ព្រឹទ្ធសភា ២០១២ ៖ បក្ស​ប្រជាជន​​ទទួល​​បាន​ ​៤៦​អាសនៈ​ បក្ស​សម​​រង្ស៊ី​​ទទួល​​បាន​​ ១១​អាសនៈ​

គណៈ​កម្មាធិការ​​ជាតិ​​​រៀបចំ​ ​ការ​ ​បោះឆ្នោត​​ ​នៅ​​មិន​​ទាន់​​ប្រកាស​​លទ្ធផល​​ជា​​ផ្លូវការ​​នៅ​ឡើយ​​មែន​ ប៉ុន្តែ​​លទ្ធផល​​បឋម​​បង្ហាញ​​ថា ​គណបក្ស​​ប្រជាជន​​កម្ពុជា​​ទទួល​​បាន​​៤៦​​អាសនៈ ​ហើយ​​គណបក្ស​​សមរង្ស៊ី​​ទទួល​​បាន ​​១១​​អាសនៈ​​នៅ​​ក្នុង​​ការ​​បោះឆ្នោត​ ​ជ្រើសតាំង​​សមាជិក​​ព្រឹទ្ធ​សភា​​​នេះ។ រហូត​​ដល់​​ពេល​​នេះ​​គឺ​​​មាន​​បណ្តឹង​​តែ​​មួយ​​ទេ​ ពី​​គណបក្ស​​សម រង្ស៊ី។​ ការ​​ប្រកាស​​លទ្ធផល​​ផ្លូវការ​​នឹង​​អាច​​ធ្វើ​​នៅ​​ដើម​​សប្តាហ៍​​ក្រោយ។

លោក នាយក រដ្ឋមន្ត្រី ហ៊ុន សែន បោះ ឆ្នោត ជ្រើស តាំង សមាជិក ព្រឹទ្ធសភា (RFI/Siv Channa)

នៅ​តែ​រង់ចាំ​នីតិវិធី​នៃ​ការ​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​ទេ ដែល​ អគ្គលេខាធិការ​នៃ​គណៈ​កម្មាធិការ​​​ជាតិ​រៀបចំ​ការបោះឆ្នោត​លោក​ ទេព នីថា​ថ្លែង​ថា​ វា​នឹង​អាច​ធ្វើ​នៅ​ថ្ងៃ​ទី​៦​កុម្ភៈ​ដើម​សប្តាហ៍​ក្រោយ។ ប៉ុន្តែ​លទ្ធផល​ដែល​គេ​បាន​ដឹង​បាន​ខ្លះ​ពី​មុន​ការ​បោះឆ្នោត​ ហើយ​ដែល​វា​បាន​ត្រូវ​គ្នា​នឹង​លទ្ធផល​បណ្តោះអាសន្ន​បច្ចុប្បន្ននោះ គឺ គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ទទួល​បាន​អាសនៈ​៤៦ រីឯ​គណបក្ស​សម រង្ស៊ី​នឹង​ទទួល​បាន​១១​អាសនៈ​នៅ​ក្នុង​ស្ថាប័ន​សភា​ជាន់ខ្ពស់​នីតិកាល​ទី​៣ ​នេះ។

លោក​អ៊ក គឹមហាន​​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បន្ទុក​ការ​បោះឆ្នោត ​បាន​ថ្លែង ​ប្រាប់​​វិទ្យុ​បារាំង​អន្តរជាតិ​ថា គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នឹង​ទទួល​បាន​អាសនៈ​៤៦​ដែល​ចំនួន​នេះ​លើស​ ពី​ចំនួន​អាសនៈ​នីតិកាល​ទី​២​ដែល​មាន​៤៥​អាសនៈ។

លោក​អ៊ក គឹមហាន​អត្ថាធិប្បាយ​ថា​លោក​ពេញចិត្ត​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត ហើយ​ថា​គណបក្ស​ប្រជាជនកម្ពុជា​បាន​ទទួល​សម្លេង​គាំទ្រ​ពី​គណបក្ស​នានា​ចំនួន ​៧៩៧​សំឡេង​ទៀត​ផង។

លោក​គួយ ប៊ុនរឿន​ តំណាង​គណបក្ស​សម រង្ស៊ី​វិញ​ថ្លែង​ថា ថ្វីដ្បិត​តែ​គណបក្ស​សម រង្ស៊ី​បាត់​សម្លេង​១៥៧​សំឡេង​មែន ប៉ុន្តែ​គណបក្ស​លោក​ទទួល​បាន​អាសនៈ​កើនឡើង​ពី​ចំនួន​២​នៅ​ក្នុង​នីតិកាល​ទី​ ២​រហូត​ដល់​១១​អាសនៈ​នៅ​ក្នុង​នីតិកាល​ទី​៣​នេះ។

ប៉ុន្តែ​ថា សម្រាប់​គណបក្ស​សម រង្ស៊ី​វិញ​ក្រោយ​ពី​ការ​បោះឆ្នោត​ចប់​សព្វ​គ្រប់ គណបក្ស​នេះ​អាច​នឹង​មាន​វិធានការ​ដើម្បី​ដោះស្រាយ​បញ្ហា​បាត់បង់​ការ​គាំទ្រ ​ចំពោះ​គណបក្ស​ពី​សំណាក់​សមាជិក​​​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ក្នុង​ តំណែង​ក្នុង​ក្របខ័ណ្ឌ​គណបក្ស​សម រង្ស៊ី៕

Posted on 1 February 2012, in ការបោះឆ្នោត​ព្រឹទ្ធសភា, គ.ជ.ប (NEC Election). Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: