លទ្ធផលបោះឆ្នោតព្រឹទ្ធសភា៖ គណបក្សប្រជាជនកម្ពុជា ទទួល ៤៦ អាសនៈ និងសមរង្ស៊ី ១១ អាសនៈ

ដោយ : លីនណា (ថ្ងៃទី 18 កុម្ភៈ 2012,12:05:PM)

CAMBODIA EXPRESS NEWS

CEN : សមាជិកក្រុមប្រឹក្សាសង្កាត់ ពិនិត្យឈ្មោះបោះឆ្នោតព្រឹទ្ធសភា កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១២។

ភ្នំពេញ: លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប. បានប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៣ កាលពីម៉ោង ១១ និង ៣០ នាទី នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១២ តាមទូរទស្សន៍ជាតិកម្ពុជា។ នោះគឺគណបក្សប្រជាជនកម្ពុជា ទទួលបាន ៤៦ អាសនៈ និងគណបក្សសមរង្ស៊ី ១១ អាសនៈ។

ក្នុងពេលអាននូវលទ្ធផលបោះឆ្នោតព្រឹទ្ធសភាផ្លូវការរយៈពេល ១០ នាទី ចាក់ផ្សាយតាមទូរទស្សន៍ជាតិកម្ពុជា លោក ទេព នីថា បានលើកឡើងនូវចំនួនសំឡេងឆ្នោត អាសនៈ និងឈ្មោះបេក្ខជនជាប់ឆ្នោត របស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសមរង្ស៊ី នៅតាមមណ្ឌលភូមិភាគទាំង ៨ សម្រាប់ការបោះឆ្នោតព្រឹទ្ធសភា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១២។

លោក ទេព នីថា បានលើកឡើងថា “សរុបគណបក្សប្រជាជនកម្ពុជា បានទទួលអាសនៈ ៤៦ មានបេក្ខជនជាប់ឆ្នោត ៤៦ រូប ក្នុងនោះ មានស្ត្រី ៦ រូប។ ចំណែកគណបក្សសមរង្ស៊ី បានទទួលអាសនៈ ១១ មានបេក្ខជនជាប់ឆ្នោត ១១ រូប ក្នុងនោះ មានស្ត្រី ២ រូប។ សរុបរួម បេក្ខជនជាប់ឆ្នោត មាន ៥៧ រូប ក្នុងនោះ មានស្ត្រី ៨ រូប”។

លទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៣ ឆ្នាំ២០១២ ត្រូវបានលោក ទេព នីថា គ.ជ.ប. បានប្រកាសថា ចំនួនអ្នកបោះឆ្នោតសរុបចំនួន ១១.៤៧០ នាក់។ ចំណែកអ្នកបានទៅបោះឆ្នោត មាន ១១.៣៨៣ នាក់។ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៨.៨៨០ នាក់ ស្មើនឹង ៧៧,៨១%។ រីឯគណបក្សសមរង្ស៊ី ចំនួន ២.៥០៣ នាក់ ស្មើនឹង ២១,៩៣%។

សំឡេងឆ្នោត អាសនៈ និងឈ្មោះបេក្ខជន តាមមណ្ឌលភូមិភាគទាំង ៨ រួមមាន៖

-ភូមិភាគទី១៖ រាជធានីភ្នំពេញ មានអ្នកមកបោះឆ្នោតសរុប ៨២០ នាក់ ដោយគណបក្សប្រជាជនកម្ពុជា ទទួលបាន ៥៣៣ សំឡេង និងគណបក្សសមរង្ស៊ី ទទួលបាន ២៨៥ សំឡេង។ លទ្ធផលសម្លេងឆ្នោតនេះ គឺគណបក្សប្រជាជនកម្ពុជា ទទួលបាន ៤ អាសនៈ និងគណបក្សសមរង្ស៊ី ២ អាសនៈ។

បេក្ខជនជាប់ឆ្នោតព្រឹទ្ធសភា នីតិកាលទី៣ របស់គណបក្សប្រជាជនកម្ពុជា នៅភូមិភាគទី១ គឺសម្ដេច ជា ស៊ីម, លោក ស៊ីម កា, លោក ជា ជេដ្ឋ និងលោកស្រី ពុំ ស៊ីចាន់។

ចំណែកបេក្ខជនជាប់ឆ្នោតសមាជិកព្រឹទ្ធសភា នីតិកាលទី៣ របស់គណបក្សសមរង្ស៊ី នៅភូមិភាគទី១ គឺលោកស្រី កែ សុវណ្ណរតន៍ និងលោក ហូរ វ៉ាន់។

-ភូមិភាគទី២៖ ខេត្តកំពង់ចាម មានអ្នកមកបោះឆ្នោត ១៣៦៧ នាក់។ គណបក្សប្រជាជនកម្ពុជា ១០០៧ សំឡេង និងគណបក្សសមរង្ស៊ី ចំនួន ៣៥៥ សំឡេង។ នៅភូមិភាគ២ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៦ អាសនៈ និងគណបក្សសមរង្ស៊ី ២ អាសនៈ។

បេក្ខជនជាប់ឆ្នោត សមាជិកព្រឹទ្ធសភា នីតិកាលទី៣ របស់គណបក្សប្រជាជនកម្ពុជា នៅភូមិភាគទី២ គឺលោក អ៊ុក ប៊ុនឈឿន, លោក ទិត រាម, លោកស្រី ឈូក ឈឹម, លោក ហេង បូរ៉ា, លោក ឈិត គឹមយាត និងលោក នួន សាមិន។

ចំណែកបេក្ខជនជាប់ឆ្នោតព្រឹទ្ធសភា នីតិកាលទី៣ របស់គណបក្សសមរង្ស៊ី នៅភូមិទី២ គឺលោកស្រី ថាក់ ឡានី និងលោក អ៊ុច សេរីយុទ្ធ។

-ភូមិភាគទី៣៖ ខេត្តកណ្ដាល មានមកអ្នកបោះឆ្នោតសរុប ៩២២ នាក់ ដោយគណបក្សប្រជាជនកម្ពុជា ៧១៨ នាក់ និងគណបក្សសមរង្ស៊ី ២០៣ នាក់។ នៅភូមិភាគ៣ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៤ អាសនៈ។ រីឯសមរង្ស៊ី ទទួលបាន ១ អាសនៈ។

បេក្ខជនជាប់ឆ្នោតព្រឹទ្ធសភា នីតិកាលទី៣ របស់គណបក្សប្រជាជនកម្ពុជា នៅភូមិភាគទី៣ គឺលោក ទេព ងន, លោកស្រី ទី បូរ៉ាស៊ី, លោក ឡាវ ម៉េងឃីន និងលោក ប្រាក់ ចំរើន។

ចំណែកបេក្ខជនជាប់ឆ្នោតព្រឹទ្ធសភា នីតិកាលទី៣ របស់គណបក្សសមរង្ស៊ី នៅភូមិភាគទី៣ គឺលោក អេង ឆៃអ៊ាង។

-ភូមិភាគទី៤៖ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន មានអ្នកមកបោះឆ្នោត ២១៥២ នាក់។ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា បាន ១៦៧០ សំឡេង និងគណបក្សសមរង្ស៊ី ៤៧៩ សំឡេង។ នៅភូមិភាគ៤ គណបក្សប្រជាជនកម្ពុជាមាន ៨ អាសនៈ និងគណបក្សសមរង្ស៊ី ចំនួន ២ អាសនៈ។

បេក្ខជនជាប់ឆ្នោតព្រឹទ្ធសភា នីតិកាលទី៣ របស់គណបក្សប្រជាជនកម្ពុជា នៅភូមិភាគទី៤ គឺលោក ឆាត់ លឿម, លោក ហុង ទូហាយ, លោក សួន លន់, លោក អន ស៊ុំ, លោក អាំ សំអាត, លោក ចាន់ ណារ៉េត, លោក យឹម សេត និងលោក អ៊ុក គង់។

ចំណែកបេក្ខជនជាប់ឆ្នោតព្រឹទ្ធសភា នីតិកាលទី៣ របស់គណបក្សសមរង្ស៊ី នៅភូមិភាគទី៤ គឺមាន លោក យឹម សុវណ្ណ និងលោក ហុង សុខហួរ។

-ភូមិភាគទី៥៖ ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប មានអ្នកបោះឆ្នោត ១៣១៥ នាក់។ គណបក្សប្រជាជនកម្ពុជា ទទួលបាន ១០៦២ សំឡេង និងគណបក្សសមរង្ស៊ី ២៥២ សំឡេង។ នៅភូមិភាគ៥ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៦ អាសនៈ និងគណបក្សសមរង្ស៊ី ទទួលបាន ១ អាសនៈ។

បេក្ខជនជាប់ឆ្នោតព្រឹទ្ធសភា នីតិកាលទី៣ របស់គណបក្សប្រជាជនកម្ពុជា នៅភូមិភាគទី៥ គឺលោក នៃ ប៉េណា, លោក ប៉េង ប៉ាត់, លោក កុក អាន, លោក អ៊ុង ទី, លោក ម៉ុង ឫទ្ធី និងលោក ពុធ ខូវ។

ចំណែកបេក្ខជនជាប់ឆ្នោតព្រឹទ្ធសភា នីតិកាលទី៣ របស់គណបក្សសមរង្ស៊ី នៅភូមិភាគទី៥ គឺលោក ទាវ វណ្ណុល។

-ភូមិភាគទី៦៖ ខេត្តព្រៃវែង និងខេត្តស្វាយរៀង មានអ្នកបោះឆ្នោតសរុប ១៤២៤។ គណបក្សប្រជាជនកម្ពុជា ១១៤៦ សំឡេង និងសមរង្ស៊ី ២៧៣ សំឡេង។ នៅភូមិភាគ ៦ មានគណបក្សប្រជាជនកម្ពុជា ៦ អាសនៈ និងគណបក្សសមរង្ស៊ី ១ អាសនៈ។

បេក្ខជនជាប់ឆ្នោតព្រឹទ្ធសភា នីតិកាលទី៣ របស់គណបក្សប្រជាជនកម្ពុជា នៅភូមិភាគទី៦ គឺលោកស្រី មាន សំអាន,  លោក ចាន់ ភិន, លោក ជា សុន, លោក គឹម ណាំង, លោក ម៉ែន ស៊ីផាន់ និងលោក ទឹម ផន។

ចំណែកបេក្ខជនជាប់ឆ្នោតព្រឹទ្ធសភា នីតិកាលទី៣ របស់គណបក្សសមរង្ស៊ី នៅភូមិភាគទី៦ គឺលោក គង់ គាំ។

-ភូមិភាគទី៧៖ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ មានអ្នកមកបោះឆ្នោតសរុប ១៧១៤ អ្នក។ គណបក្សប្រជាជនកម្ពុជា ១៣៩៦ សំឡេង និងគណបក្សសមរង្ស៊ី ៣១៧ សំឡេង។ នៅភូមិភាគ៧ គណបក្សប្រជាជនកម្ពុជាទទួលបាន ៧ អាសនៈ និងគណបក្សសមរង្ស៊ី ទទួលបាន ១ អាសនៈ។

បេក្ខជនជាប់ឆ្នោតព្រឹទ្ធសភា នីតិកាលទី៣ របស់គណបក្សប្រជាជនកម្ពុជា នៅភូមិភាគទី៧ គឺលោក សាយ ឈុំ, លោកស្រី ឡាក់ អូន, លោក លី យ៉ុងផាត់, លោក ឡាយ អ៊ីពិសិទ្ធិ, លោក អ៊ុំ សារិទ្ធ, លោក គង់ សារាជ និងលោក ថុង ចន់។

ចំណែកបេក្ខជនជាប់ឆ្នោតព្រឹទ្ធសភា នីតិកាលទី៣ របស់គណបក្សសមរង្ស៊ី នៅភូមិភាគទី៧ គឺលោក នុត រុំដួល។

-ភូមិភាគទី៨៖ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី មានអ្នកទៅបោះឆ្នោត ១៦៩៨ នាក់។ គណបក្សប្រជាជនកម្ពុជា ១៣៤៨ នាក់ និងគណបក្សសមរង្ស៊ី ៣៣៩ នាក់។ នៅភូមិភាគ៨ គឺគណបក្សប្រជាជនកម្ពុជា ទទួលបាន ៥ អាសនៈ និងគណបក្សសមរង្ស៊ី ទទួលបាន ១ អាសនៈ។

បេក្ខជនជាប់ឆ្នោតព្រឹទ្ធសភា នីតិកាលទី៣ របស់គណបក្សប្រជាជនកម្ពុជា នៅភូមិភាគទី៨ គឺលោក ប៊ូ ថង, លោក យ៉ង់ សែម, លោក ស៊ើយ កែវ, លោក វ៉ាន់ វុធ និងលោកស្រី កែវ ម៉ាលី។

ចំណែកបេក្ខជនជាប់ឆ្នោតព្រឹទ្ធសភា នីតិកាលទី៣ របស់គណបក្សសមរង្ស៊ី នៅភូមិភាគទី៨ គឺលោក ម៉ែន សុថាវរិន្ទ្រ។

សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៣ មានអាសនៈចំនួន ៥៧ ដែលត្រូវបោះឆ្នោតជ្រើសតាំង ក្នុងចំណោមអាសនៈព្រឹទ្ធសភាសរុប ៦១។ សមាជិកព្រឹទ្ធសភា ២ រូប ត្រូវតែងតាំងដោយរដ្ឋសភា និង ២ រូបទៀត ត្រូវតែងតាំងដោយព្រះមហាក្សត្រ៕

រក្សាសិទ្ធគ្រប់យ៉ាងដោយខេមបូឌាអេចបេ្រសញូស៏ ២០០៨

Posted on 20 February 2012, in ការបោះឆ្នោត​ព្រឹទ្ធសភា. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: