ប្រពន្ធ័​ផ្សព្វ​ផ្សាយ​សង្គម​សម្រាប់​ប្រជា​ធិបតេយ្យ ៖ បង្កើត​សម្លេង​ម្ចាស់​ឆ្នោត​ឱ្យ​បាន​ឭ​ក្នុង​ប្រទេស​កម្ពុជា

អត្ថបទប្រែសម្រួល ពី Oxfam Novib :

នៅចុង​ខែ​តុលា ឆ្នាំ២០១១ គណៈកម្មាធិការ​​ដើម្បី​​ការ​​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (ខុមហ្វ្រែល) បាន​សម្ពោធ​​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​​គេហទំព័រ​យុទ្ធនា​ការ​ផ្សព្វផ្សាយ​ សម្លេងម្ចាស់​​​ឆ្នោត​កម្ពុជា សមនឹង​ពេល​វេលា ឈាន​ទៅមុខ​​សម្រាប់​ការ​បោះ​ឆ្នោត​​ជ្រើស​រើស​កុ្រម​ប្រឹក្សា​​ឃុំ សង្កាត់ ក្នុង​ខែ​​មិថុនា ឆ្នាំ២០១២ និង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​សភា​ ក្នុង​​ខែ​​កក្កដា​ ឆ្នាំ​២០១៣។ ការ​បង្កើត​​ថ្មី​នេះ ខុមហ្រ្វែល បញ្ចូល​បច្ចេក​វិទ្យា​​គ្មាន​ខ្សែ (អ៊នឡាញ) និង​ទូរស័ព្ទ​ចល័ត​ ទៅក្នុង​កម្មវិធី​​ជាច្រើន​​​ដើម្បី​ធ្វើ​ឱ្យ​​សម្លេង​ពលរដ្ឋ​​បាន​ឭសុះសាយ​​ និង​បង្កើ​ន​ការ​​ចូលរូម​​ក្នុងការ​ធ្វើ​សេចក្តី​សម្រេច​ជា​សាធារណៈ។ លទ្ធផល​នេះ​បាន​មកពី​​សកម្មភាព​ការ​ងារ​​ជិត​ ២​ឆ្នាំ​ របស់ ​ខុមហ្វ្រែល ​ដែល​បាន​គាំទ្រ​ដោយ​ អង្គការ​ Oxfam Novib និង​ដៃគូ​សម្ព័ន្ធ​របស់​ខ្លួន Butterfly Works

 

អស់​រយៈពេល​​ជាច្រើន​ឆ្នាំ​​នៃ​​ជម្លោះ និង​ការ​បំពាន​​សិទ្ធិមនុស្ស​​ដ៏ធ្ងន់ធ្ងរ​ ប្រជាពលរដ្ឋ​ ១៥ លាន​នាក់ នៃ​​ប្រទេស​អាស៊ីអាគ្នេយ៍​​មួយ​នេះ ​បាន​​ចូល​​ទៅ​ក្នុង​​វិថី​​ប្រជាធិបតេយ្យ​ក្នុង​ទស្សវត្ស​ឆ្នាំ​ ៩០។​​ ទោះបីជា​យ៉ាង​ណា​ គណបក្ស​​កាន់​អំ​ណាច​​ដ៏​ធំ​មួយ គឺ​កំពុង​​រឹតត្បឹត​កណ្តាប់ដៃ​របស់​ខ្លួន​​ដោយ​​ការដាក់​​កម្រិត​តម្លាភាព និង​លម្ហ​​សម្រាប់​សម្លេង​ដែល​ខ្វែង​យោបល់​​នឹង​​​​ស្ថាប័ន​​រដ្ឋាភិបាល​​ជាច្រើន​។ ការងារ​​ដូចជា អង្គការខុមហ្វ្រែល គឺ​​រឹតតែត្រូវការ​កាន់​​តែ​​ច្រើន​​ឡើង​​​នៅក្នុង​បរិបទ​នេះ។

 

ការទំនាក់ទំនង​ទៅវិញទៅមក

ខុមហ្រ្វែល​ មាន​​គេហទំព័រ​​មួយ​​រួចហើយ​ តែ​​គេហទំព័រនោះ​​ផ្គត់ផ្គង់​ជា​បឋម​​គ្រាន់តែជា​ឧបករណ៍​​ព័ត៌មាន​​​តែ​ម្ខាង​។ «យើង​​ចង់​ឱ្យ​មានឥទ្ធិពល​ទៅវិញ​ទៅមក​​ជាមួយ​នឹង​អ្នក​ប្រើ​ប្រាស់​» លោក​ គល់ បញ្ញា នាយក​ប្រតិបត្តិ​​ខុមហ្វ្រែល បាន​មាន​ប្រសាសន៍។ គេហទំព័រ​យុទ្ធនាការ​​​ថ្មី​នេះ នឹង​ផ្តល់​​ដល់​​អ្នក​បោះឆ្នោត​​នូវ​​វេទិកា​​មួយ​ដើម្បី​ភ្ជាប់​​ទំនាក់​ទំនង​ ជាអាទិ៍​ ​ពលរដ្ឋ​​ជាច្រើន​​​អាច​​​រាយការណ៍​​​អំពី​​ភាព​​មិនប្រក្រតី ឬឧប្បត្តិហេតុ​​​ផ្សេង​ៗ​ ទាក់ទង​នឹង​​ការ​បោះ​ឆ្នោត​ ដែលនឹង​​បង្ហាញ​ជូន​​នៅលើ​ផែនទី​​អ៊នឡាញ ភ្លាមៗ ក្រោយពី​សមាជិក​គ្រប់​គ្រង​​បាន​បញ្ជាក់​​ទទួលស្គាល់។

ការឈានជួប​យុវជន

យុវជន​ប្រហែល​​ជា​ ១.២ លាន​​នាក់ នឹង​មាន​សិទ្ធិស្របច្បាប់​​ដើម្បី​បោះឆ្នោត​​លើក​ដំបូង​ ប៉ុន្តែ​​មាន​​យុវជន​តិចតួ​ច​ប៉ុ​ណ្ណោះ​​ដែល​​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ និង​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​។ ដើម្បី​បំពេញ​​បំណង​យុវជន ខុមហ្វ្រែល​​បាន​​បង្កើត​​បណ្តាញ​គេហទំព័រ​សង្គមហ្វែសប៊ុក​មួយ បណ្តាញ​សង្គម​ទ្វីតទ័រ​មួយ និង​​ប្លុកខេមរភាសា​មួយ​ ដែលនឹងអនុញ្ញាត ឱ្យ មាន​កិច្ចពិភាក្សា​​ឆ្លើយឆ្លង​​ទៅវិញទៅមក​​ដោយ​ដាក់​​ទិសដៅ​កំណត់​ទុក​សម្រាប់​​តែ​យុវជន។ ក្នុង​កិច្ច​សហការណ៍​​ជាមួយ​នឹង​​សមាគម​យុវជន​ជាច្រើន​ ខុមហ្វ្រែល​​នឹង​​បញ្ជូន​ព័ត៌មាន​ និង​សារ​ជាអត្ថបទ (SMS) ​រំឭក​ពី​ព្រឹត្តិការណ៍​​ទៅកាន់​អ្នក​បោះឆ្នោត​ថ្មោង​ថ្មី​ផងដែរ។

 

ទំនាក់ទំនង​​ក្រៅ​បណ្តាញ​អ៊នឡាញ និង​សហគមន៍​ក្នុង​បណ្តាញ​អ៊នឡាញ

ខណៈ​ដែល​​មាន​ពលរដ្ឋ​ច្រើនជាង​ពាក់កណ្តាលបន្តិច​​មាន​​ទូរស័ព្ទ​ដៃ​ចល័ត​ប្រើប្រាស់​ ហើយ​ក្នុងនោះ​​មាន​ត្រឹម​ ២.២ % អាច​ប្រើប្រាស់​​អ៊ីនធើណែត​ ការផ្ទេរ​ដំណឹង​តាម​រយៈ​ទូរស័ព្ទ​ចល័ត​ មាន​​សក្តានុពល​​សម្រាប់​អភិវឌ្ឍន៍​ ប៉ុន្តែ​​ទំនាក់ទំនង​​ក្រៅ​ប​ណ្តាញ​អ៊នឡាញ និង​​សកម្មភាព​ក្នុង​បណ្តាញអ៊នឡាញ​ជាច្រើ​ន​ទៀត​​នៅ​តែ​សំខាន់​ផង​ដែរ។ ដោយ​មាន​ជំនួយ​ពី​បច្ចេកវិជ្ជា​ទំនើប​​ ហ្រ្វីដុមហ្វុន –FreedomFone ខុមហ្វ្រែល ផ្តល់​ព័ត៌មាន​ដែល​ត្រូវ​ការ​​ស្តីពី​​ការបោះឆ្នោត​ តាមរយៈ​​ប្រព័ន្ធ​ទូរស័ព្ទ​ឆ្លើយ​តប​​រហ័ស។ ពលរដ្ឋ​​អាច​ស្តាប់​ព័ត៌មាន​​ដែល​បាន​​ថត​​ទុកជា​ស្រេច ឬ​បញ្ចូល​សម្លេង​​សាកសួរ​​​​តាមរយៈ​សារ​ជាសម្លេង​ដែល​នឹង​ត្រូវបាន​​តាមដាន​​យ៉ាង​ទៀងទាត់​​ដោយ​​បុគ្គលិក​ខុមហ្រ្វែល​។ វិធី​ទំនាក់ទំនង​បែប​ប្រពៃណី​ ដូចជា កម្មវិធីវិទ្យុ​​​ផ្សាយ​​ជាប្រចាំថ្ងៃ​ ស្ប៉ត​អប់រំ​​តាម​រយៈទូរទស្សន៍ ខិត្តប័ណ្ណ​ផ្សេងៗ​ និង​​សិក្ខាសាលា​​នានា​ នឹងនៅតែ​បន្ត​ តែសំខាន់​ព័ត៌មាន​​តាមរយៈ​​បណ្តាញ​អ៊នឡាញ​​នៅតែ​​អាច​ចូល​ទៅរកបាន។

 

ការភ្ជាប់​សហគមន៍​​ជនបទ​​ក្រៅពីការបោះឆ្នោត​

«សម្លេង​ម្ចាស់​ឆ្នោត​នឹង​បាន​ឭ មិន​ត្រឹមតែ​អំឡុងពេលបោះឆ្នោត​ ប៉ុន្តែ​ចាប់​

ពី​ពេល​នេះ​ផងដែរ» លោក បញ្ញា បាន​ស​ង្កត់ធ្ងន់។ ការភ្ជាប់​​សហគមន៍​ជនបទ​ដាច់​ស្រយាល​​ទៅនឹង​ការ​​អង្កេត​តាមដាន​​ការ​បំពេញមុខងារ​​របស់​​មន្រ្តី​ជាប់ឆ្នោត​ អាច​នឹង​ជួយ​សម្រួល​​តាម​រយៈប្រពន័្ធ​ទូរស័ព្ទចល័ត។ ​នៅក្នុង​​ឃុំ​ចំនួន ១០០ ខុមហ្រ្វែល​ ​នឹង​បណ្តុះ​បណ្តាល​​អ្នក​ស្មគ្រចិត្ត​​ ៣ រូប ក្នុង​មួយ​ឃុំ ដើម្បី​​រាយការណ៍​​តាម​រយៈ​សារ​ជា​អក្សរ​ ស្តីពី​ ប័ណ្ណ​ពិន្ទុ​អ្នក​បោះឆ្នោត​​ ដែល​នឹង​​អនុញ្ញាត​ឱ្យ​​មាន​ការ​​តាម​ដាន​​តម្រូវការ​​អាទិភាព​​ដែល​ត្រូវ​បាន​កំណត់​​មុន​ពេល​បោះឆ្នោត​។ អ្នក​ស្មគ្រចិត្ត​​នឹង​​រាយ​ការណ៍​ព័ត៌មាន​​នានា ពី​​សហគមន៍​ និង​ចែក​ផ្សាយ​​ព័ត៌មាន​​ដែល​​ពួកគេ​បាន​​ទទួល​​ទៅ​សហគមន៍​​វិញ តាមរយៈ​សារ​ជា​អក្សរ។

 

ខុមហ្វ្រែល​ បន្តស្វែង​រក​​ឪកាស​​​​​​ពី​បច្ចេកវិជ្ជា​ថ្មី​ជាច្រើន​ទៀត «ក្រុមហ៊ុន​ឥណ្ឌាមួយ​នឹង​ផលិត​កុំព្យូទ័រ​សម្រាប់​អាន​ដែលមាន​តម្លៃត្រឹមតែ ៣៥ ដុល្លារសហរដ្ឋ​។ ហេតុអ្វីមិន​ប្រើ​ផលិតផល​ប៉ះ​អេក្រង់​ទាំងនោះ​សម្រាប់​អប់រំ​ពលរដ្ឋ និង​អង្កេត​តាមដាន​នៅក្នុង​តំបន់​ជនបទ?» លោក​ បញ្ញា ងឿនឆ្ងល់។ ពិតណាស់​ នៅមាន​កន្លែងទំនេរ​សម្រាប់​ការបង្កើតថ្មី។

 

អត្ថបទ ៖ Miriam Rau & Judith Veenkamp

 

អត្ថបទដើម ពី Oxfam Novib

Making Voters Voices Heard

The Committee for Free and Fair Elections in Cambodia (COMFREL) recently launched an innovative campaign to make citizens’ voices heard and increase participation in public decision-making. The Cambodian Voter Voice campaign is the result of an almost two-year process supported by Oxfam Novib and its alliance partner Butterfly Works.

 

The campaign website offers voters a platform to become engaged. (Photo : UN)

COMFREL launched its Cambodian Voter Voice campaign at the end of October, timely ahead of the upcoming communal and legislative elections, respectively in June 2012 and July 2013. The campaign integrates online and mobile phone technologies in the programmes of COMFREL to make citizens’ voices heard and increase participation in public decision-making.

Cambodian context

The work of organisations like COMFREL is much needed in the Cambodian context. The Southeast Asian country of 15 million people began on the road to democracy in the 1990s, after years of conflict and massive human rights violations. However, a strong ruling party is tightening its grip on government institutions, limiting transparency and space for dissenting voices.

two-way communication

COMFREL already has a website, but it primarily serves as a one-way information tool. ‘We want interaction with the website users’, says Panha Koul, executive director. The campaign website offers voters a platform for becoming engaged.  For example, citizens can report incidents or irregularities related to the elections which, after verification by a COMFREL staff member, will be posted on an online map.

reaching youths

Around 1.2 million youths are eligible to vote for the first time, but few register to vote, let alone stand for election. To reach out to youths COMFREL created a Facebook site, a Twitter account and a blog which allow for interactive discussion targeted at a young audience. In collaboration with youth associations, COMFREL will also send information and reminders via text messages to new voters.

connecting offline and online communities

While slightly more than half the population owns a mobile telephone, only 2.2 percent uses the internet. Hence, information transmitted via mobile phones has potential for impact, but linking offline and online activities remains crucial. With the help of a new technology, FreedomFone, COMFREL offers on-demand information on the elections via a telephone hotline. People can listen to pre-recorded information or record questions on a voicemail, which will be followed-up by COMFREL staff. Traditional ways of communicating, such as daily radio shows, television spots, leaflets and workshops will continue, but the information will also be accessible online.

engaging beyond elections

‘Voters’ voices should be heard, not only during elections, but also thereafter’, Panha stresses. Linking remote communities to performance monitoring of elected representatives can be facilitated by mobile phones. In one hundred communes, COMFREL will train three volunteers each to report via text on voter score cards, which allow for follow-up of priority needs identified prior to the elections. The volunteers will report information from the community and spread information to the community they received via text messages.

 

COMFREL continues exploring the opportunities offered by new technologies: ‘An Indian company now produces tablet PCs for 35 US dollar. Why not use these touch screens for civic education, and monitoring in remote areas?’ Panha wonders. Certainly, there still is room for innovation.

 

Bron Oxfam Novib, December 16, 2011
Auteur Miriam Rau and Judith Veenkamp, officers Knowledge & Programme Management at Oxfam Novib

Posted on 19 December 2011, in សម្លេងម្ចាស់ឆ្នោត. Bookmark the permalink. 2 Comments.

  1. I am also a Cambodian but I never register for election so if I want to register by Internet so is it okay? because I also want to vote some one of parties, because why? I am far from homeland that is why I want to register by Internet.

  2. Nice to hearing from you that you’re strongly intended to VOTE. That’s also a great IDEA to initiative an ONLINE REGISTER for VOTER. Unfortunately, recently the Cambodia there is no online registration for voters. If you wish to VOTE for National Assembly next July 2013, you have to make sure that you are register and listing on Official Voter List 2012.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: