Facebook ទាក់ទាញ​យុវវ័យ​​ឲ្យ​​​បោះឆ្នោត (Sabay News)

ផ្សាយ​ក្នុង​ផ្នែក​ ព័ត៌មានសង្គម របស់ Sabay News ដោយ yornsophearith

នៅទីបំផុតទៅគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌  នៅកម្ពុជា ដែលហៅកាត់ថា ខុមហ្រ្វែល បាន​ប្រឹង​ប្រែង​ទាក់ទាញយុវវ័យឲ្យចាប់អារម្មណ៍ការ បោះ ឆ្នោតនៅកម្ពុជាតាមរយៈ Website ឬ Facebook។ ជាជំហាន​ដំបូង ​ខុមហ្រ្វែល​ រំពឹង​ថា​ នឹង​អាច​ទាក់​ទាញ​យុវវ័យ​ចំនួន​ ជា​ង​១ម៉ឺន​នាក់​ជា​ជំហាន​ដំបូង​ ក្នុង​ចំណោម​អ្នក​លេង​ Facebook​ ប្រមាណ​ជា​៤០ម៉ឺននាក់។

ទំព័រ ហ្វែសប៊ុក របស់ សម្លេងម្ចាស់ឆ្នោតកម្ពុជា

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ខុមហ្រែល បានឲ្យដឹងថា ប្រជាពលរដ្ឋ អាច ស្វែងរកព័ត៌មាន​ទាក់ទងនឹង​ដំណើរ​ការ​​​បោះឆ្នោតនៅកម្ពុជា តាមរយៈ គេហទំព័រ  សម្លេងម្ចាស់ឆ្នោត http://www.cambodianvotervoice.org ។ មួយវិញ​ទៀត អាសយដ្ឋាន របស់ហ្វេសបុកសម្លេងម្ចាស់ឆ្នោតកម្ពុជា គឺ “Cambodia Voters Voice” ហើយអ្នកលេង Facebook ទាំងអស់អាចស្វែងរកឈ្មោះនេះ ហើយ ចុច Like។ នៅទីនោះ នឹងផ្ដល់ ព័ត៌មានសង្ខេបនានា ទាក់ទង​នឹង​ដំណើរ​ការ បោះឆ្នោតនៅ​កម្ពុជា​ និងនៅបរទេស។

លោក គល់ បញ្ញា នាយកប្រតិបត្តិខុមហ្វ្រែល

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​របស់ ខុមហ្រែល បានសម្ដែងសុទិដ្ឋិនិយមថា Facebook គឺជា​យុទ្ធសាស្រ្ត​ថ្មី​មួយ​ទៀត​សម្រាប់​​ទាក់​ទាញ​​​​យុវវ័យ ឲ្យចាប់អារម្មណ៍ ទាក់ទងនឹងការ​បោះឆ្នោត​នៅកម្ពុជា។ លោក​បាន​បន្ថែម​ថា ​“ខ្ញុំ​យល់​ថា​ យុវវ័យ​​ ដែល​បាន​​ចុះ​ឈ្មោះ​បោះឆ្នោត​​ប្រមាណ​ជា​ ១លាន ២សែន ទៅ១លាន ៣សែន កាល​ពី​ចុង​ឆ្នាំ​២០០៨កន្លង​ទៅ​ ខណៈ​​ដែល ​ពួកគេ ​នៅ​មិន​ទាន់បាន​បោះឆ្នោត​នៅឡើយ ​ហើយ​ពួក​គេ​ចង់​ដឹង​ខ្លាំង​ណាស់​ពី​ដំណើរការ​ នៃការ បោះឆ្នោត​”។

លោកបានបញ្ជាក់ថា “ខ្ញុំយល់ថា យុវវ័យបច្ចុប្បន្ន ពួកគេភាគ​ច្រើនចេះ​ប្រើប្រាស់​បច្ចេកវិទ្យា​​ថ្មីនេះ ដូច្នេះយើង​ប្រើ​ប្រាស់​​​​​​គេហទំព័រនេះ ដើម្បីផ្ដល់ព័ត៌មាន​អំពីរឿង​បោះឆ្នោតជូនពួកគេ តាមរយៈប្រព័ន្ធ Facebook”។ លោកបានធ្វើការ​ប៉ាន់​ប្រមាណ​ថា អ្នកលេង Facebook ប្រមាណជាង​​៤០ម៉ឺននាក់ ​ក្នុង នោះ១៥%ជាយុវវ័យ​មានអាយុចាប់​ពី១៨ឆ្នាំដល់​៣០​ឆ្នាំ។ ពួកគេ ក្រៅពីទំនាក់ទំនង មិត្ត ភ័ក្ដិ គឺពួកគេអាច​ដឹងព័ត៌មាន​ផ្សេង​ៗ ជុំវិញដំណើរការណ៍បោះឆ្នោតនៅកម្ពុជា។

លោកបាន​ឲ្យដឹងថា គេហទំព័រនេះ អាចប្រាប់ព័ត៌មានលំអិតអំពីដំណើរការណ៍​បោះ​ឆ្នោត ស្ថានភាពនយោបាយ​នៅ​កម្ពុជា ដែល​ធ្វើ​ឲ្យពួកគេ ងាយស្រួល​នៅក្នុងការ​សម្រេច​ចិត្តបោះឆ្នោត បន្ទាប់ពីពួកគេ បានដឹងព័ត៌មានច្បាស់ហើយនោះ។

លោក ​ជា មុន្នី ប្រធានសហជីព​សេរីកម្មករនៃ​ព្រះរាជាណាកច្រ​កម្ពុជា​​បានគាំទ្រ​ចំពោះ​ មធ្យោបាយ​ផ្សព្វផ្សាយ​ព័ត៌មាន​​ពីដំណើរ​ការ​​បោះឆ្នោតតាមរយៈគេហទំព័រនេះ ប៉ុន្ដែ​លោក​បាន​​ស្នើឲ្យ​មាន​ការបោះ​ខិត្តប័ណ្ណ​បន្ថែមទៀត ដើម្បីផ្ដល់​​ព័ត៌មាន​​​​ដល់​​កម្មករ​កម្មការិនី​​ងាយ​មើល​ និង​​អាន​ព័ត៌មាន​ទាំង​នោះ។

លោក​និយាយ​នៅ​ក្នុង​​សន្និសីទ​​ព័ត៌មាន​​ផ្សព្វផ្សាយ​​ពី​​ការ​ ប្រើប្រាស់​​ប្រព័ន្ធ​​ផ្សព្វផ្សាយ​សង្គម​ ទូរស័ព្ទ​ និង​អ៊ិនធឺណេត ​សម្រាប់​​​ដំណើរការ​បោះឆ្នោត​នៅ​ក​ម្ពុជា ដែលរៀប​ចំ​ឡើង​ដោយ​ខុមហ្រ្វែល កាលពីថ្ងៃទី២៦​ ខែ​តុលា​នេះ​ថា​ “ខ្ញុំយល់​ថា ​បច្ចេកវិទ្យានេះ គឺ​ល្អសម្រាប់អ្នក​ដែល​មានចំណេះដឹងខ្ពស់ ប៉ុន្ដែកម្មករកម្មការិនី ដែល​១ថ្ងៃៗរវល់នឹង​ការងាររបស់​ពួក​គេ គឺពុំពេលវេលាណាមកមើលឬលេងFacebook នោះទេ ដូច្នេះ​ខិត្ត​បណ្ណអាច​ជា​មធ្យោបាយ​មួយ​ល្អ​​សម្រាប់​ពួក​​គាត់​​ដែល​​​​ គាត់​អាចកាន់នៅក្នុង​​ដៃរបស់គាត់ មើលឬអានទីន្លែងណាក៏បាន”។

ទោះ​បី​ជា​យ៉ាង​ណា និស្សិតឆ្នាំទី៤​នៃសាកលវិទ្យាល័យតន័រតុន លោកដាវ័ន បាននិយាយថា “ខ្ញុំជឿថា Facebook នេះ នឹងជួយសម្រួល​ឲ្យកាន់​តែជិតដល់យុវវ័យ ហើយពួកគេ អាចស្វែងរកព័ត៌មានបានយ៉ាងងាយ នៅទីកន្លែង​ណា​ក៏​បាន​ឲ្យ​តែ​មាន​អ៊ិនធឺណេត”។​ លោក​ថា​ “យុវវ័យមានទូរស័ព្ទទំនើប ចេះប្រើប្រាស់កុំព្យូទ័រ ដូច្នេះ​គេ​អាច​ចូលមើលព័ត៌មាន​ទាំងនោះ​បាន​​យ៉ាង​ងាយជាមិនខាន”។

ក្រៅពីផ្ដល់ព័ត៌មានតាមរយៈគេហទំព័រនោះ ខុមហ្វ្រែល បានបង្កើតប្រព័ន្ធ​ទូរស័ព្ទ​ពិសេស ដែលបើក២៤ម៉ោង ត្រូវបាន​បង្កើត​ឡើង ក្នុងគោល​បំណងផ្ដល់​ព័ត៌មាន​/អប់​រំ​ខ្លីៗ អំពីដំណើរការណ៍បោះឆ្នោតនៅកម្ពុជា ក៏ដូចកន្លែងដែល​​ម្ចាស់​​ឆ្នោត​​អាច​​​សួរ ឬធ្វើ​សេចក្ដី​រាយការណ៍ផ្សេងៗ។ លេខទូរស័ព្ទ មាន០១០ ៨០២ ៧៧៧។ ខុមហ្រ្វែល នឹងបន្ថែមប្រព័ន្ធ​លេខ​ទូរស័ព្ទ​​ថែមទៀត នៅពេលខាងមុខ។

ទន្ទឹមនឹង​នេះ គេ​ក៏អាចផ្ញើសារបានផងដែរដោយខុមហ្រ្វែល​ បានបង្កើតកម្មវិធី​ផ្ញើ​សារតាមទូរស័ព្ទ ដែលអាចផ្ញើសារ​ចេញជា​ភាសាខ្មែរ និងឡាតាំង។ សារអប់រំខ្លីៗ ទាក់ទងនឹង​ដំណើរការបោះឆ្នោត​នៅកម្ពុជា នឹងត្រូវបានផ្ញើទៅកាន់​ក្រុមគោល​ដៅ ដែល​​បាន​ចុះ​ឈ្មោះ។

ដើម្បីចុះឈ្មោះទទួលបានសារ តាមរយៈទូរស័ព្ទ គឺត្រូវ​ទូរស័ព្ទសុំចុះ​ឈ្មោះតាម​រយៈ​លេខ ០១០ ៨០២ ៧៧៧ តាមរយៈអ៊ីម៉ែល info@cambodianvotervoice.org តាមរយៈហ្វេសបុក Cambodian VoterVoice ឬតាមរយៈវ៉េបសាយ http://www.cambodianvotervoice.org៕

អត្ថបទ៖ វិបុត្រ

Posted on 28 October 2011, in ព័ត៌មានថ្មីៗពីសហគមន៍. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: