គណបក្ស ៣ មិន​មាន​​សម្លេង​​នៅ​​ក្រុមប្រឹក្សា​​ឃុំ​សង្កាត់ និង​​នៅ​​រ​ដ្ឋសភា​ ប្រកាស​​ចង​សម្ព័ន្ធភាព​

ដោយ : សុខ ភក្តី (ថ្ងៃទី 6 ធ្នូ 2011,10:01:AM)

ប្រភព ៖ CAMBODIA EXPRESS NEWS
ភ្នំពេញ : ​គណបក្ស​​ខ្មែរ​​ឈប់​​ក្រ គណបក្ស​​សង្គម​​យុត្តិធម៌​ និង​​គណបក្ស​​សង្គម​​ប្រជា​ធិ​បតេយ្យ​ បាន​ប្រកាស​ថា​ នឹង​​ចង​សម្ព័ន្ធ​ភាព​ ដែល​​មាន​ឈ្មោះ​​ថា​ គណៈកម្មាធិការ​​ជាតិ ដើម្បី​​សម្ព័ន្ធ​ភាព​​។ ពិធី​​ប្រកាស​​ចង​សម្ព័ន្ធ​ភាព​​គណ​បក្ស​​ទាំង​បី​ នឹង​​ធ្វើ​ឡើង​​នៅ​​ព្រឹក​​ថ្ងៃ​ទី​​៧​ធ្នូ​ ឆ្នាំ​​២០១១​។​

​លិខិត​អញ្ជើញ​ បង្ហាញ​ថា ពិធី​​ប្រកាស​​ចង​សម្ព័ន្ធ​ភាព​​គណ​បក្ស​​ទាំង​​៣​ នឹង​​ធ្វើ​ឡើង​​នៅ​​ទីស្នាក់​ការ​​គណបក្ស​​ខ្មែរ​​ឈប់​​ក្រ នៅ​ផ្ទះ​​លេខ ១០ B ផ្លូវ​លេខ​ ៣៧១ ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ រាជធានី​​ភ្នំពេញ នៅ​​ជិត​ផ្លូវ​​សឡា​​ថ្លឹង​​ឡាន​។​

​ក្នុង​ពិធី​នោះ នឹង​​មាន​​សេចក្តីថ្លែងការណ៍​​រួម​​ពី​​ជំហរ​​គណបក្ស​នយោបាយ​​ទាំង​៣​ គឺ​​គណបក្ស​​ខ្មែរ​​ឈប់​​ក្រ គណបក្ស​​សង្គម​​យុត្តិធម៌​ និង​​គណបក្ស​​សង្គម​​ប្រជាធិបតេយ្យ​។ សន្និសីទ​កាសែត ក៏​​នឹង​​ត្រូវ​​រៀបចំ​​ផង​ដែរ​។

​ពិធី​​ប្រកាស​​ចង​សម្ព័ន្ធភាព​​គណ​បក្ស​​ទាំងបី ធ្វើឡើង​​ដោយ​​មាន​​លោក ក្រវ៉ា​ញ ដា​រ៉​ន ប្រធាន​​គណបក្ស​​ខ្មែរ​​ឈប់​ក្រ លោក បាន សុផល ប្រធាន​គណបក្ស​សង្គម​យុត្តិធម៌ និង​លោក ថោង សូ​វណ្ណា​រ៉ា ប្រធាន​គណបក្ស​សង្គម​ប្រជាធិបតេយ្យ​។​

​លោក ជីវ វិបុល អគ្គលេខាធិការ​​គណបក្ស​​សង្គម​​ប្រជាធិបតេយ្យ បាន​ឲ្យ​ដឹងថា គណបក្ស​ទាំង​​បី ដែល​​បាន​​បង្កើត​ឡើង​​កាល​ពី​ឆ្នាំ​​២០០៦ សម្រេច​​ចង​សម្ព័ន្ធភាព​​នឹង​​គ្នា ក្នុង​បំណង​តែ​មួយ​គត់ គឺ​​ចង់​​ឲ្យ​​រាស្ត្រ​​ខ្មែរ ឆ្លង​​ផុត​ពី​​ភាព​ក្រីក្រ​។ ភាព​ក្រីក្រ គឺ​ជា​​សត្រូវ របស់​​គណបក្ស​​ដៃគូ​ទាំង​ពីរ​។ ម្យ៉ាងទៀត​​ការ​សម្រេច​​ចង​សម្ព័ន្ធភាព​​នឹង​​គ្នា​ពេល​នេះ ​ក៏​ដើម្បី​​ឆ្ពោះ​​ទៅ​​ចូលរួម​​ក្នុង​ការ​បោះឆ្នោត​​ជ្រើសរើស​​ក្រុម​ប្រឹក្សា​​ឃុំ​សង្កាត់​ នៅ​ឆ្នាំ​​២០១២ និង​​ការ​បោះឆ្នោត​ជាតិ​​នៅ​ឆ្នាំ​២០១៣​​។​

​កាលពី​ថ្ងៃ​ទី​​២៩​ ​វិច្ឆិកា​ ឆ្នាំ​២០១១​ គណបក្ស​​សង្គម​​ប្រជាធិបតេយ្យ​ និង​​គណបក្ស​​ខ្មែរ​​ឈប់​ក្រ​ បាន​​ប្រជុំ​​រួមគ្នា ដើម្បី​​និយាយ​​ពី​​ការ​​ចង​សម្ព័ន្ធភាព​​នឹង​​គ្នា​​ម្តង​​រួច​មកហើយ​។

​គណបក្ស​​សង្គម​​ប្រជាធិ​បតេយ្យ គណបក្ស​​សង្គម​​​យុត្តិធម៌ និង​​គណបក្ស​​ខ្មែរ​​ឈប់​​ក្រ បាន​ចូល​រួម​​ការ​បោះឆ្នោត​​ជ្រើស​រើស​​ក្រុម​ប្រឹក្សា​​ឃុំ​​សង្កាត់​ កាលពី​​ឆ្នាំ​​២០០៧ និង​​ការ​បោះឆ្នោត​​តំណាង ​រាស្ត្រ នៅ​​ឆ្នាំ​២០០៨​។ ក៏​ប៉ុន្តែ​​​គណបក្ស​​​ទាំងបី​ មិន​​​ទទួល​​បាន​​​អាសនៈ​អ្វី​ឡើយ នៅ​ឃុំ​​សង្កាត់ និង​នៅ​រដ្ឋសភា​៕​

Posted on 6 December 2011, in ព័ត៌មានថ្មីៗពីសហគមន៍. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: