គ.ជ.ប គ្រោង​​ចំណាយ​​ប្រាក់​ ប្រមាណ​ ២.២៣០ លាន​រៀល​ (៥៥៧.០០០ ដុល្លារ) សម្រាប់​ការ​បោះឆ្នោត​​ជ្រើស​​តាំង​​សមាជិក​​ព្រឹទ្ធ​សភា​​ នីតិកាល​​ទី ៣​ ឆ្នាំ​​២០១២​

ឯកឧត្តម ទេព នីថា​ អគ្គលេខាធិការ​ គណៈក​ម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (គ.ជ.ប) បាន​ប្រកាស​ ឱ្យដឹងនៅក្នុ​ង​សន្និសីទ​សារព័ត៌មាន​មួយ ផ្សព្វផ្សាយ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​ សម្រាប់​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​ នីតិកាល​ទី​៣ ឆ្នាំ​២០១២ នៅទីស្នាក់ ការរបស់ខ្លួន ថា «គ.ជ.ប គ្រោងប្រើ​ប្រាស់​ថវិកាជាតិ​ សម្រាប់​ការបោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​ នីតិកាល​ទី​ ៣ ឆ្នាំ​២០១២ ​ចំណាយ​ប្រមាណ​ ៥៥៧.០០០ ដុល្លារ​»។

 

តាមប្រទិតិននៃការបោះឆ្នោតដែលបាន​កំណត់ទុក ថ្ងៃទី​២៩ ខែម​ករា​ ឆ្នាំ២០១២​ ជា​ថ្ងៃបោះឆ្នោត​ជ្រើសរើស​​សមាជិក​ព្រឹទ្ធសភា​ នីតិកាលទី​៣ ឆ្នាំ២០១២។ អ្នក​បោះឆ្នោត ក្នុងជុំអសកលនេះ គឺជា​​សមាជិក​ក្រុមប្រឹក្សា​​ឃុំ​​សង្កាត់​​ក្នុងមុខតំណែង​សរុបទូទាំងប្រទេស​ (ចំនួន ១១.៣៥៣ នាក់) និង​ សមាជិក​រដ្ឋសភា​ក្នុងតំណែង​ (ចំនួន​ ១២៣ រូប)។

 

តាមច្បាប់​បោះឆ្នោត​ បេក្ខជន​ដែល​មានសិទ្ធិ​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើស​រើស​សមាជិកព្រឹទ្ធសភា​ ត្រូវមាន​អាយុ​ចាប់ពី ៤០ ឡើងទៅ មានសញ្ជាតិខ្មែរ មានឈ្មោះក្នុងបញ្ជីបោះឆ្នោត​ មានទីលំនៅ​ក្នុងព្រះរាជាណាចក្រកម្ពុជា មានការតែងតាំង​ពី​គណបក្ស​នយោបាយ​​ដែលបាន​ចុះបញ្ជីឈរឈ្មោះបោះឆ្នោត​ នៅគណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត​។ ការបោះឆ្នោត​ជ្រើសរើស​​សមាជិក​ព្រឹទ្ធសភា​  អនុញ្ញាត​ឱ្យ​គណបក្ស​នយោបាយ​ឃោសនា​បោះឆ្នោត​​ចំនួន ២១ ថ្ងៃ​ហើយត្រូវបញ្ឈប់​សកម្មភាព​ឃោសនា​ ២៤ ម៉ោង មុនថ្ងៃបោះឆ្នោត​៕

Posted on 7 November 2011, in សម្លេងម្ចាស់ឆ្នោត. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: