​អ្នកបោះឆ្នោត​ ៦ រូប មិន​មាន​សិទ្ធិ​បោះឆ្នោត​ព្រឹទ្ធសភា​ ២០១២

១១.៤៧០ នាក់ ជា​អ្នកបោះឆ្នោត ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៣

អត្ថបទដើម ៖ CEN [Cambodian Express News]

ដោយ : លីន​ណា (ថ្ងៃទី 17 មករា 2012,05:26:PM)

សមាជិកព្រឹទ្ធសភា (រូបភាព ៖ គេហទំព័រ ព្រឹទ្ធសភាកម្ពុជា)

ភ្នំពេញ: គណៈ​កម្មា​ធិការ​​រៀបចំ​​ការ​បោះ​ឆ្នោត គ​.​ជ​.​ប​. បាន​ប្រកាស​​ពី​​បញ្ជី​​ឈ្មោះ​​បោះឆ្នោត​ផ្លូវ​ការ សម្រាប់​​បម្រើ​​ឲ្យ​​ការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​​ព្រឹទ្ធ​សភា នីតិកាល​ទី​៣ ដែល​ត្រូវ​​បាន​ផ្ដល់​​សុពល​ភាព កាលពី​​ថ្ងៃ​សៅរ៍ ទី​១៤ ខែ​មករា ឆ្នាំ​២០១២ ដែល​មាន​​អ្នកបោះ​ឆ្នោត​​សរុប ១១.៤៧០ នាក់​។

​សេចក្ដី​ប្រកាស​​ព័ត៌មាន​​ពី គ​.​ជ​.​ប​. បាន​លើក​ឡើង​​ពី​​ប្រសាសន៍​​របស់​លោក ទេព នីថា អគ្គលេខាធិការ គ​.​ជ​.​ប​. មក​​ផ្សព្វផ្សាយ​ថា តាម​​អាសនៈ​ផ្លូវការ តំណាងរាស្ដ្រ​​មាន​​ចំនួន ១២៣ រូប និង​​សមាជិក​​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់ មាន​ចំនួន ១១.៣៥៣ រូប​។ តាម​ច្បាប់​​ស្ដីពី​ការ​​បោះឆ្នោត​​ជ្រើសតាំង​​សមាជិក​​ព្រឹទ្ធសភា ចែងថា អ្នកបោះឆ្នោត និង​អង្គ​បោះឆ្នោត គឺ​តំណាង​រាស្ដ្រ​​ក្នុង​តំណែង និង​​សមាជិក​​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់​​ក្នុង​​តំណែង​។​

​លោក ទេព នីថា បាន​​បន្ថែមថា ក្នុងចំណោម​​តំណាងរាស្ដ្រ​​ចំនួន ១២៣ រូប មាន​តំណាង​រាស្ដ្រ​ចំនួន ៤ រូប មិន​ត្រូវ​​បាន​​ស្រង់​ឈ្មោះ​​បញ្ចូល​​ក្នុង​​បញ្ជី​​បោះឆ្នោត​​ទេ ដោយ​សារ​តែ​តំណាង​​រាស្ដ្រ​​ចំនួន ៣​រូប បាន​ដាក់​​ពាក្យ​សុំ​​លាលែង​​ពី​​តំណែង និង ១ រូប​​ទៀត អស់​សមា​ជិក​​​​ភាព​​ជា​​​តំណាង​រា​ស្ដ្រ​។ ចំណែក​​សមាជិក​​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់​​ចំនួន ២ រូប ក៏​​មិន​ត្រូវ​បាន​​ស្រង់​​ឈ្មោះ បញ្ចូល​​ទៅ​ក្នុង​​បញ្ជី​​បោះឆ្នោត​​ដែរ ពីព្រោះ​​ត្រូវ​បាន​​បាត់បង់​​តំណែង​។

​លោក​​អគ្គលេខាធិការ បាន​​បញ្ជាក់​ថា អ្នកបោះឆ្នោត​​ដែល​ជា​​សមាជិក​​ក្រុម​ប្រឹក្សា​ឃុំ  មិន​ត្រូវ​​បាន​​ស្រង់​​ចូល​ក្នុង​​បញ្ជី​​បោះឆ្នោត​​នោះ ១ រូប ជា​​សមាជិក​​ក្រុម​ប្រឹក្សា​ឃុំ នៅ​ខេត្ត​កោះ​កុង មណ្ឌល​​ភូមិភាគ​​ទី​៧ និង ១ រូប​​ទៀត នៅ​​ខេត្ត​រតនគិរី មណ្ឌល​ភូមិភាគ​ទី​៨​។ ដូចនេះ បញ្ជី​​បោះឆ្នោត​​មាន​​អ្នក​បោះឆ្នោត​​សរុប​​ចំនួន ១១.៤៧០ នាក់ ក្នុង​នោះ តំណាង​រាស្ដ្រ​​ក្នុង​តំណែង​​មាន​​ចំនួន ១១៩ នាក់ និង​​សមាជិក​​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់ ក្នុង​​តំណែង​​មាន​​ចំនួន ១១.​៣៥១ នាក់​

Posted on 18 January 2012, in ការបោះឆ្នោត​ព្រឹទ្ធសភា, ព័ត៌មានថ្មីៗពីសហគមន៍. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: