែល ពលរដ្ឋម្នាក់ៗ មាន អត្តសញ្ញាណ ប័ណ្ណអចិន្រៃ្តយ៍។

លោក គល់ បញ្ញា នាយកប្រតិបតិ្ត អង្គការ COMFREL បានថ្លែង ក្នុង វេទិកាតុមូល ថា បញ្ជីឈ្មោះ អ្នកបោះឆ្នោត ឆ្នាំ ២០១១ មាន សារៈសំខាន់ សម្រាប់ការ បោះឆ្នោតឃុំ-សង្កាត់ ខែមិថុនា ឆ្នាំ ២០១២ ដែល គ.ជ.ប ត្រូវធានា ថា ក្នុងការ បោះឆ្នោត ខាងមុខនេះ អ្នកបោះឆ្នោត មិនបាត់ឈ្មោះ របស់ខ្លួន ដូចមុន ទៀតទេ។ លោកបន្តថា៖ «យើងគួរ ផ្លាស់ប្តូរ ប្រព័ន្ធចុះឈ្មោះ បោះឆ្នោត នេះ ដើម្បីឲ្យ បញ្ជីឈ្មោះ អ្នកបោះឆ្នោត អាចល្អ ប្រសើរឡើង»។ លោកបន្តថា ក្រសួង មហាផ្ទៃ ត្រូវចេញ អត្តសញ្ញាណ ប័ណ្ណ ដល់ ប្រជាជន ដោយគ្មាន ថ្ងៃផុត កំណត់ ដែលអាច ប្រើប្រាស់ មួយជីវិត ហើយ ផ្ទេរទៅ ឲ្យ គ.ជ.ប ហើយ គ.ជ.ប ត្រូវធានា ថា អ្នកណាក៏ ដោយ ដែលកាន់ អត្តសញ្ញាណ ប័ណ្ណសញ្ជាតិ ខ្មែរ ត្រូវមាន សិទិ្ធបោះឆ្នោត។

លោក គួយ ប៊ុនរឿន តំណាងរាស្រ្ត មកពី គណបក្ស សម រង្ស៊ី លោក ទីម បូរ៉ាក់ មន្រ្តីជាន់ខ្ពស់ គណបក្ស សិទិ្ធមនុស្ស និង លោក ហង្ស ពុទ្ធា នាយកប្រតិបតិ្ត អង្គការ NICFEC បានគាំទ្រ អនុសាសន៍ របស់ COMFREL ។

លោក ហង្ស ពុទ្ធា បាននិយាយថា៖ «ខ្ញុំសូម អំពាវនាវ ដល់ម្ចាស់ជំនួយ ជួយកម្ពុជា ឲ្យមាន ការបោះឆ្នោត កាន់តែល្អប្រសើរ»។

លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានថ្លែងថា ការផ្លាស់ប្តូរ ប្រព័ន្ធបោះឆ្នោត មិនមែន ជា កាតព្វកិច្ច របស់គ.ជ.ប ទេ វាផ្អែក លើច្បាប់ និងថា កម្ពុជា មិនអាច ផ្លាស់ប្តូរ ប្រព័ន្ធ ចុះឈ្មោះ បោះឆ្នោត បច្ចុប្បន្នបានទេ ដោយ អះអាង ថា អ្វីដែល អង្គការសង្គម ស៊ីវិល ត្រូវការ គ្មាន ប្រទេស ណាមួយ អាចធ្វើ បានឡើយ។ ប៉ុន្តែលោក អះអាង ថា ក្នុង ដំណាក់កាលទី៣ កម្ពុជា នឹង ផ្លាស់ប្តូរ ប្រព័ន្ធ ចុះឈ្មោះ បោះឆ្នោត។ លោក បញ្ជាក់ថា៖ «គោលដៅ យើងចង់ ធ្វើអ៊ីចឹង ប៉ុន្តែវា មិនទាន់ ដល់ ស្ថានការណ៍ ឆ្នាំ ២០១៣ ទេ»។

លោក ខៀវ សុភ័គ អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ បានថ្លែងថា ចំពោះ អត្តសញ្ញាណ ប័ណ្ណ ដែល ផុតកំណត់ រួចហើយ ត្រូវបាន ឲ្យ ពន្យារពេល ដល់ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៣។ លោកបន្តថា៖ «ក្រសួង កំពុងយកចិត្ត ទុកដាក់ យ៉ាងខ្លាំង។ យើង កំពុងបន្ត ដំណើរការនេះ»៕ TK

Posted on 29 February 2012, in គ.ជ.ប (NEC Election), ព័ត៌មានថ្មីៗពីសហគមន៍. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: