គ.ជ.ប បន្ថែម រយៈពេលពិនិត្យបញ្ជីឈ្មោះ និង​ ចុះឈ្មោះបោះឆ្នោត ៣ ថ្ងៃ

តាមសេចក្តី​ជូនដំណឹង​របស់ គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត​ (គ.ជ.ប) ចុះថ្ងៃទី១៣ ខែតុលា​ 
បានសម្រេច​បន្ថែម​រយៈពេល​ពិនិត្យ​បញ្ជីឈ្មោះ​ និងចុះឈ្មោះ​បោះឆ្នោត​ ចំនួន​ ៣ ថ្ងៃ ដល់ ឃុំ​ សង្កាត់​ 
សរុប ៣៦៧​ ដែលមាន​នៅក្នុង​ ១៦ រាជធានី ខេត្ត​ ដោយសារ​ ស្ថានភាពទឹកជំនន់​ បង្កការរំខាន​ដល់
បងប្អូន​ប្រជាពលរដ្ឋ​ក្នុងការពិនិត្យឈ្មោះ​ និងចុះឈ្មោះបោះឆ្នោត​។ ឃុំ សង្កាត់ដែល ត្រូវបន្ថែមរយៈពេល ៣ថ្ងៃ 
(រាប់ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១១) រូមមាន ៖

១»ខេត្តបន្ទាយមានជ័យ  (៥ ឃុំ)
២»ខេត្តបាត់ដំបង (១៥ ឃុំ សង្កាត់)
៣»ខេត្តកំពង់ចាម (៥៦ ឃុំ)
៤»ខេត្តកំពង់ឆ្នាំង (៣៣ ឃុំ សង្កាត់)
៥»ខេត្តកំពង់ធំ (៧១ ឃុំ សង្កាត់)
៦»ខេត្តកណ្តាល (៣១ ឃុំ)
៧»ខេត្តក្រចេះ (១៥ ឃុំ សង្កាត់)
៨»រាជធានីភ្នំពេញ (១២ សង្កាត់)
៩»ខេត្តព្រះវិហារ (៣១ ឃុំ សង្កាត់)
១០»ខេត្តព្រៃវែង (៤២ ឃុំ)
១១»ខេត្តពោធិ៍សាត់ (១៥ ឃុំ សង្កាត់)
១២»ខេត្តសៀមរាប (៨ ឃុំ សង្កាត់)
១៣»ខេត្តតាកែវ (១៥ ឃុំ)
១៤»ខេត្តកែប (៣ ឃុំ សង្កាត់)
១៥»ខេត្តប៉ៃលិន (៣ ឃុំ សង្កាត់)
១៦»ខេត្តឧត្តរមានជ័យ (១២​ ឃុំ សង្កាត់)

សូមបញ្ជាក់ថា​ កាលបរិច្ឆេទនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ ២០១១ 
សម្រាប់​ឃុំ សង្កាត់​ខាងលើ នឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១១ វេលាម៉ោង​ 
១៧.០០ នាទី។

សូមរកអាន ៖ គ.ជ.ប ៖ ការ​បន្ថែម​រយៈពេល​ពិនិត្យ​បញ្ជី​ឈ្មោះ​ និងចុះឈ្មោះ​បោះឆ្នោត​ ​ឆ្នាំ២០១១ (ថ្ងៃទី១៣ ខែ​តុលា​ ឆ្នាំ២០១១)
Advertisements

Posted on 13 October 2011, in គ.ជ.ប (NEC Election). Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: