អត្ថប្រយោជន៍ជាតំណាងរាស្រ្តខ្មែរ​

តាម​​ច្បាប់​​ស្តី​ពី​លក្ខន្តិកៈ​តំណាងរាស្រ្ត​ ឆ្នាំ២០០៦​ តំណាង​រាស្រ្ត​​​ដែល​​ត្រូវ​បាន​​ជ្រើសតាំង​ដោយ​ការបោះឆ្នោត​ជាសកល​ ក្រោយពី​បាន​ ប្រកាសសុពលភាព​ និងស្បថចូលកាន់​​តំណែង​រួច​ហើយ​ មាន​អាណត្តិ​ ៥ ឆ្នាំ​ ហើយ​​ផុតកំណត់នៅពេល​តំណាងរាស្រ្ត​ថ្មី​ចូលកាន់​តំណែង​។ ក្រោយ​ពេល​បញ្ចប់​អាណត្តិ​របស់ខ្លួន​ហើយ នៅតែ​មាន​​ ងារ​ជា ឯកឧត្តម​​អតីត​តំណាង​រាស្រ្តលោក​ជំទាវ​អតីត​តំណាង​រាស្រ្ត​ ព្រមទាំងប្រាក់សោធននិវត្តន៍ប្រចាំខែ​រហូត​ដល់​​ទទួល​មរណភាព។​

អត្ថប្រយោជន៍ជាតំណាងរាស្រ្តរួមមាន ៖

»ឋានៈ ៖ តំណាងរាស្រ្តមានឋានៈ និងបុព្វសិទ្ធិ​ ស្មើនឹង​ឧត្តម​មន្រ្តីផុតលេខ​នៃព្រះរាជាណា​ចក្រ​កម្ពុជា​។ តំណាងរាស្រ្ត​ក្នុង​តំណែង​ត្រូវបាន​ទទួល​ងារជា​ ឯកឧត្តម ឬលោកជំទាវ។​ ក្រោយ​ពេលបញ្ចប់​អាណត្តិ​របស់​ខ្លួន​ហើយ ត្រូវបានរក្សា​ ងារជា ឯកឧត្តម​​អតីត​តំណាង​រាស្រ្ត ឬលោក​ជំទាវ​អតីត​តំណាងរាស្រ្ត​។ តំណាង​រាស្រ្ត​​ក្នុង​តំណែង​​ត្រូវ​​ទទួល​បាន ៖

  • ប័ណ្ណសម្គាល់អភ័យឯកសិទ្ធិ
  • រូបសញ្ញា​រដ្ឋសភា​សម្រាប់ពាក់លើអាវ
  • រូបសញ្ញា​បារមីរបស់រដ្ឋសភា​
  • ផ្លាករថយន្ត​រដ្ឋ​សភា​
  • លិខិតឆ្លងដែន​ការទូតផ្ទាល់ខ្លូន សហព័ទ្ធ និងកូនអាយុក្រោម​ ១៨ឆ្នាំ
  • ឯកសណ្ឋាន​រដ្ឋសភា​
  • គ្រឿងឥស្សិយយសពីរដង
  • ក្នុងមួយអាណត្តិ
  • ការធានារ៉ាប់រងជម្ងឺ នៅក្នុងមន្ទីរពេទ្យ​រដ្ឋ​ក្នុងប្រទេស។

»ប្រាក់បំណាច់ ៖ តំណាងរាស្រ្តទទួលបាន​របបប្រាក់បំណាច់ របបធានារ៉ាប់រ៉ង​សង្គម ​របប​ធានាជម្ងឺ របប​បេសកកម្ម​ របបសោធននិវត្តន៍​ និងលក្ខខណ្ឌ​ធ្វើការងារ​ ក្នុង​អាណត្តិរបស់ខ្លួន​។ ករណី តំណាង​រាស្រ្ត​ទទួល​មរណភាព​​ក្នុង​អាណត្តិ នឹងទទួលបានការ​រៀបចំ​ពិធី​បុណ្យ​សព និងផ្តល់ប្រាក់​បំណាច់​ ព្រមទាំង​ប្រាក់ឧបត្ថម្ភ​ផ្សេងៗ​​​គ្រប់​យ៉ាង​ដ​ល់​គ្រួសារ​​សព​រយៈ​ពេល​​ មួយឆ្នាំ​​ទៀត។ អតីត​តំណាងរា​ស្រ្ត​ទទួល​ប្រាក់​សោធននិវត្តន៍​​ប្រចាំខែ​រហូត​​ដល់​​ទទួល​ មរណភាព​ (ផ្អែក​តាម​រយៈពេល​បំពេញ​ការងារ ចាប់ពី ១ឆ្នាំ ឡើងទៅ)។

»អភ័យ​ឯកសិទ្ធិសភា ៖ ដែលធានាការបញ្ចេញមតិយោបល់ ធានាមិនឱ្យមានការចោទ​ប្រកាន់ ការចាប់ខ្លួន ការ​ឃាត់​ខ្លួន ឬការឃុំខ្លួន (អាចចោទប្រកាន់ ចាប់ខ្លួន ឬឃាត់ខ្លួនបាន លុះត្រាតែ​ មានការ​លើក​អភ័យឯកសិទ្ធិ​ជា​មុន​សិន​)។ (ការលើកអភ័យ​ឯកសិទ្ធិ​តំណាង​រាស្រ្ត ៖ ត្រូវមានមតិ​ ២/៣ នៃសមាជិករដ្ឋសភា​ទាំងមូល​)។
»បុព្វសិទ្ធិតំណាងរាស្រ្ត ៖ ទោះ​បី​ តំណាង​រាស្រ្ត​​ណា​ម្នាក់​ ត្រូវ​បាន​លើក​​អភ័យ​ឯក​សិទ្ធិ ហើយ​ស្ថិត​ក្នុង​​ការ​ចោទ​ប្រកាន់​​​របស់​​តុលាការ​ តំណាង​រាស្រ្ត​នោះ​នៅតែ​​មាន​បុព្វសិទ្ធិ​​ដូច​តំណាង​រាស្រ្ត​ទូទៅ។ តំណាងរាស្រ្ត​​នៅ​តែ​​មាន​​សិទ្ធិ​​ទទួល​​បាន ប្រាក់​បំណាច់ប្រចាំខែ ប្រមាណ​ ៨ លាន​រៀល​ លើកលែង​​តែ​​ប្រាក់​​បំណាច់​ប្រជុំ​ ប្រាក់​បេសកម្ម​ ប្រាក់​​ប្រេង​​ឥន្ធនៈ។​ ទោះបី​ជា​មាន​ការ​ចាប់ខ្លួន​​ ការ​ឃាត់ខ្លួន​ ឬការចោទ​ប្រកាន់​តំណា​ង​រាស្រ្ត​ណា​មួយ ក្នុង​ករណី​តំណាង​​រាស្រ្ត​​បាន​​ប្រព្រឹត្តិ​​បទល្មើស​​ព្រហ្ម​ទណ្ឌ​ជា​ ក់ស្តែង​ ប្រសិន​បើ​​តំណាង​រាស្រ្ត​ ៣/៤ នៃ​សមាជិក​​រដ្ឋ​សភា​ទាំង​មូល​​ បញ្ចេញ​​មតិ​​ឱ្យ​​ផ្អាក​ ត្រូវ​ផ្អាក​ជា​បន្ទាន់។ ទោះ​បីជា​ តំណាងរាស្រ្ត​​ដែល​មា​ន​សាលក្រម​​ស្ថាពរ​ ឬ​សាលដីកា​ស្ថាពរ​​សម្រេច​ជា ទណ្ឌិត​​​ជាប់​​ពន្ធនាគារ​ ប្រសិន​បើ ត្រូវ​បាន​​ព្រះមហាក្សត្រ​​លើកលែង​ទោស​​ នឹង​បាន​ទទួល​សុពល​ភាព​​ អភ័យ​​ឯក​សិទ្ធិ​ និង​បុព្វសិទ្ធិ​តំណាង​រាស្រ្ត​ឡើង​វិញ។​

Posted on 20 October 2011, in អ្នកតំណាងរាស្រ្ត. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: