ពន្យារ​ពេល​លទ្ធផល​ផ្លូវការ នៃ​ការ​បោះឆ្នោត ​ព្រឹទ្ធសភា ព្រោះ​ មាន​បណ្តឹង​មួយ ​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ

ដោយ : សុខ ភក្តី (ថ្ងៃទី 15 កុម្ភៈ 2012,04:26:PM)

Cambodia Express News

ភ្នំពេញ: គ.ជ.ប. គ្រោងនឹងប្រកាស លទ្ធផលផ្លូវការ នៃ ការបោះឆ្នោត ព្រឹទ្ធសភា នៅ ចុងសប្តាហ៍ មុន។ ក៏ប៉ុន្តែ គម្រោងនោះ ត្រូវពន្យារពេល រហូតដល់ ពេលនេះ។ មូលហេតុ មកពីមាន ពាក្យបណ្តឹងមួយ របស់ គណបក្សសមរង្ស៊ី ទាក់ទងនឹង ការឃោសនា បោះឆ្នោត ដាក់ទៅ កាន់ ក្រុមប្រឹក្សា ធម្មនុញ្ញ។ នេះបើ តាមការបញ្ជាក់ របស់លោក ទេព នីថា។

លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប. បានមាន ប្រសាសន៍ នៅរសៀល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១២ថា ការប្រកាស លទ្ធផលផ្លូវការ នៃការបោះឆ្នោត ព្រឹទ្ធសភា ត្រូវពន្យារ ពេល ដោយសារ ថា មានបណ្តឹងមួយ ដែល បណ្តឹងនោះ ទាក់ទង នឹង ការឃោសនា បោះឆ្នោត ព្រឹទ្ធសភា ត្រូវបាន ដាក់ទៅកាន់ ក្រុមប្រឹក្សាធម្មនុញ្ញ។ ក្រុមប្រឹក្សា ធម្មនុញ្ញ នឹងធ្វើ សវនាការ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១២។ ដូច្នេះ ក្រោយពី ក្រុមប្រឹក្សា ធម្មនុញ្ញ បញ្ចប់ សវនាការ និង បញ្ជូនព័ត៌មាន ផ្លូវការ មក គ.ជ.ប. គឺគ.ជ.ប. នឹង ប្រកាស លទ្ធផល ផ្លូវការ នៃ ការបោះឆ្នោត ព្រឹទ្ធសភាតែម្តង។

លោក ទេព នីថា បានបន្ថែមថា “មិនដល់ ថ្ងៃទី៥ មីនា ឆ្នាំ២០១២ទេ។ សវនាការ នៅ ក្រុមប្រឹក្សា ធម្មនុញ្ញ នៅថ្ងៃទី១៧ ខែកុម្ភៈ ហើយ បើ ក្រុមប្រឹក្សាធម្មនុញ្ញ ផ្តល់ ព័ត៌មាន ផ្លូវការមក គ.ជ.ប. ថាពុំមាន បណ្តឹងទៀត ទេ នោះ គ.ជ.ប. អាចចេញ លទ្ធផល នៅថ្ងៃបន្ទាប់”។

ទាក់ទង នឹង បណ្តឹងតវ៉ា នោះ ត្រូវបានលោក ទេព នីថា លើកឡើងថា ជា ពាក្យបណ្តឹង របស់ គណបក្ស សមរង្ស៊ី ដែលបាន ប្តឹង អាជ្ញាធរ ប៉ូលិស ខេត្តកំពង់ឆ្នាំង ថា បាន រារាំង ការឃោសនា បោះឆ្នោត។ បណ្តឹង នោះ ត្រូវបាន គណៈកម្មការ រៀបចំ ការបោះឆ្នោត ខេត្ត កំពង់ឆ្នាំង បដិសេធ ហើយគ.ជ.ប. ក៏បាន សម្រេចរក្សា ការសម្រេច របស់ គណៈកម្មការ រៀបចំការ បោះឆ្នោត ខេត្តកំពង់ឆ្នាំង ទុកជា បានការ ទាំងមូល។ ប៉ុន្តែ តំណាង គណបក្ស សមរង្ស៊ី មិនសុខចិត្ត បានប្តឹង តទៅកាន់ ក្រុមប្រឹក្សា ធម្មនុញ្ញ។

គ. ជ.ប. ក៏បានប្រកាសថា បណ្ដឹងទាក់ទងទៅនឹងការឃោសនាបោះឆ្នោត សរុបមាន ៧ បណ្ដឹង។ បណ្ដឹងទាំងនេះ ត្រូវបានដោះស្រាយរួចរាល់ ត្រឹម គ.ជ.ប. ថ្នាក់រាជធានី-ខេត្ត (គធ/ខប) ចំនួន ៤ បណ្ដឹង ដោយដើមបណ្ដឹង មិនបានប្ដឹងបន្តមក គ.ជ.ប. ទេ។ ប៉ុន្តែបណ្ដឹងចំនួន ៣ ទៀត ត្រូវបានដើមបណ្ដឹងបន្តប្ដឹងមក គ.ជ.ប. ហើយបណ្ដឹងទាំងនោះ ត្រូវបាន គ.ជ.ប. ដោះស្រាយ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១២។ ចំណែកបណ្ដឹងទាក់ទងទៅនឹងការបោះឆ្នោត និងរាប់សន្លឹកឆ្នោត ចំនួន ២ បណ្ដឹង។

ការប្រកាស លទ្ធផល ផ្លូវការ នៃ ការបោះឆ្នោត ព្រឹទ្ធសភា ដែលបាន បោះឆ្នោត កាលពី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១២ គឺ គ.ជ.ប. នឹង ប្រកាស ពីការបែងចែក អាសនៈ និង ប្រកាស ផ្សាយ បញ្ជីបេក្ខជន ជាប់ឆ្នោត ក្នុងការ បោះឆ្នោត ជ្រើសតាំង សមាជិក ព្រឹទ្ធសភា នីតិកាល ទី៣។

លទ្ធផល បណ្តោះអាសន្ន នៃការបោះឆ្នោតព្រឹទ្ធសភា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១២ ត្រូវបាន គ.ជ.ប. ប្រកាសថា គណបក្ស ប្រជាជន កម្ពុជា ទទួលបាន ៨.៨៨០ សំឡេង និង គណបក្ស សមរង្ស៊ី ទទួល បាន ២.៥០៣ សំឡេង។ តាម លទ្ធផលនេះ គណបក្ស ប្រជាជន កម្ពុជា ត្រូវទទួល បាន ៤៦ អាសនៈ។ រីឯ គណបក្ស សមរង្ស៊ី ទទួល បាន ១១ អាសនៈ ដូចអ្វី ដែលគេ បានគិតគូរ ទុកជាមុន ទៅតាម ចំនួនសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ និង តំណាងរា ស្ត្រ ដែលជា អ្នកបោះឆ្នោត៕ R

Posted on 16 February 2012, in ការបោះឆ្នោត​ព្រឹទ្ធសភា. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: