កុងត្រូល​ចម្រុះ ​នៅ​ ស្រុកក្រគរ ​បង្ក​បញ្ហា​ដល់​ រថយន្ត​តំណាង​រាស្ត្រ​ (កោះសន្តិភាព)

ដោយ​ ៖ ប្រុសកោះ (គេហទំព័រ កាសែតកោះសន្តិភាព)

ថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០១១ ម៉ោង ១៦:០៩

ខេត្តពោធិ៍សាត់​​​​​ ៖  តាម​ព័ត៌មាន​ពី​ស្រុក​​​ក្រគរ​​ឱ្យ​ដឹង​ថា កាលពីវេលាម៉ោង​​​​១១​ព្រឹក​​ថ្ងៃទី​​​១១ តុលា ​កុងត្រូល​​​ក្រុមចម្រុះ​​ស្រុកក្រគរ​​ដែល​ឈរជើង​នៅ​ចំណុច​ភូ​មិ​ឈើ​​ទាលខ្ពស់ ​ឃុំ​ក្បាល​​ត្រាច បាន​​យក​រថយន្ត​​​​​មក​ពាំង​ប៉ះ​ចំ​រថយន្ត​​​​តំណាង​រាស្ត្រ​មណ្ឌល​​​​​ពោធិ៍សាត់​​​​​ម្នាក់​សុំ​មិន​បញ្ចេញឈ្មោះ បណ្តាល​ឱ្យ​​ក្រពឹត​​មុខ​។

ប្រភព​​បន្ត​​​ថា នៅព្រឹកនោះ​​​​​លោក​តំណាង​រាស្ត្រ និង​ក្រុម​គ្រួសារ​​ធ្វើដំណើរ​​​​ដោយ​រថយន្ត​ម៉ាកកូរ៉ូឡា​​​​ឆ្ពោះ​ទៅភ្នំពេញ ​។ លុះ​ទៅដល់​ចំណុច​​​កុងត្រូលស្រុក​​ក្រគរ ​ស្រាប់តែ​​ក្រុមចម្រុះ​​ស្មាន​ថា ​រថយន្តដឹក​​ឈើ ក៏​​​យក​រថយន្ត​មក​ពាំង​ពី​មុខ​យ៉ាង​​ប្រថុច​ញ៉ុច​​​។ ​ដោយ​ជាន់ហ្វ្រាំង​​​មិន​ទាន់​ក៏​ជ្រុលទៅ​​​បុក បណ្តាល​ឱ្យ​ខូចខាត​​ទាំង​សង​ខាង ​ប៉ុន្តែ​មិន​​មាន​គ្រោះថ្នាក់​​​ដល់​មនុស្ស​​​ទេ​។ ​ប្រភព​បន្ត​ថា ​​ពេលឃើញ​​​លោកតំណាង​រាស្ត្រ​​ក្នុងរថ​យន្ត​​ភ្លាម ​​មន្ត្រីក្រុម​ចម្រុះ​​ទាំងនោះ​​ស្គាល់ ព្រោះ​​​លោក​ធ្លាប់ធ្វើ​ជា​​​​អភិបាលស្រុកក្រគរនៅទី​នោះ ​កាលពី​អាណត្តិ​មុន ក៏​​ឱ្យទៅ​ៗ។ ដោយ​មិន​​​​​ចង់​ឱ្យ​​វែង​​ឆ្ងាយ​​ ព្រោះ លោក​​ជា​តំណាង​រាស្ត្រ​ លោក​ក៏​បញ្ចប់​​រឿង​​​​​ត្រឹមនេះ ហើយ​​​​​ក៏បន្ត​ដំណើរ​​ទៅ​ទៀត ទាំង​​​រថយន្ត​ក្រពឹតមុខ ។ ​​​ប្រភពបន្ត​ទៀត​ថា ក្រុម​​ច​ម្រុះ​​​​​ស្រុកក្រគរ​​​នេះ ក្តាប់​​ព័ត៌មាន​មិន​ច្បាស់​​​ទេ ចេះ​តែ​​​យក​រថយន្ត​​​​មក​ពាំង​ឬ​​ទាញ​​​បារ៉ាស់​​កាត់​ថ្នល់​ ឃាត់រថយន្ត​​អ្នកធ្វើដំណើរ​​​​សង្ស័យ​​​​​ថា​ រ​ថ​យន្ត​​​​ដឹកបទល្មើស​។ ​ជាក់ស្តែង​​​​​ កាលពី​​ខែ​មុន​ ​ក្រុម​នេះ​​បានទាញ​បារ៉ាស់​​​​កាត់​​​ថ្នល់​​​​ក៏​ត្រូវ​​រថយន្ត​​លោកអភិ​បាល​​រងខេត្តពោធិ៍សាត់​​​បុកក្រពឹត​ម្តង​ហើយ ​​​ហើយ​លើក​នេះប៉ះ​ចំ​​រថយន្ត​លោក​តំណាង​រាស្ត្រ​​ពោធិ៍​សាត់​​ទៀត​។

ពេល​ឃាត់ឈប់​ត្រួតពិនិត្យ​​​រក​មិនឃើញ​​​បទ​ល្មើស​​​ទើប​ឱ្យ​​គេ​ទៅ ដោយមិនខ្ចី​​​ប្រើពាក្យ​​​សុំ​ទោស​​មួយម៉ាត់​ទេ​។ ​​នៅ​ពេល​សួរ​នាំ​​​វិញ ក្រុម​​មន្ត្រី​​ចម្រុះទាំង​​​​នោះ​ឆ្លើយ​ថា កុំ​ចង​់ដឹង ព្រោះ​ពួក​គេ​​​​ធ្វើ​នេះអនុវត្ត​​​​​តាម​​​តែបទ​បញ្ជា​​​​របស់​លោក​អភិ​បាល​ខេត្ត​ និងព្រះរាជអាជ្ញា​​​តែ​ប៉ុណ្ណោះ។ ​ការ​យក​​ដាវ​​អាជ្ញាសឹក​​មក​ប្រើ​​របៀប​នេះ មិនដឹង​​ថា ​លោក​ទាំង​​​​​២​ដឹង​ដែរ ឬ​​​អត់​ទេ ឬ​ក៏​លោក​បញ្ជា​ឱ្យ​​ធ្វើ​បែប​នេះ​​មែន​។

ការដាក់​​កុងត្រូល​នៅខេត្តពោធិ៍សាត់​​​​របស់​​ក្រុម​​​ចម្រុះនេះធុំ​ក្លិន​​មិន​ស្រួលពីមួយថ្ងៃ​ទៅ​មួយ​ថ្ងៃ និង​បង្កបញ្ហា​គ្រប់​បែបយ៉ាង​​​ដល់​អ្នកធ្វើ​​​​ដំ ណើរ ​​ខុសពី​​ខេត្ត​-ក្រុង​ដទៃ ដែល​​ថ្នាក់​លើ​គួរ​តែ​​​ក្រឡេក​មើល​មក​ក្រោម​​​​ផង ព្រោះ​​​ពួកគេ​កំពុង​​​កាក់កប​​ជ្រក​ក្រោម​​ស្លាក​​​​ «ត្រួតពិនិត្យ​​​​ច្បាប់ចរា​ចរណ៍ផ្លូវ​គោកនេះ​សម្បើម​ណាស់​»៕

Posted on 13 October 2011, in អ្នកតំណាងរាស្រ្ត. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: