បោះឆ្នោត​​សភា​​រុស្ស៊ី​​គណបក្ស​​​​​លោក​​ពូទីន​ ​​ទទួល​បាន​​​សំឡេង​​ភាគ​ច្រើន​​​​ដាច់​ខាត​​

ដោយ ៖ ធីតាកោះ (គេហទំព័រកាសែត​កោះសន្តិភាព)
ផ្សាយ ថ្ងៃចន្ទ ទី៥ ខែធ្នូ ឆ្នាំ២០១១ ម៉ោង ១៥:០៤

លោក ម៉េដ វេ ដេវ និង លោក ពូទីន (AP)

យោង​​តាម​​​ព័ត៌មាន​ចុង​​ក្រោយ​ គណៈ​កម្មា​ធិ​ការ​​​​​បោះឆ្នោត​​រុស្ស៊ី​​​ ប្រកាស​​កាលពី​ថ្ងៃទី​​​​៥ ធ្នូ ថា គណបក្ស​រុស្ស៊ី​​​​​រួប​រួម​ ​របស់​​លោក ​វ៉្លាឌីមៀរ ពូទីន ដណ្តើ​ម​​បាន​​​​​សំឡេង​​ភាគ​ច្រើន​​​​ដាច់​ខាត​​ក្នុង​​​សភា​​គឺ ​​​​២៣៨​កៅអី ក្នុង​​ចំណោម​​កៅអី​​ទាំង ​៤៥០​​។​ គណបក្ស​​រុស្ស៊ី​​​រួប​រួម​​ក្នុង​​ការ​បោះ​ឆ្នោត​​​​សភា​​កាលពីថ្ងៃទី​​​៤ ធ្នូ ទោះបីជា​​​​​​ដណ្តើម​​បាន​​​ជោគ​ជ័យ​​​​​ក៏ដោយ តែ​​ទទួល​​​បាន​ត្រឹម​​សំឡេង​​​ភាគ​​ច្រើន​​ដាច់​ខាត​​​​ដោយ​​ប្រផិត​​ប្រផើយ​​ដែលនោះ​​កំណត់​​​​ពី​​ការ​​ចុះ​​ថយ​​ប្រជា​ប្រិយភាព​​​​យ៉ាង​ច្បាស់​​សម្រាប់​​គណបក្ស​​នេះ ដែល​គ្រប់​គ្រង​​ជីវភាព​​នយោបាយ​​រុស្ស៊ី​ចាប់តាំង​ពី​​​​១​ទសវត្ស​​មកហើយ ។​

បើ​គិតពី​​ភាគរយ​គណបក្ស​រុស្ស៊ី​​​រួប​រួម​​ទទួល​សំឡេង​​បាន​​ ​៤៨,៥% ទល់នឹង​​ ​៦៤,៣% ក្នុង​ការ​បោះឆ្នោត​​​​​សភា​​កាលពី​​ឆ្នាំ​​​២០០៧ ​។ បន្ទាប់​មក​គឺ​ គណបក្ស​​កុំ​មុយនីស្ត​ ​ទទួ​ល​សំឡេង​​​បាន ​​១៩,៨% គណ​បក្ស​រុស្ស៊ី​​យុត្តិធម៌​ ទទួល​បាន​​​ ១២,៨% ហើយ​ ពួក​​ជាតិ​​និយម​​​នៃ​គណបក្ស​​​​​សេរី​ប្រជា​ធិប​តេយ្យ​​​ ទទួល​​សំឡេង​​​បាន​​​​១១,៤%​។​ លោក​វ៉្លា​ឌីមៀរ ពូទីន ​​មាន​ប្រសាសន៍​​ថា ​​នេះ​ជា​​លទ្ធ​​ផល​​មួយ​ដែល​​ឆ្លុះ​​បញ្ចាំង​​​ពី​សភាព​​ការណ៍​​​​​​ពិត​​ក្នុង​ប្រទេស​។ ​​ដោយ​ផ្អែក​​​លើ​​លទ្ធ​​ផល​​នេះ យើង​អាច​ធានា​​ដល់​​​ការ​​អភិវឌ្ឍន៍​​ប្រទេស​យើង​​​​ប្រកប​​​ដោយ​ស្ថិរ​ភាព​​។​

នេះជា​ការ​​​បោះឆ្នោត​​​មួយ​​​​តំណាង​​នៃ​ការ​​​ធ្វើ​​​​តេស្ត​​មុន​​​ការ​វិល​ត្រឡប់​​របស់​​លោក​​​​​ពូទីន​ មក​កាន់​​វិមាន​​ក្រឹមឡាំ​ង​​វិ​ញ ។ ​វាជា​ការ​​ធ្វើ​​តេស្ត​​​​ចំពោះ​​​ប្រជាប្រិយ​​ភាព​របស់​​​បុរស​​​កម្លាំង​​រុស្ស៊ី​​​​រូប​នេះ​​មុន​​ការ​បោះឆ្នោត​​​ប្រធានា​ធិបតី​នា​​ថ្ងៃទី​​​​៤ មីនា ខាង​មុខ នេះ ។​ អាណត្តិ​​​ប្រធានាធិបតី​​​​រុស្ស៊ី​​លើក​​នេះ​​​មាន​រយៈ​ពេល​​​​ដល់ទៅ​​​​៦​ឆ្នាំ ។ គណ​បក្ស​​​​​រុស្ស៊ី​រួប​រួម​​​​នឹង​​បាត់​បង់​​​​សំឡេង​ភាគច្រើន​​​​​២​ភាគ​​​៣ ទោះបី​ខ្លួន​​​ឈ្នះឆ្នោត​​​ក៏ដោយ ៕​

Posted on 6 December 2011, in ការបោះឆ្នោត​អន្តរជាតិ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: