ទុយនីស៊ី​ ចាប់​ផ្ដើម​​បោះ​ឆ្នោត​​លើក​ដំបូង​​ក្រោយ​​បដិវត្តន៍​ផ្កា​ម្លិះ​ (ភ្នំពេញប៉ុស្តិ៍)

ប្រភព ៖ គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍

Sunday, 23 October 2011 15:43 Reuters

ទុយនីសៈ ប្រជាជន​ទុយនីស៊ី បាន​ចាប់​ផ្ដើម​បោះ​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជា​លើក​ដំបូង​​នៅ​ក្រោយ​បដិវត្តន៍​ប្រជាជន​អារ៉ាប់ ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ផ្ដល់​នូវ​អំណាច​មួយ​ចំណែក​ដល់​ក្រុម​ អ៊ីស្លាមនិយម​ជា​លើក​ដំបូង។

ការ​បោះ​ឆ្នោត​ដោយ​សេរី​លើក​ដំបូង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​ ទុយនីស៊ី​នេះ នឹង​រៀប​ចំ​នូវ​ស្ដង់ដារ​សម្រាប់​បណ្ដា​ប្រទេស​អារ៉ាប់​ដទៃ​ទៀត ជាទី​ដែល​ការ​បះ​បោរ​បាន​បង្ក​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​នយោបាយ ឬ​រដ្ឋាភិបាល ដែល​ព្យាយាម​ប្រញាប់​ប្រញាល់​ធ្វើ​កំណែ​ទម្រង់​ដើម្បី​ទប់​ស្កាត់​ចលា​ចល។

ទាហានទុយនីស៊ី ពីរនាក់ ដើរកាត់ ប្រជាពលរដ្ឋ ទុយនីស៊ី ដែលតម្រង់ ជួរ រង់ចាំ បោះឆ្នោត នៅមណ្ឌល បោះឆ្នោត នាថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០១១។ Reuters

ប្រទេស​ទុយនីស៊ី ដែល​បាន​ជាប់​នៅ​ក្នុង​​«បដិវត្តន៍​អារ៉ាប់»​អស់​រយៈ​ពេល ១០​ខែ នៅ​ពេល​បាតុកម្ម​ធំៗ​ដោយសារ​តែ​ភាព​ក្រី​ក្រ អត្រា​គ្មាន​ការងារ​ធ្វើ និង​ការ​គាប់សង្កត់​របស់​រដ្ឋាភិបាល​នោះ បាន​បង្ខំ​ឲ្យ​ប្រធានាធិបតី ហ្ស៊ីន អាល់អាប៊ីឌីន បេន អាលី រត់​គេច​ទៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។

លោក អះមេដ អាយុ ៥០​ឆ្នាំ​ដែល​បាន​ឈរ​ជា​ជួរ​នៅ​ខាង​ក្រៅ​ស្ថានីយ​បោះ​ឆ្នោត​មួយ​កន្លែង​នៅ​ រដ្ឋ​ធានី​ទុយនីស បាន​ប្រាប់​ថា​៖ «ទាំង​នេះ​គឺ​ជា​ការ​ផ្លាស់​ប្ដូរ​ដែល​យើង​បាន​រង់​ចាំ​អស់​រយៈ​ពេល​ជា​យូរ​ មក​ហើយ។ តើ​ឲ្យ​ខ្ញុំ​ខក​ខាន​ម៉េច​កើត? នៅ​ក្នុង​រយៈ​ពេល​ពីរ​បី​នាទី យើង​នឹង​ចារ​ទុក​ក្នុង​ប្រវត្តិសាស្ត្រ»។

នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ក្រុម​អ្នក​បោះ​ឆ្នោត​ បាន​ឈរ​ជា​ជួរ​ដូច​ពស់​មាន​ចម្ងាយ​រាប់​រយ​ម៉ែត្រ​នៅ​តាម​ដង​ផ្លូវ​រហូត​ដល់ ​ក្នុង​សលា​រៀន​នានា ដែល​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ធ្វើ​ជា​មណ្ឌល​បោះ​ឆ្នោត។

កម្រិត​នៃ​ការ​ចាប់​អារម្មណ៍​បែប​នេះ​របស់​ប្រជាជន មិន​ដែល​ធ្លាប់​មាន​ទេ​នៅ​អំឡុង​របប​គ្រប់​គ្រង​របស់​លោក បេនអាលី ជា​ពេល​ដែល​ចំនួន​អ្នក​បោះ​ឆ្នោត​​ពុំ​រវី​រវល់​នឹង​ការ​បោះ​ឆ្នោត​ទាំង​ឡាយ ​នោះ​ឡើយ ពីព្រោះ​ពួកគេ​បាន​ដឹង​ថា លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ ត្រូវ​បាន​គេ​សម្រេច​ជា​មុន​រួច​ទៅ​ហើយ។

ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ គឺ​ជា​ការ​បោះ​ឆ្នោត​ជ្រើស​សមាជិក​សភា ដែល​នឹង​ធ្វើ​សេចក្តី​ព្រាង​រដ្ឋ​ធម្មនុញ្ញ​ថ្មី​មួយ​សម្រាប់​ដាក់​ ជំនួសរដ្ឋ​ធម្មនុញ្ញ​ចាស់​​​ដែល​ធ្វើ​ឡើង​ដោយ​លោក បេនអាលី សម្រាប​រក្សា​អំណាច​របស់​គាត់។ ការ​បោះ​ឆ្នោត​នេះ ក៏​នឹង​តែង​តាំង​ផង​ដែរ​នូវ​រដ្ឋាភិបាល​បណ្ដោះ​អាសន្ន​មួយ និង​សម្រាប់​រៀប​ចំ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ និង​សភា​ថ្មី​មួយ៕ ប្រែ​សម្រួល ឌិត សុខធី

Posted on 24 October 2011, in ព័ត៌មានថ្មីៗពីសហគមន៍. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: