យុវវ័យ​មិន​ចូលចិត្ត​នយោបាយ ?

យុវវ័យ​ជុំវិញ​ការ​បោះឆ្នោត

ប្រភព ៖ Sabay (ផ្សាយថ្ងៃទី១៩ ខែមករា ឆ្នាំ២០១២)

ការបោះឆ្នោត​កម្រិតជាតិ ចំនួន បី ​ដែល​​នឹង​​ចូល​មក​ដល់​​បន្តបន្ទាប់​​គ្នា​​ក្នុង​​រវាង​​ពេល​​ ២ឆ្នាំ​ខាង​មុខ​​នេះ​ រួមមាន ការ​បោះឆ្នោត​​ព្រឹទ្ធ​សភា ការ​​បោះឆ្នោត​​ជ្រើសរើស​​ក្រុម​​ប្រឹក្សា​​ឃុំ​សង្កាត់ និង​​ការ​​បោះឆ្នោត​​ជ្រើស​តាំង​​តំណាង​រាស្ត្រ​​អាណត្តិ​​ទី​៥​ ផង កំពុង​​ស្ថិត​​នៅ​​ក្នុ​ង​​ក្រសែ​ភ្នែក​​យុវវ័យ​​កម្ពុជា។

“មួយ​​រយៈ​​នេះ​​ឧស្សាហ៍​​ផ្អាក​​រឿង​​ភាគ​​មក​​តាម​ដាន​​ការ​​ជជែក​ គ្នា​​របស់​​បក្ស នយោបាយ​​តាម​ទទក មើល​​ទៅ​​ម្យ៉ាង​​ដែរ​​បង​​ដូចជា​​យប់មិញ​​អី​ហ្នឹង មើល​​ទៅ​​ទាំង​​បក្ស​​កាន់​​អំណាច​​ទាំង​បក្ស​​ប្រឆាំង​​សុទ្ធតែ​មាន​យុទ្ធសាស្ត្រ​ គួរ​អោយ​ចាប់អារម្មណ៍​ទាំងអស់​ខ្ញុំ​តាមដាន​រហូត​ដែរ​ហ្នឹង​​ព្រោះ​​ទាក់ទង​ នឹង​​អនាគត​ជាតិ​​យើង ​ពិសេស​​ខ្ញុំ​ដឹង​ថា​​ការ​បោះឆ្នោត​​ព្រឹទ្ធសភា​​នៅ​ចុង​ខែ​ នេះ​​បន្ទាប់​​មក មាន​​ការ​​បោះឆ្នោត​​មេឃុំ​ និង​​តំណាង​​រាស្ត្រ​​ទៀត”។ នេះ ​ជា​ការ​លើក​ឡើង​​របស់ ហឿង ប៊ុនធឿន និស្សិតឆ្នាំទី៤​ ផ្នែក​​អក្សរសាស្ត្រ​​អង់គ្លេស។

ជាក់ស្ដែង​​យុវវ័យ​ខ្មែរ​ កាន់តែ​ច្រើន​ឡើង​​បាន​​ងាក​​មក​​ចាប់អារម្មណ៍​ និង​​ព្រឹត្តិការណ៍​នយោ​បាយ ជាតិ​​ពិសេស​​ព្រឹត្តិ​ការណ៍​​បោះឆ្នោត​​ដែល​​ទាក់ទង​​សំខាន់​​ដល់​​អនាគត​​របស់ ពួកគេ​នៅ​​ខណៈ​​ដែល តួលេខ ឆ្នាំ ​ទៅ​មិញ​​បង្ហាញ ថា យុវជន​​​ចន្លោះ​​ពី​អាយុ​​១៨ -១៩​ឆ្នាំ​ ដែល​​គ្រប់​អាយុ បោះ​ឆ្នោត​​មាន​​ចំនួន កើន​ ដល់​​ជាង ៣០​ម៉ឺន​​នាក់ ។

ឯក សុភានីដា អាយុ ​២៣​ឆ្នាំ ​និស្សិត​ឆ្នាំទី៤ ​ផ្នែកព័ត៌មាន​វិទ្យា​ ​លើក​​ឡើង​​ដែរ​​ថា ការ​បោះ​ឆ្នោត​​ពិត​​ជា​​សំខាន់​​ណាស់ បើធៀបទៅ​នឹង ព័ត៌មាន ឯ​ទៀត​ៗ នាង​សង្កត់​ធ្ងន់​ថា៖”ប្រសិន​បើ​យុវវ័យ​ខ្លះ​គិត ថា​គេ​ចូលចិត្ត​តែ​ការ​កម្សាន្ត​ខន់ សឺត​រឺ​មួយ​កុន ល្ខោន ខ្ញុំ​សុំ​អោយ គេ​ដូរ ចិត្ត​មក​ចាប់អារម្មណ៍​នឹង​រឿង​ជាតិ ខ្លះ​ទោះបី​ថា​យើង​មិនមែន​ជា អ្នក​នយោបាយ​តែ យើង​ជា​យុវវ័យ​ជា​សម្លេង​ភាគច្រើន​ក្នុង​ចំណោម​ប្រជាជន​សរុប ការ​ចាប់អារម្មណ៍ ​រឺ​មួយ​សកម្ម​ភាព​ខ្លះ​របស់​យើង​ក៏​អាច​ទាញ​អ្នក​នយោបាយ​ អោយ​ងាក​មក​គិតគូរ​ពី​ការ​សន្យា​ រឺ​យុទ្ធ​សាស្ត្រ​​របស់​គេ​ឡើង​វិញ​ដែរ”។

នាយិកា​អង្គការ​លីកាដូ លោក​ស្រី​ ពុង ​ឈីវហ្គេច ​បាន​លើក​ឡើង​ដែរ​ថា​តាម​ការពិត យុវ​វ័យ​​មិន​ត្រឹម​តែ​ មាន​កាតព្វកិច្ច​យក​ចិត្ត​ទុកដាក់​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​បោះ​ឆ្នោត​ប៉ុណ្ណោះ​ទេ តែ​គួរ​ចំណាយ​ការ​ចាប់​អារម្មណ៍​តាម​ដាន​គ្រប់​គោលនយោបាយ​និង​សកម្មភាព​របស់ ​គណបក្ស​នានាផង ដោយសារ ថា សន្លឹក​​ឆ្នោត​របស់​ យុវវ័យ មាន​សារៈសំខាន់​ណាស់​ ចំពោះ​ជោគវាសនា​ប្រទេស​ជាតិ។

ទោះ យ៉ាងណា​មាន​យុវវ័យ​មួយចំនួន​ត្រូវ​បាន​ហាមឃាត់​មិន អោយ​រវល់ នឹង​បញ្ហា​នយោ​បាយ​ឡើយ​ដែល​នេះជា​ការរារាំង​ដ៏​សំខាន់​ក្នុង​ការ​ទទួល​បាន​ ព័ត៌មាន​ឈាន​ទៅដល់​ការ​សម្រេចចិត្ត​ត្រឹមត្រូវ​មុន​ពេល​ធ្វើការ​បោះឆ្នោត​ ។ លោក ម៉េង គឹមទ្រី សាស្ត្រាចារ្យ​ភាសា​បរទេស​នៅ​សាលា​ឯកជន​មួយ​លើក​ឡើង​យ៉ាង​ដូច្នេះ។ លោក​បន្ថែម ​ទៀត​ថា៖ ”ខ្ញុំ ​ឃើញ​ឪពុក​ម្ដាយ​ខ្លះ បាន​រារាំង​កូន​មិន​អោយ​ស្តាប់ ​រឺ​មើល​កម្មវិធី​នយោបាយ​ដោយ​លើកឡើង ថា​គិតតែពី​ខំ​រៀន​ទៅ​កុំ​រវល់​ច្រើន​ជាមួយ​នយោបាយ​រហូត​ដល់​មាន​អ្នកខ្លះ​ លើក​ឡើង​ថា នយោ​បាយ​ជា រឿង​សម្រាប់​អ្នក​នយោបាយ​ទេ! ខ្ញុំ​ថា​​គេ​គួរ​ប្ដូរ​គំនិត​នោះ​ចេញ! អ្នក​តាមដាន​នយោ​បាយ​ មិនមែន​សុទ្ធ​តែ​ជា​អ្នក​នយោបាយ​ទេ តែ​ជា​ពលរដ្ឋ​ម្នាក់ៗ​ពិសេស​យុវវ័យ​គួរ​យល់​​ច្បាស់​ពី​ប្រវត្តិសាស្ត្រ ស្ថានការណ៍​បច្ចុប្បន្ន​និង​ការ​​សិក្សា​របស់​អ្នក ជំនាញ​ពី​អនាគត​ប្រទេស​​ជា​ទុន​អោយ​យុវវ័យ​ហ្នឹង​ខ្លួន​ឯង​គាត់​អាច​ សម្រេចចិត្ត​ត្រឹមត្រូវ​ក្នុងនាម​ជា​យុវវ័យ​ដែល​​ជា​សសរទ្រូង​ប្រទេសជាតិ ខ្លួន”។

យោង​តាម គណៈកម្មាធិការ ​រ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ជារៀង​រាល់​ឆ្នាំយុវវ័យ កម្ពុជា​មាន ប្រមាណ​ជា​ពី​ ២៤ ទៅ​ ៣០​ម៉ឺន ​នាក់ ដែល បាន ឈាន​ដល់​គ្រប់​អាយុ​បោះឆ្នោត ។

អត្ថបទៈវិបុត្រ

Posted on 19 January 2012, in ទស្សនៈម្ចាស់ឆ្នោត, ព័ត៌មានថ្មីៗពីសហគមន៍. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: