ការ​បោះឆ្នោត​​ពិសេស​​នៅ​ភូមា​ ​គឺជា​​គ្រឹះ​​សំខាន់​​​សម្រាប់​​​វិធាន​ការ​​ទណ្ឌកម្ម​អឺរ៉ុប

ព័ត៌មានពី គេហទំព័រ ភ្នំពេញប៉ុស្តិ៍

ការបោះឆ្នោតពិសេសនៅភូមា

គឺជាគ្រឹះសំខាន់សម្រាប់វិធានការទណ្ឌកម្មអឺរ៉ុប

Wednesday, 15 February 2012 12:03
Reuters

អានទ្រីស ភីបាល់(Andris Piebalgs) ទទួលគំនូរអនុស្សាវរីយ៍ ពី ថេន សេន (Reuters)

ក្រុងណៃពិដោ ៖ មន្ត្រីសហភាពអឺរ៉ុបកំពូលមួយរូប បានបង្ហាញពី ក្តីសង្ឃឹម នៃការ កាត់បន្ថយ ទណ្ឌកម្ម លើ ភូមា បន្ថែមទៀត បន្ទាប់ពី ជំនួបមួយ កាលពី ថ្ងៃច័ន្ទ ជាមួយ ប្រធានាធិបតី របស់ ប្រទេសនេះ និង បានប្រកាស ពី ការបង្កើន ជំនួយ ចំពោះ ការទទួល ស្គាល់ កំណែ ទម្រង់ ដែល រដ្ឋការ ស៊ីវិល ថ្មី បានចាប់ផ្តើមរួចហើយ។

ស្នងការអឺរ៉ុបដើម្បីការអភិវឌ្ឍ លោក អានទ្រីស ភីបាល់ (Andris Piebalgs) គឺជា មន្ត្រី សហភាព អឺរ៉ុប ជាន់ខ្ពស់ បំផុត ដែលបាន ជួប ប្រធានាធិបតី ថេន សេន ចាប់តាំង ពី រដ្ឋការ ស៊ីវិល បាន ចូលកាន់ អំណាច នៅក្នុង ប្រទេសភូមា កាលពីខែមីនាឆ្នាំមុន បន្ទាប់ ពីគ្រប់គ្រង ដោយ កងទ័ពជិត ៥០ឆ្នាំ។

លោក ភីបាល់ បានប្រាប់ អ្នកកាសែត ថា៖  «មាន ក្តីព្រួយបារម្ភ ពីភាគី រដ្ឋាភិបាល ថា ពួកគេ បានធ្វើ កំណែទម្រង់ ច្រើន ហើយ ដោយពួកគេ បាន ដោះលែង អ្នកទោស នយោបាយ ពួកគេ បាន បើកចំហ ប៉ុន្តែ ទណ្ឌកម្ម នៅតែ មិនទាន់ ដក។ ឥឡូវ នេះ គឺច្បាស់ ហើយថា ចំណុចរបត់ គឺ ការបោះឆ្នោត នៅក្នុង ខែមេសា។

ប្រសិនបើវា ដំណើរការ ដូច ការរំពឹងទុក ហើយ សេរី និងយុត្តិធម៌ ដូច្នេះគ្រប់ៗ គ្នា សង្ឃឹមថា នឹង មាន ការកាត់បន្ថយ ទណ្ឌកម្ម ជាបន្ត។

រដ្ឋសភាថ្មី គឺលើសលប់ ដោយ សមាជិកយោធា និងបក្ស គាំទ្រ ដោយ កងទ័ព ដែលបាន ឈ្នះ ការបោះឆ្នោត កាលពីខែវិច្ឆិកា ២០១០ ចំពេល មាន ការត្អូញត្អែរ ពីការ លួចបន្លំ ពីក្រុម ប្រឆាំង។

ប៉ុន្តែ ការបោះឆ្នោត បំពេញកន្លែង ទំនេរ នៅថ្ងៃទី១ មេសា នឹងឃើញ មាន សមាជិកបក្ស ប្រឆាំង ច្រើនទៀត ត្រូវជ្រើស តាំង បញ្ចូល ក្នុងនោះ ក៏មាន លោកស្រី អ៊ុងសាន ស៊ូជី ផងដែរ។

លោកភីបាល់ បានថ្លែង ថា៖ «លោកប្រធានាធិបតី បាន និយាយ ច្រើន ពីលោកស្រី ស៊ូជី ហើយ វាសុទ្ធតែ វិជ្ជមាន ទាំងអស់។ វាគឺជា រឿងស្មាន មិនដល់។ លោកបាន ថ្លែងថា លោកស្រី សំខាន់ ក្រៃលែង នៅក្នុង ប្រទេសនេះ ហើយ ការចូលរួម របស់លោកស្រី ក្នុងដំណើរការ នយោបាយ គឺចាំបាច់ណាស់។

រដ្ឋាភិបាល ដែលអន្ទះសា ចង់ឃើញ ការបញ្ចប់ ទណ្ឌកម្ម បានធ្វើអ្វីៗ គ្រប់យ៉ាងឲ្យ លោកស្រី ស៊ូជី បាន ឈរឈ្មោះ។ ខ្លួនសង្ឃឹម ថា វត្តមាន របស់ លោកស្រី នឹងបន្ថែម ភាពស្រប ច្បាប់ ដល់សភា ដែល កំពុងមាន សំឡេង ប៉ុន្តែ មាន ព្រំដែនអំណាច។

លោកភីបាល់ ក៏បានជួបលោកស្រី ស៊ូជី កាល ពីថ្ងៃអង្គារ នៅ ក្រុងយ៉ាំងហ្គោន ដោយ ជម្រាប ជូន លោកស្រី ពី គោលបំណង និងជោគជ័យ នៃ ការពិភាក្សា របស់ខ្លួន ជាមួយ សមាជិក រដ្ឋាភិបាល។

ទាក់ទងនឹង ទណ្ឌកម្ម លោកភីបាល់ បានថ្លែងថា៖ «ខ្ញុំ ត្រូវពន្យល់ ថា រឿងនេះ វាត្រូវការ ពេលវេលា ព្រោះ វា ត្រូវការ ព្រមព្រៀង ពីប្រទេស ២៧ ហើយវា ពិតជា មិនមែន ជាការងារ នោះទេ»។

នៅក្នុងជំនួបមុននេះ លោក ភីបាល់ បានប្រាប់ ប្រធានសភា លោក ធូរ៉ា ស្វេម៉ាន់ថា វាពិតជា សំខាន់ ណាស់ដែលសភា ក្លាយជា អ្នកដើរតួនាទី យ៉ាងសកម្ម ក្នុង ដំណើរការ កំណែ ទម្រង់ នេះ។

ជាជនលេខបី ក្នុងអតីត របបយោធា និងជា ឥស្សរជន ស្នូល ក្នុងរដ្ឋការថ្មី លោក ស្វេម៉ាន់ បានថ្លែង ថា លោករីករាយ ឃើញ បក្សលោកស្រី ស៊ូជី នៅក្នុងសភា។ លោកបាន បន្តថា៖ «យើងបាន ចាត់វិធានការ ចាំបាច់ថា ការបោះឆ្នោត ពិសេស ខាងមុខ នឹងសេរី យុត្តិធម៌ និងអាច ទុកចិត្ត បាន»៕ IN

Posted on 15 February 2012, in ការបោះឆ្នោត​អន្តរជាតិ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: