របាយការណ៍ ៖ យុវជន​កម្ពុជា​ មិន​ចាប់អារម្មណ៍ ចុះឈ្មោះ​អ្នក​បោះឆ្នោត​ឆ្នាំ២០១១

ចំនួននៃអ្នកចុះឈ្មោះបោះឆ្នោតជាយុវជន (អាយុចាប់ពី ១៨ឆ្នាំ ដល់ ៣០ឆ្នាំ) បានចុះឈ្មោះ បោះឆ្នោត មានកម្រិតទាបជាង អ្នកចុះឈ្មោះបោះឆ្នោត ដែលមានវ័យចំណាស់” នេះបើយោងតាម របាយការណ៍ សង្ខេប លទ្ធផលអង្កេតស្រាវជា្រវ សវនកម្ម បញ្ជីបោះឆ្នោត២០១១ របស់ គណៈកម្មាធិការ ដើម្បីការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ នៅកម្ពុជា (ខុមហ្វ្រែល)។

អ្នកចូលរួមក្នុងកិច្ចពិភាក្សាលើសវនកម្មបញ្ជីបោះឆ្នោត២០១១ (ថ្ងៃទី២៨ កុម្ភៈ ២០១២)

ក្នុងកិច្ចពិភាក្សា លើលទ្ធផល សវនកម្មបញ្ជីបោះឆ្នោត ២០១១ កាលពីព្រឹកម៉ិញ (២៨ កុម្ភៈ ២០១២) នៅសណ្ឋាគារអ៊ីមភឺរៀល ហ្គាដិន ខុមហ្វ្រែល បានបង្ហាញ ហេតុផលដែល អ្នកបោះឆ្នោត មិនបានទៅ ចុះឈ្មោះថា៖

 • ពួកគាត់ មានឈ្មោះក្នុងបញ្ជី បោះឆ្នោតរួចហើយ (ពួកគាត់ អាចនរណាម្នាក់ ជួយចុះ ឈ្មោះបោះឆ្នោត ឱ្យ)
 • ពុំបានទទួលព័ត៌មាន ពីការចុះឈ្មោះបោះឆ្នោត
 • មិនមានពេលគ្រប់គ្រាន់ ទៅចុះឈ្មោះបោះឆ្នោត
 • បានផ្លាស់ប្តូរទីលំនៅ
 • មានជម្ងឺ
 • ខ្វះឯកសារក្នុងការ ចុះឈ្មោះបោះឆ្នោត
 • មិនបានដឹងថា មានសិទ្ធិ ចុះឈ្មោះបោះឆ្នោត
 • ការិយាល័យ ចុះឈ្មោះបោះឆ្នោត ស្ថិតនៅឆ្ងាយ
 • មិនមានថវិកា
 • ធុញនឹងការចុះឈ្មោះ និងពិនិត្យ បញ្ជីឈ្មោះបោះឆ្នោត
 • មន្រ្តីចុះឈ្មោះមិនមាន ភាពរាក់ទាក់

របាយការណ៍សវនកម្ម បញ្ជីបោះឆ្នោត២០១១ ដដែលបាន រកឃើញ ភាពមិនត្រឹមត្រូវ ដោយ គ្មានព័ត៌មាន ក្នុងបញ្ជី ឈ្មោះបោះឆ្នោត នៅភ្នំពេញ (១២.៧%) មានតួលេខខ្ពស់ ជាងគេ ខណៈ ខេត្ត ភាគច្រើន មាន កម្រិតខុស ក្រោម ៥%។ អ្នកចុះ ឈ្មោះបោះឆ្នោតឆ្នាំ២០១១ ដែលមាន ខុសព័ត៌មាន (ឆ្នាំកំណើត ឈ្មោះ ភេទ និងអាស័យដ្ឋាន) តិចណាស់ មួយករណី កើនឡើង រហូតដល់ ២៤.៦%  បើធៀបនឹង បញ្ជីបោះឆ្នោត ឆ្នាំ២០០៨ មានត្រឹម ២១.៨%។

 

ខុមហ្វ្រែល បានសន្និដ្ឋានថា តាមទិន្នន័យ ដែលរកឃើញ អ្នកចុះឈ្មោះ បោះឆ្នោត ប្រមាណ ១,៥00 000 (មួយលាន ប្រាំសែន) នាក់ អាចប្រឈម នឹងការ បាត់បងសិទ្ធិសម្រាប់ ការ បោះឆ្នោត ឆ្នាំ២០១២។ បើធៀប នឹងរបាយការណ៍សង្កេតស្រាវជ្រាវ បញ្ជីបោះឆ្នោត ឆ្នាំ២០០៨ របស់ ខុមហ្វ្រែល បាន រកឃើញ អ្នកមាន សិទ្ធិបោះឆ្នោត ប្រមាណ ៤៤0,000 នាក់ មិនអាច បោះឆ្នោតបាន ដោយសារតែ ជួបបញ្ហា រកឈ្មោះ មិនឃើញ នៅ ការិយាល័យបោះឆ្នោត។

 

ខុមហ្វ្រែល បានផ្តល់អនុសាសន៍លើបញ្ជីបោះឆ្នោត២០១១ នូវជម្រើសពីរ ៖

 1. ផ្លាស់ប្តូរប្រព័ន្ធចុះឈ្មោះបោះឆ្នោត ៖ បញ្ជីឈ្មោះបោះឆ្នោតគួរតែត្រូវបានរួមបញ្ចូលជាមួយនឹងប្រព័ន្ធទិន្នន័យអត្តសញ្ញាណជីវសញ្ញា ហើយនិងលេខអចិន្រ្តៃយ៍ អត្តសញ្ញាណប័ណ្ណ ដើម្បីបង្កើតបញ្ជីឈ្មោះបោះឆ្នោត។
 2. ធ្វើឱ្យប្រព័ន្ធបច្ចុប្បន្នកាន់តែប្រសើរ ៖ បច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោត ការចែកចាយប័ណ្ណព័ត៌មានអ្នកបោះឆ្នោត ការធ្វើ/ចេញអត្តសញ្ញាណប័ណ្ណ និងលិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឱ្យការបោះឆ្នោត។

 

អ្នកចូលរួមសិក្ខាសាលាសុទ្ធតែទទួលស្គាល់ថា បញ្ជីឈ្មោះអ្នកបោះឆ្នោត ជាបញ្ហាសំខាន់ ហើយទាមទាឱ្យមានការកែទម្រង់ ដើម្បីធានាគុណភាព កាន់តែជឿទុកចិត្តបាន ជួយសម្រួល ពលរដ្ឋក្នុងការចុះឈ្មោះ និងមិនដាក់ បន្ទុកដល់ ពលរដ្ឋម្ចាស់ឆ្នោត៕

Advertisements

Posted on 28 February 2012, in សម្លេងម្ចាស់ឆ្នោត. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

%d bloggers like this: