គ.ជ.ប ប្រតិកម្មតប នឹង​របាយការណ៍​សង្គម​ស៊ីវិល ទាក់ទង​នឹង​​ការចុះឈ្មោះ​​បោះឆ្នោត​ឆ្នាំ២០១១

គណៈ​​កម្មា​​ធិការ​​ជាតិ​​រៀបចំ​​​ការ​បោះឆ្នោត​ (គ.ជ.ប) បានប្រតិកម្ម​តប នឹងរបាយការណ៍​របស់​អង្គការ​សង្គមស៊ីវិល​ ដែល​បានលើក​ឡើង​នូវចំណុចអវិជ្ជមាន​ទាក់ទងនឹង​ការពិនិត្យ​បញ្ជី​ឈ្មោះ​ និងចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១១ ថា ប្រាសចាកពីការពិត។

ក្នុងសេចក្តីបំភ្លឺមួយរបស់​អ្នកនាំពាក្យ​ គ.ជ.ប ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១១ បាន​បក​ស្រាយ​​​​ប្រឆាំង​ការ​លើក​ឡើងទាំង ៨ ចំនុចនៃរបាយការណ៍របស់​ សង្គមស៊ីវិល ម្តងមួយៗ ដូចជា ករណី​ ការ​ចុះឈ្មោះ​​អ្នក​បោះឆ្នោត​ដោយសាមីខ្លួន​មិនបាន​មកបង្ហាញខ្លួន​ ឬគ្មាន​ឯកសារបញ្ជាក់​អត្តសញ្ញាណ ​ពុំ​មាន​កើត​ឡើង​ទេ ព្រោះ​នៅ​តាមឃុំ​ សង្កាត់​​ទាំង ១.៦២១ ទូទាំង​ប្រទេស​ មាន​ការ​សង្កេត​ឃ្លាំ​មើល​ពី ភ្នាក់ងារ​​គណបក្ស​នយោបាយ​​សរុប ១០.០៩១ នាក់ ហើយ​ ការបញ្ឈរ​ប៉ុស្តិ៍នគបាល​​នៅក្បែរ​​ការិយាល័យ​​ចុះឈ្មោះ​បោះឆ្នោត​ មិនមែនជា​ការ​គំរាម​កំហែង​​ទេ ដោយសារ​ គ.ជ.ប ពុំបាន​ទទួល​​បណ្តឹង​អំពី​​ការ​គំរាម​​ណាមួយ ជាដើម។

 

គួរ​បញ្ជាក់​ថា ការ​​ចេញ​​មុខ​បំភ្លឺ​​របស់ គ.ជ.ប លើក​នេះ​ គឺក្រោយ​ការ​ចេញ​របាយការណ៍ រិះគន់​​ដំណើរការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ២០១១ ​ជា​បន្តបន្ទាប់​របស់​អង្គការ​អង្កេត​ការណ៍​បោះ​ឆ្នោតនៅកម្ពុជា រូមមាន អង្គការ ខុមហ្វ្រែល អង្គការនិកហ្វិច…

 

តាមរបាយការណ៍​ពី គ.ជ.ប លទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យ​បញ្ជីឈ្មោះ​ និង​ចុះ​ឈ្មោះ​​បោះឆ្នោតឆ្នាំ ២០១១ មានប្រជាពលរដ្ឋ​​ ១៤៨.២៥០ នាក់ត្រូវបានលុបឈ្មោះ ហើយ​អ្នកបោះឆ្នោតចំនួន ១៣៦.៧៧៦ នាក់ បានសុំកែតម្រូវឈ្មោះ និងទិន្នន័យ​ក្នុង​បញ្ជី​បោះឆ្នោត​។​

សូមរកអាន​ សេចក្តីបំភ្លឺរបស់​ គ.ជ.ប (ចុះថ្ងៃទី ១២ វិច្ឆិកា ២០១១)

Posted on 14 November 2011, in សម្លេងម្ចាស់ឆ្នោត. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: