រដូវភ

(បទ​ក្របចក្រវាឡ​ មេ​ពាក្យ ១២ ថ្មី)

១ .  រដូវភរ​ គរមនុស្សម្នា ជាទំលាប់ ជាប់ប្រចាំ

       ភូតមិនសាំ ប្រាំឆ្នាំម្តង​ ប៉ងតែម្យ៉ាង កាងអំណាច

      ចិត្តឃោរឃៅ ទៅជាស្លូត បូតដាក់ស្នេហ៍ ប្រែឈប់កាច

      ហាក់ខ្លបខ្លាច អាចលន់តួ គួរសមណាស់ ច្បាស់ខាងក្រៅ។

២   . តែក្នុងចិត្ត ពិតមិនងាយ ទាយល្បិចស្នៀត ឆ្លៀតមិនដឹង

      ភ្លេចសញ្ជឹង នឹងចាញ់កល ខ្វល់ពេលក្រោយ ​សោយសោកសៅ

      បើយើងល្ងង់ លង់ល្បិចល្បួង​​ លួងអង្វរ ល្អខាងក្រៅ

      យើងពិតក្តៅ ខ្លៅតាមគេ ជេរអួតឫទ្ធិ គិតខុសគូស។

៣ . មួយសន្លឹក នឹកគិតទៅ ត្រូវវិភាគ ជ្រៀកហេតុការណ៍

      កុំស្មានណា ថាសប្បាយ កាយសុខសាន្ត បានយូរនុះ

      អ្វីក៏ប្រែ​ កែដូចភ្លៀង ទៀងទាត់គ្មាន​ ហ៊ានបោកមនុស្ស

      គិតមុនគូស​ នោះមិនខុស​ ដុះបញ្ហា ណាអន្តរាយ។

៤ .  អ្នកក្រៅក្នុង កុងកាច់គ្នា ជាទំលាប់ ជាប់ប្រចាំ

      គេមិនសាំ ចាំភូតភរ គរផ្តុំខឹង​ ប្រឹងបកស្រាយ

      ល្អម្យ៉ាងម្នាក់ ជាក់មិនងាយ ទាយទឹកចិត្ត ពិតគ្រប់កាយ

      តែកុំស្តាយ ណាយឈប់ប្រើ បើក្រុមពួក លក់ក្បាលយើង។

និពន្ធដោយ ៖ លីម ចំរើន (២៥.១០.២០១១​)

Posted on 27 October 2011, in ទស្សនៈម្ចាស់ឆ្នោត. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: