CPP ជាប់ឆ្នោត​រក្សា​លេខរៀង​ទី​ ១ សម្រាប់​បោះឆ្នោត​ព្រឹទ្ធសភា ២៩ មករា ២០១២

ប្រភព ៖ គេហទំព័រ ខេមបូឌាអេចបេ្រសញូស៏

បោះឆ្នោត​ព្រឹទ្ធសភា​ ៖ គណបក្ស​​ប្រជាជន​​កម្ពុជា នៅ​​លេខ​​រៀង​​ទី​​១ និង​​គណបក្ស​សមរង្ស៊ី នៅ​​លេខ​រៀង​​ទី​​២

ដោយ : សុខ ភក្តី (ថ្ងៃទី 29 វិច្ឆិកា 2011,10:32:AM)

ភ្នំពេញ: នៅលើ​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា អណត្តិ​ទី​៣ នា​ថ្ងៃ​ទី​២៩​មករា ឆ្នាំ​២០១២ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ឈរ​នៅ​លេខ​រៀង​ទី​១​។ ចំណែក​គណបក្ស​សម​រង្ស៊ី ឈរ​នៅ​លេខ​រៀង​ទី​២​។ នេះបើតាមលទ្ធផលនៃការចាប់ឆ្នោត នាម៉ោង ៩ ព្រឹក ថ្ងៃទី២៩​វិច្ឆិកា ឆ្នាំ២០១១។

ការបោះឆ្នោត ​អសកល ដើម្បី​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នៅ​ឆ្នាំក្រោយ មាន​តែ​ពីរ​គណបក្ស​ប៉ុណ្ណោះ ដែល​ចូលរួម គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សមរង្ស៊ី​។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់ គ​.​ជ​.​ប​. បាន​រៀបចំ​ពិធី​ចាប់ឆ្នោត យក​លំដាប់​លេខ​រៀង​គណបក្សនយោបាយ ដាក់​លើ​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៣ ដែល​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃទី​២៩ មករា ឆ្នាំ​២០១២​។ ពិធី​ចាប់ឆ្នោត​នោះ បាន​ធ្វើឡើង នៅ​ព្រឹក​ថ្ងៃទី​២៩​វិច្ឆិកា ឆ្នាំ​២០១១ ក្រោម​អធិបតីភាព​របស់​សម្តេច​ព្រះ​សុមា​ធា​ធិបតី នុ​ន្ទ ង៉ែត សម្តេចព្រះ​សង្ឃនាយក និង​លោក អ៊ឹម សួស្តី ប្រធាន គ​.​ជ​.​ប​.៕​

Posted on 29 November 2011, in ការបោះឆ្នោត​ព្រឹទ្ធសភា. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: