លោក ​សាកូហ្ស៊ី ចូល​រួម​យុទ្ធនាការ ​ឃោសនា​ការ​បោះឆ្នោត​ នៅ​ថ្ងៃ​នេះ

ភ្នំពេញប៉ុស្តិ៍ ៖ Thursday, 16 February 2012 12:03

ក្រុងប៉ារីសៈ លោក នីកូឡា សាកូហ្ស៊ី នឹង ចាប់ផ្តើម យុទ្ធនាការ ឃោសនា ការបោះឆ្នោត ប្រធានាធិបតី ឆ្នាំ២០១២ របស់បារាំង នៅថ្ងៃព្រហស្បតិ៍ នេះ ដោយ ឈរឈ្មោះ ជាថ្មី ជាមួយ នឹង ការរៀបចំ ផែនការ ជាមុន ដើម្បី យក ឈ្នះ គូប្រជែង បក្ស សង្គមនិយម គឺ លោក ហ្វ្រង់ ស្វ័រ ហូឡង់។

លោក សាកូហ្ស៊ី ចាប់រលាក់ដៃជាមួយបុគ្គលិកផលិតបន្ទះសូឡា។ Reuters

ប្រធានគណបក្ស អភិរក្សរូបនេះ បាន ប្រកាស បេក្ខភាព របស់ លោក តាម ទូរទស្សន៍ ក្នុងម៉ោង ដែល មាន ទូរទស្សនិកជន ច្រើន កាលពីរាត្រី ថ្ងៃពុធ ហើយនឹង រៀបចំ យុទ្ធនាការ ជួបជុំ លើកដំបូង របស់ លោក នៅថ្ងៃព្រហស្បតិ៍ នៅទីប្រជុំជន ភ្នំអាណេស៊ី ជាទី ដែលបក្ស UMP កំពុង កាន់អំណាច របស់លោក រំពឹងថា នឹង ទាក់ទាញ អ្នកគាំទ្រ ច្រើន។

លោក សាកូហ្ស៊ី ដែលមិនបាន ថ្លែងអំពី អ្វីសោះ ខណៈលោក បានថ្លែង ទៅកាន់ កម្មករ នៅឯ ក្រុមហ៊ុន ផលិត បន្ទះ ថាមពល សូឡា មួយកាលពីថ្ងៃអង្គារ គ្រោងនឹង បន្ថែម គោលការណ៍ កម្មវិធី យុទ្ធនាការ របស់លោកនៅ ក្នុងសុន្ទរកថា សំខាន់មួយ ដល់ អ្នកចូលរួម រាប់ពាន់នាក់ នៅក្រុង កំពង់ផែ ម៉ាកសី នៃ សមុទ្រ មេឌីទែរ៉ានេ នៅថ្ងៃអាទិត្យ។

ខណៈការស្ទង់មតិ បានបង្ហាញថា លោក ហូឡង់ នាំមុខលោក សាកូហ្ស៊ី ១៥ពិន្ទុ នៅក្នុងការ ប្រកួតផ្តាច់ព្រ័ត្រ នៅថ្ងៃទី៦ ឧសភា ក្រុម របស់លោក ប្រធានាធិបតី រូបនេះ កំពុង រំពឹងថា លោកអាច បង្រួមគម្លាត នៅមុនជុំទីមួយ ដែលត្រូវធ្វើ នៅថ្ងៃទី២២ មេសា។

មន្រ្តីរដ្ឋាភិបាលម្នាក់ បាននិយាយ ថា៖ «លោកសាកូហ្ស៊ី កំពុងដោះ ឈុត ប្រធានាធិបតី ចេញ និង ចូលសង្វៀន ប្រកួត។ នៅពេល លោកប្រធានាធិបតី ក្លាយជា បេក្ខជន វានឹង ផ្លាស់ប្តូរ ការបោះឆ្នោត»។

ការបោះឆ្នោត ធ្វើឡើងចំពេល សំខាន់ សម្រាប់អឺរ៉ុប ដែលយកឈ្នះ វិបត្តិបំណុល៕ NR

Posted on 17 February 2012, in ការបោះឆ្នោត​អន្តរជាតិ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: