តើ​​យុវជន​គិត​​ដូច​ម្តេច​ចំពោះ​​ការ​បោះឆ្នោត​​?

ដោយ : CEN (ថ្ងៃទី 15 មករា 2012,10:54:AM)

ភ្នំពេញ:ប្រទេស​កម្ពុជា​​នឹង​​ប្រារព្ធ​​ការ​បោះឆ្នោត​​ព្រឹទ្ធសភា និង​​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​ ក្នុង​ឆ្នាំនេះ​។ ចំណែក​​ការ​បោះឆ្នោត​​ជ្រើសរើស​​តំណាង​រា​ស្ត្រ នឹង​​ប្រារព្ធ​​ធ្វើ​ក្នុង​​ឆ្នាំ​​២០១៣​។ អ្នក​បោះ​ឆ្នោត ដែល​​មាន​ឈ្មោះ​​ក្នុង​​បញ្ជី​​បោះឆ្នោត​ប្រមាណ​​ជាង ៥០​ភាគរយ នៃ​​អ្នក​​បោះឆ្នោត​​សរុប​ជាង ៩,២​លាន​​នាក់ ជា​​យុវជន​។ ដូច្នេះ តើ​​យុវជន​គិត​​បែប​​ណា​​ដែរ ចំពោះ​​ការ​បោះឆ្នោត នា​ពេល​ខាង​មុខ​?

​និស្សិត​​បញ្ចប់​​ការ​សិក្សា​​ផ្នែក​​ច្បាប់​​ម្នាក់ និង​​ជា​​សមាជិក​​របស់ K៧៧ ដែលជា​​ក្រុម​យុវជន​គណបក្ស​​ប្រជាជន​​កម្ពុជា យុវតី ម៉េត រតនា អាយុ ២២ឆ្នាំ ជា​​អ្នក​​ធ្លាប់​​បាន​​បោះឆ្នោត​​ម្តង​រួច​មក​ហើយ កាល​ពី​ឆ្នាំ​​២០០៨ បាន​​លើក​ឡើង​​ថា “​ខ្ញុំ​​នឹង​​ទៅ​​ចូលរួម​​បោះឆ្នោត​​នា​ពេល​ខាង​មុខ ហើយ​​ការ​ផ្តល់​​សន្លឹក​ឆ្នោត​​របស់​ខ្ញុំ វា​​អាស្រ័យ​​ទៅនឹង​​សកម្មភាព​​របស់​​គណបក្ស​នយោ​បាយ​​នីមួយៗ​។ គណបក្ស​​នយោ​បាយ​​នោះ ត្រូវ​គោរព​​សន្យា​​របស់​​គេ និង​​មាន​​សមត្ថភាព​ផ្លាស់​ប្តូរ​​ប្រទេស​ជាតិ​”​។​

​ យុវតី រតនា បាន​​កត់​សម្គាល់​​ថា មាន​​មនុស្ស​​ជាច្រើន ដែល​​នៅ​​ជុំវិញ​​ខ្លួន​នាង ពុំ​​សូវ​​មាន​ការ​ចាប់​អារម្មណ៍​លើ​​ការ​ចូលរួម​​ការបោះឆ្នោត​​នោះ​​ប៉ុន្មាន​​ទេ​។ នេះ​​ប្រហែល​ជា ពួក​គេ​​គិត​ថា ការ​បោះឆ្នោត​ពុំ​មាន​​ភាព​ចាំបាច់​សម្រាប់​​ពួកគេ​​ឡើយ​។​

​ចំណែក​​យុវជន​ រៀន​ថ្នាក់​ទី​​១២ គង់ ជី​ញ​ឆាយ ដែល​​បាន​​ចុះ​ឈ្មោះ​​រួចរាល់​​ហើយ សំរាប់​ការ​​ធ្វើ​​បច្ចុប្បន្នភាព​​បញ្ជី​​បោះឆ្នោត​​ប្រចាំ​ឆ្នាំ​​២០១១ បាន​​លើក​ឡើង​​ថា “​ខ្ញុំ​​ពុំ​​សូវ​​ដឹង​​ច្រើន​​ទេ អំពី​​ការ​បោះឆ្នោត​។ ប៉ុន្តែ​​ខ្ញុំ​​គ្រាន់តែ​​ដឹង​ថា ការ​បោះឆ្នោត ពិតជា​​មាន​​សារៈសំខាន់​ខ្លាំង​ណាស់​ស​ម្រាប់​​ប្រទេស​ជាតិ​”​។​

​ចំណែក​ អ្នក​ធ្វើការ​​ក្រុមហ៊ុន​​ឯកជន អាយុ ២៤ឆ្នាំ កញ្ញា ស្រេង រ៉ាវី បាន​​និយាយ​ថា “​ខ្ញុំ​មិន​ដែល​​បាន​​ទៅ​​បោះឆ្នោត​​ទេ ហើយ​​ខ្ញុំ​ក៏​នឹង​​មិន​​ទៅ​​ចូលរួម​​បោះឆ្នោត​​នាពេ​ល​​ខាងមុខ​​ដែរ ពី​ព្រោះ​​ខ្ញុំ​​មិន​មាន​​ការ​ចាប់​អារម្មណ៍​​ទាល់តែ​សោះ​”​។​

​រីឯ​ មន្ត្រី​​អង្គការមិនមែន​រដ្ឋាភិបាល​​ម្នាក់ ដែល​​សុំ​មិន​​បញ្ចេញ​​ឈ្មោះ បាន​ឲ្យ​ដឹង​ថា “​ខ្ញុំ​នឹង​មិន​​ទៅ​​ចូលរួម​​បោះឆ្នោត​​នា​​ពេល​ខាងមុខ​​ទេ ដោយសារ​​ហេតុផល​​មួយ​ចំនួន​។ ទី​១-​ខ្ញុំ​បាន​ដឹង​​ទុក​ជា​មុន​​ហើយ​​ថា គណបក្ស​​ណា ដែល​​នឹង​​ទទួល​បាន​ជ័យ​ជម្នះ ហើយ​​ខ្ញុំ​គិត​ថា វា​គ្មាន​ប្រយោជន៍​​អ្វី​​ទាំងអស់ ដែល​​ត្រូវ​​ចំណាយ​លុយ និង​​ធ្វើ​​ដំណើរ​​ទៅ​​ស្រុក​កំណើត ដើម្បី​ចូល​រួម​​បោះ​ឆ្នោត​។ ទី​២-​ខ្ញុំ​​ពុំ​​ឃើញ​​គណបក្ស​ប្រឆាំង​​ណា ដែល​​មាន​​ឥទ្ធិពល និង​​គួរ​ឱ្យ​​ជឿ​ទុក​ចិត្ត​​បាន​​សោះ  ហើយ​​ប្រសិន​​ជា​​គណបក្ស​ប្រឆាំង​​ទាំង​នោះ ឈ្នះ​ឆ្នោត ពួកគេ​​ប្រហែល​ជា​ដឹកនាំ​​ប្រទេស ដូច​​ទៅ​នឹង​​គណបក្ស​កាន់​អំ​ណាច​​សព្វ​​ថ្ងៃនេះ​​ដែរ ពីព្រោះ​​ពួកគេ​ត្រូវការ​លុយ ដើម្បី​​ប៉ះប៉ូវ​ក្នុង​ការ​ចំណាយ​​លើ​​យុទ្ធនាការ​​ឃោសនា​​បោះឆ្នោត​​ម្តងៗ​”​។​

​ យ៉ាងណា​ក៏ដោយ លោក ទេព នីថា អគ្គលេខាធិ​ការ​​គណៈ​កម្មាធិកា​​រ​​ជាតិ​​រៀបចំ​ការ​បោះ​ឆ្នោត​ គ​.​ជ​.​ប​. បាន​​មាន​ប្រសាសន៍​ថា​ មាន​​ប្រមាណ ៥៤​ភាគរយ នៃ​​អ្នក​បោះឆ្នោត​​សរុប ដែល​​បាន​​ចុះ​ឈ្មោះ​រួចរាល់ គឺជា​យុវជន ដែល​មាន​អាយុ​ចន្លោះ​ពី ១៨ ទៅ ៥៤ឆ្នាំ​។​

​លោក ទេព នីថា បាន​លើកឡើង​ថា “​បើ​ទោះបីជា​យើងពុំ​បាន​ធ្វើការ​ផ្ទាល់​ជាមួយ​យុវជន​ក្តី ក៏​យើង​បាន​ផលិត​ស្ពត​ទូរទស្សន៍​អប់រំ​មួយ​ចំនួន ដើម្បី​អប់រំ​ដល់​យុវជន​ដែរ​។ យើង​ក៏​បាន​ធ្វើការ​ជាមួយ​អង្គការមិនមែន​រដ្ឋាភិបាល​មួយចំនួន​ដែរ ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​ឱ្យ​យុវជនចូលរួម​បោះឆ្នោត​”​។

​រីឯ​លោក គល់ បញ្ញា នាយក​ប្រតិបត្តិ នៃ​គណៈកម្មាធិការដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​​យុត្តិធម៌ ហៅ​កាត់​ថា ខុម​ហ្វ្រែល បានឲ្យដឹងថា អ្នកបោះឆ្នោត​ក្មេងៗ មានការ​យល់ដឹង​ច្រើន អំពី​ការ​បោះឆ្នោតជាង​មនុស្ស​ចាស់ៗ​។

​លោក គល់ បញ្ញា ដែល​បាន​ធ្វើ​កិច្ចការ​បោះឆ្នោត​យូរ​ឆ្នាំ​មកហើយ បាន​លើកឡើង​ថា “​យុវជន​​មិន​មាន​ឥទ្ធិពល​ច្រើន​ប៉ុន្មាន​ទេ ទៅលើ​គណបក្ស​នយោបាយ​។ ពួកគេ​ត្រូវបាន​ប្រើប្រាស់​​ឱ្យ​ធ្វើ​កិច្ចការ​នយោបាយ និង​ឃោសនា​ពី​គណបក្ស​ប៉ុណ្ណោះ​។ ក្នុងនោះ​ការ​ចូល​រួម​​បោះឆ្នោត​របស់​យុវជន​កម្ពុជា ពុំ​ទាន់​ឈាន​ដល់​កម្រិត​មួយ ដែល​អាច​ទទួលយកបាន​នៅឡើយ​ទេ​ ប៉ុន្តែ​យើង​នឹង​ខិតខំ​ផ្សព្វផ្សាយ​ពី​បញ្ហា​នេះ បន្ថែមទៀត​”​។​

​ លោក គល់ បញ្ញា បាន​បន្តថា “​ប្រព័ន្ធ​ផ្សព្វផ្សាយតាម​ទូរទស្សន៍ គួរតែ​មាន​បង្កើត​កម្ម​វិធី​ឱ្យបាន​ច្រើន ដែល​ទាក់ទង​ទៅ​នឹង​ការបោះឆ្នោត ជាជាង​កម្មវិធី​កម្សាន្ត​។ ចំណែក​តាម​សាលារៀន​នី​មួយៗ ត្រូវ​អនុញ្ញាតិ​ឱ្យ​សិស្ស​ពិភាក្សា​ពី​នយោបាយ ពី​កិច្ចការ​សង្គម និង​កិច្ចការ​បោះឆ្នោត ជាជាង​គ្រាន់តែ​ឱ្យ​ពួកគេ​ស្តាប់​អ្នកនយោបាយ​ឃោសនា​”៕​ K

Posted on 17 January 2012, in ព័ត៌មានថ្មីៗពីសហគមន៍. Bookmark the permalink. 3 Comments.

  1. ត្រូវហើយជាទូទៅលទ្ធផល​ត្រូវ​បាន​គេ​ដឹង​ជា​មុន​រួច​ទៅហើយ ។ សុំ​សួរ​ទៅ​ខាង Cambodiavotervoice មួយអំពីរឿង​ដែល​ថា​មាន​ជនជាតិ​យួន​អាច​បោះ​ឆ្នោត​បាន​ដែរ តើ​ជា​ការ​ពិត​ឬ​យ៉ាង​ណា?

    • សួស្តី តាម៉ាប់ …
      ​ការ​បោះឆ្នោត​សកលកន្លងមក​ ជន​ជាតិ​វៀតណាម ឬយួន អាច​បោះឆ្នោត​បាន ជា​ប្រធាន​បទ​ នយោបាយ​ដ៏​ក្តៅ​គគុកមួយ… ​​យើង​ពិបាក​ក្នុងការ​អះអាង​ថា​ ពិត ឬយ៉ាងណា… យើងគ្រាន់​តែ​ឃើញ​អ្នកបោះឆ្នោតមួយចំនួន​ដែល​និយាយ​ខ្មែរ​មិនច្បាស់​ ​ហើយ​យើង​យល់ថា ពួកគេ​ជា​ជនជាតិ​វៀតណាម ត្រូវបាន​អនុញ្ញាតឱ្យ​ចូលបោះឆ្នោត​ដោយ​មន្រ្តីបោះឆ្នោត​ ព្រោះ​ពួកគេ​​មាន​ឈ្មោះ និង​ឯក​សារ​បោះឆ្នោត… យើងមិន​ប្រាកដ​ថា ពួកគេ​ប្រើប្រាស់​អត្តសញ្ញាណបណ្ណ ឬឯកសារ​បោះឆ្នោត​ខុសច្បាប់នោះទេ… យើង​នៅ​ខ្វះយន្តការ​ត្រួតពិនិត្យ​ពេល​ដែល​សង្ស័យថា​ ជន​បរទេស​ (យួន) អាចបោះឆ្នោត​បាន…

      កាលពី​សម័យ​អ៊ុនតាក់ ​ជួយ​រៀប​ចំការបោះឆ្នោត ពេល​សង្ស័យថា ជនបរទេស (យួន) ចូលបោះឆ្នោត​ ភ្នាក់​ងារ​សង្កេត​ការណ៍​ នឹង​ស្នើពិនិត្យ​អត្តសញ្ញាណ​អ្នកបោះឆ្នោត​សង្ស័យថា បរទេស​នោះ​នៅហ្នឹងកន្លែងបោះឆ្នោត​តែម្តង… នីតិវិធី​បោះឆ្នោត​សព្វថ្ងៃ​គឺចន្លោះត្រង់នេះ… យើង​នឹង​បញ្ចុះបញ្ចូល​ គ.ជ.ប ដើម្បីពិនិត្យ​មើល​នីតិវិធីនេះឡើងវិញ…

      អរគុណ​សម្រាប់​ចំណាប់​អារម្មណ៍​នឹងការបោះឆ្នោត…

  2. សម្រាប់ខ្ញុំគិតថាគ្មានន័យ។ព្រោះបោះក៏ជាប់មិនបោះក៏ជាប់។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: