គ​.​ជ​.​ប​.៖ ជន​​ណា​​ដែល​​ផ្សព្វផ្សាយ​​រារាំង​​ប្រជាពលរដ្ឋ មិន​ឲ្យ​​ទៅ​​បោះឆ្នោត ត្រូវ​មាន​ទោស​

ប្រភព ៖ CAMBODIAN EXPRESS NEWS

ដោយ : លីនណា (ថ្ងៃទី 10 កុម្ភៈ 2012,07:07:PM)

ភ្នំពេញ: គណៈកម្មាធិការ​ជាតិ​​រៀបចំ​​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប​ នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​​២០១២ បាន​​ចេញ​​សេចក្ដី​ប្រកាស​​ថា ជន​ណា ដែល​​ផ្សព្វផ្សាយ រារាំង​​ប្រជា​ពលរដ្ឋ មិនឲ្យ​​ទៅ​​បោះឆ្នោត ត្រូវ​មាន​ទោស​។​

សេចក្ដី​ប្រកាស​​របស់​​គណៈ​​កម្មាធិការ​ជាតិ​​រៀបចំ​​ការបោះឆ្នោត បាន​ជូន​ដំណឹង​​ដល់​​ប្រជា​ពលរដ្ឋ ប្រធាន​​អង្គភាព ស្ថាប័ន ប្រព័ន្ធ​​ផ្សព្វផ្សាយ រោងចក្រ សហគ្រាស ក្រុមហ៊ុន និង​អង្គការ សមាគម​​ទាំងអស់ ឲ្យ​បាន​ជ្រាប​ថា ការរៀបចំ​​ការបោះឆ្នោត​​ជ្រើសរើស​​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៣ នៅពេល​នេះ កំពុង​តែ​​ប្រព្រឹត្ត​ទៅ​​យ៉ាង​សកម្ម ។ បញ្ជី​​បោះឆ្នោត​សម្រាប់​​បម្រើ​ឲ្យ​​ការបោះឆ្នោត​​ជ្រើសរើស​​ក្រុមប្រឹក្សា​​ឃុំ សង្កាត់ ត្រូវ​បាន​​ផ្ដល់​​សុពលភាព ហើយ​​នៅ​​ប៉ុន្មាន​​ថ្ងៃ​ខាង​មុខ​​ទៀត​​នេះ ការចុះបញ្ជី​​បេក្ខជន នៃ​​គណបក្ស​​នយោបាយ​ឈរ​ឈ្មោះ​​បោះឆ្នោត នឹង​​ត្រូវ​​ចាប់ផ្ដើម​​នៅ​គ្រប់​ឃុំ សង្កាត់ ហើយ គ​.​ជ​.​ប​. ក៏​ត្រូវ​​អនុវត្ត​​ការងារ​បន្ត​បន្ទាប់​តាម​ប្រតិទិន នៃ​ការងារ​បោះឆ្នោត​ផងដែរ​។​

​សេចក្ដីប្រកាស​បន្ត​ថា ទោះបីជា គ​.​ជ​.​ប​. ខិតខំ​បំពេញ​ការងារ រួម​ទាំង​ការផ្សព្វផ្សាយ​អប់រំ​ដល់​​ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង អំពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន បំផុស​ប្រជាពលរដ្ឋ​ឲ្យ​យល់​ច្រឡំ​​អំពី​ដំណើរការ​បោះឆ្នោត និង​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​បោះឆ្នោត​នា​ពេល​ខាងមុខ​។​

​ នៅក្នុង​សេចក្ដីប្រកាស គ​.​ជ​.​ប​. ក៏​បញ្ជាក់​ថា យោង​តាម​ច្បាប់​ស្ដីពី​ការបោះឆ្នោត បទបញ្ជា និង​នីតិវិធី សម្រាប់​ការបោះឆ្នោត ជន​ណា​ដែល​ផ្សព្វផ្សាយ ធ្វើឲ្យ​សាធារណជន មាន​ការ​យល់ច្រឡំ​អំពី​ដំណើរការ​បោះឆ្នោត ឬ​រារាំង​ប្រជាពលរដ្ឋ មិនឲ្យ​ចូលរួម​បោះឆ្នោត ជន​នោះ​នឹង​ត្រូវ​ផ្ដន្ទាទោស​តាមច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

Posted on 11 February 2012, in គ.ជ.ប (NEC Election). Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: