Author Archives: cambodianvotervoice

ថ្នាក់​ដឹកនាំគណបក្ស​ប្រជាជន​កម្ពុជា​បណ្តុះ​បណ្តាល​សកម្មជន​យុវជន​គណបក្ស

http://www.cambodianvotervoice.org/kh/index.php?option=com_content&view=article&id=2883:2013-01-28-04-28-45&catid=13:2011-10-14-07-20-47

ថ្ងៃ​ច័ន្ទ ទី28 មករា ឆ្នាំ2013 ម៉ោង04:20

កាលពី​ថ្ងៃទីថ្ងៃទី២៦ ​ខែម​ករា ឆ្នាំ២០១៣កន្លងទៅនេះ​ លោក គឹម សន្តិភាព ​អនុប្រធានក្រុម ​​ការងារយុវ​ជនគណបក្សប្រ​ជាជន​ក​ម្ពុជា ខេត្តព្រៃវែង បាន​បើក​វគ្គ​បណ្តុះ​បណ្តា​លដ​ល់ យុវជនគ​ណបក្សប្រមា​ណ ១១៥នាក់ មកពី​បណ្តាឃុំទាំង១០ នៃស្រុកពា​មជ័រ។ គោល បំណង នៃការបណ្តុះបណ្តាលនោះគឺដើ​ម្បីស្វែងយល់ឲ្យបាន​កាន់តែច្បាស់ពីគោល​នយោបាយ និងរចនា​សម្ព័ន្ធរបស់​គណបក្ស និងសិល្បៈនៃ​ការនិ​យាយជាសា​ធារណៈផងដែរ។ លោក គឹម​ សន្តិភាព បានលើកឡើងស្តី​ពីតួនាទី និងភារ​កិច្ចរបស់សកម្មជន​យុវជនគណបក្សក្នុងការ​ចូលរួម ដណ្តើម ជោគជ័យជូ​នគណបក្សនៅក្នុងកា​របោះឆ្នោតសាកល ​ដែលប្រព្រឹត្តឡើងនៅក្នុងឆ្នាំ២០​១៣។
ជាងនេះទៅទៀត​ លោក សុខ​ឥសាន អ្នកតំណា​ងរាស្រ្តមណ្ឌលព្រៃវែង ​និងជាសមា​ជិក ​គណៈកម្មាធិការកណ្តាលគណ​បក្សប្រជាជ​នកម្ពុជា ក៏បានចូលរួមផ្តល់បទពិ​សោធន៍ ការងារ នយោបាយ និង​ការងារប្រតិកម្មរហ័​សផងដែរ៕st-178

គណបក្ស​ប្រឆាំង​គ្មាន​ជំនឿលើ​ច្បាប់​ស្តី​ពីការ​ប្រព្រឹត្ត​ទៅនៃឧត្តម​ក្រុម​ប្រឹក្សា​ការពារ​ជាតិ​​​

http://www.cambodianvotervoice.org/kh/index.php?option=com_content&view=article&id=2882:2013-01-28-04-16-17&catid=13:2011-10-14-07-20-47

ថ្ងៃច័ន្ទ ទី28 មករា ឆ្នាំ2013 ម៉ោង04:02

តំ​ណាងរាស្រ្ត​គណបក្សប្រឆាំង បានសំដែងការមិនមានទំនុ​កចិត្តចំពោះ ច្បាប់ស្តីពី ការប្រព្រឹត្ត ទៅនៃឧ​ត្តមក្រុមប្រឹក្សាការពារជាតិ​ ដែលក្នុងសេចក្តីថ្លែងហេតុមានចុះ​ហត្ថលេខាលោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន បានចា​ត់ទុកការបង្កើត​ច្បាប់នេះសម្រាប់ពង្រឹងនីតិរដ្ឋ​នៅកម្ពុជា និងពង្រីក កិត្យានុ​ភាពនៃការដឹកនាំកងយោធពលខេម​រភូមិន្ទ ក្នុងការបំពេញភារកិច្ច​ការពារជាតិមាតុភូមិ។
​លោក កឹ​ម សុខា អ្នកតំណាងរាស្រ្តមណ្ឌល​កំពង់ចាម និងជាប្រធានគណបក្សសិទ្ធិម​នុស្ស យល់ ឃើញថា ​ដរាបណារដ្ឋាភិបាលទុកបណ្តោយឲ្យ​អំពើពុករលួយ ឬបក្ខពួ​កនិយមបន្ត កើតមាន លើការ​តែងតាំង ឬ​ដំឡើងឋានៈនា​យទាហានដូចសព្វថ្ងៃ​នេះ វិស័​យការពារជាតិមិនអា​ចរឹងមាំ ឬក​ងទ័ពមានកិ​ត្តិយសបានទេ។ ដើ​ម្បីឲ្យកងយោធ​ពលខេមរភូមិន្ទរឹ​ងមាំ ឬនា​យទាហានមាន កិត្តិយស ​និងវិន័យល្អ រាជ​រដ្ឋាភិបាលត្រូវដំ​ឡើងប្រាក់បៀវត្សជូនពួកដែល​សមស្រប នឹង ជីវភាពរស់នៅ​ដែលមានភាពថ្លៃថ្នូរ លោកបា​នបន្តថាយ៉ា​ងហោចណាស់ ពួក​គេគួរទទួ​លបាន ១លានរៀ​លក្នុង១ខែ។
​លោក យឹម​ សុវណ្ណ អ្នកនាំ​ពាក្យ និងអ្នកតំណាងរាស្រ្តគណប​ក្សសមរ​ង្ស៊ី ក៏បានយល់​ឃើញថា​ ថ្នាក់ដឹកនាំភាគច្រើន​ក្នុង​ស្ថាប័​ននេះជាមនុស្សមិនឯករាជ្យ​ ហើយស្ថិ​តក្នុ​ងជួ​រគ​ណបក្ស​​​ប្រ​ជាជន និងកំ​ពុងបម្រើការងារតា​មស្ថាប័នរ​ដ្ឋ។ លោកគ្មាន​ជំនឿទៅលើ​​សមាសភា​ពដឹកនាំ របស់ ឧត្តមក្រុម​​​ប្រឹក្សា​ការពារជាតិ ដែលបានបង្កើតថ្មីនេះ ​អាចអនុវត្តការងារមាន​ប្រសិទ្ធភាព ឬមាន ឯករា​ជ បម្រើឲ្យផលប្រយោជន៍ជាតិនោះ​ទេ។ លោកបា​នបន្តថា ​ការជ្រើសរើស​សមាស សភាព ដឹកនាំនៅក្នុងស្ថា​ប័នឧត្តមក្រុមប្រឹក្សាការពារ​ ជាតិគួរថ្វាយអំណាចទៅឲ្យព្រះមហាក្ស​ត្រ ជាអ្នក ជ្រើសរើសសមាសភាព​ដឹកនាំទើបជាការប្រសើរ។​
គួ​ររំលឹក​ផងដែ​រថា​ ច្បាប់ស្តី​ពីការប្រ​ព្រឹត្តទៅនៃឧ​ត្តមក្រុ​មប្រឹក្សាការពារជាតិ ​ត្រូវបានរ​ដ្ឋ​សភា ជាតិអនុម័តគាំទ្រ នៅក្នុងសម័យប្រជុំ​ពេញអ​ង្គរដ្ឋសភាលើ​កទី៩​ នីតិកាលទី​៤ កាល​ពីថ្ងៃទី​២៤ ​ខែម​ករា ​ឆ្នាំ២០១​៣ ដោយ​​​​​សំ​លេង​គាំទ្រ​​​​​​ ៨៥​​​ លើ៩​៧៕​

hunsen_305yim-sovann112060412

នាយ​​ករដ្ឋ​មន្ត្រី ហ៊ុន សែន           លោក យឹ​​​​​​ម​ សុវណ្ណ  ​​​                           លោក កឹ​ម សុខា

ខុមហ្រ្វែល ​និង​និកហ្វិច​ ដាក់​អនុសាសន៍​លើសេចក្កី​ព្រាង​បទបញ្ជា​ និង​នីតិវិធីសម្រាប់ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្តឆ្នាំ ២០១៣​ជូន គ.ជ.ប​​​

http://www.cambodianvotervoice.org/kh/index.php?option=com_content&view=article&id=2865:2013-01-23-09-51-34&catid=13:2011-10-14-07-20-47

ថ្ងៃពុធ ទី23 មករា ឆ្នាំ2013

ម៉ោង08:59 រសៀ​លថ្ងៃទី ​២៣ ខែមករា​ ឆ្នាំ ២​០១៣នេះ ​គណៈកម្មាធិការដើម្បីការ​បោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្រ្វែ​ល) រួមជាមួយ គណកម្មាធិការអ​ព្យាក្រឹត និងយុត្តិធម៌ដើម្បី ការបោះឆ្នោតដោយសេរី ​និងត្រឹមត្រូវនៅកម្ពុជា ​(NICFEC) បានដា​ក់អនុសាសន៍លើសេចក្តី​ព្រាងបទបញ្ជា និងនីតិ​វិធីសម្រាប់ការបោះឆ្នោតជ្រើសតាំង​តំណាងរាស្រ្តនីតិកាលទី​៥ ឆ្នាំ ២០១៣ជូនគណៈកម្មាធិកា​រជាតិរៀបចំការបោះឆ្នោត ​(គ.ជ.ប) ដែលអនុសា​សន៍មានការ ចុះ ហត្ថលេខា គាំទ្រពី បណ្តាគណបក្សន​យោបាយ និងអង្គការស​ង្គមស៊ីវិលដែលពាក់ព័ន្ធមួយ ចំនួនដូចជា៖
• គ​ណបក្សសមរង្ស៊ី
• ​គណបក្សសិ​ទ្ធិមនុស្ស
•​ គណប​ក្សសម្ព័នដើម្បីប្រជាធិបតេយ្យ
• គ​ណបក្សជាតិនិយម
​• គណបក្សខ្មែរឈប់ក្រ
•​ គណៈកម្មាធិការ​ដើម្បីការបោះ​ឆ្នោតដោ​យសេរី ​និង​យុត្តិធ​ម៌នៅក​ម្ពុជា
​•​ គណកម្មាធិការអ​ព្យាក្រឹត និងយុ​ត្តិធម៌ដើម្បីការបោះឆ្នោតដោ​យសេរី និងត្រឹមត្រូវនៅ​កម្ពុជា
• ​សមាគមន៍កាពា​រសិ​ទ្ធិមនុស្ស​ និ​ងការអភិវឌ្ឍ​ន៍នៅកម្ពុជា
•​ ​ក្រុមអ្នកច្បាប់ការការ​ពារសិទ្ធិកម្ពុជា
​• មជ្ឈមណ្ឌលប្រ​ជាពលរដ្ឋដើម្បីកា​រអភិវឌ្ឍន៍ ​និងសន្តិ​ភាព​
• មជ្ឈមណ្ឌល​អប់រំច្បាប់សំរាប់សហ​គមន៍​
• អង្គការប្រ​ជាធិបតេយ្យ និងសិទ្ធិមនុស្សក្នុង​កិច្ចសហប្រតិបត្តិ​ការ​
គួររំលឹកផងដែរ ​ថា កាលពីថ្ងៃទី ​២១ ខែមករា ឆ្នាំ​ ២០១៣កន្លងទៅនេះ ​អង្គការខុមហ្រ្វែលបាន រៀបចំកិច្ចពិភា​ក្សាស្តីអនុសាសន៍លើ​សេចក្តីព្រាងបទបញ្ជា និ​ងនីតិវិធីសម្រាប់ការបោះឆ្នោតឆ្នាំ​២០១៣នេះ ដែលក្នុង​កិច្ចពិភាក្សានោះមានកា​រចូលរួមពីតំ​ណាងគណប​ក្សនយោបាយ និង អង្គការសង្គមស៊ីវិលដែលពា​​ក់ព័ន្ធផងដែ​រ។  Logo competition

សេច​ក្តីស្នើច្បាប់​របស់​បក្សប្រឆាំង​ស្តីពី សេរីភាពក្នុងការ​ទទួលព័ត៌មាន​ត្រូវបានច្រានចោ​ល

www.cambodianvotervoice.org/kh/index.php?option=com_content&view=article&id=2864:2013-01-23-08-02-25&catid=13:2011-10-14-07-20-47

ថ្ងៃពុធ ទី23 មករា ឆ្នាំ2013 ម៉ោង07:27

​កាលពី​ព្រឹកថ្ងៃ​ទី២​២ ខែ​មករា ឆ្នាំ២០១៣ នៅ​វិមា​នរដ្ឋ​សភា​លោក ឈាង វុន ប្រធាន គណៈកម្មការ​កិ​​​​ច្ច​ការ​បរ​ទេ​ស ​សហ​ប្រតិប​ត្តិ​​​ការ​អន្តជាតិ​ ឃោសនាការ និង​ព័​​​ត៌​មា​ន​នៃ រដ្ឋសភា​បាន​បើក​កិច្ចប្រជុំ ​ពិនិត្យ​សិក្សា លើ​សេ​ច​​ក្តី​ស្នើ​ច្បាប់​ ស្តីពី​សេ​​រី​ភាព​ក្នុងការ​ទទួល ព័ត៌មាន​ហើយគ​​​​ណៈ​​​​​កម្មាធិ​​ការ​ជំនាញនេះ បានសម្រេច​ច្រានចោ​​​​លនូវសេច​ក្តីស្នើ​ច្បាប់​ដែល​ស្នើ​​ដោ​យ​តំណាង​រាស្រ្តគ​ ណបក្ស​សមរង្ស៊ី។​ មន្ត្រីជំ​នាញបាន​លើក​ហេតុ​ផ​​លអះ​អាង​ ថាសេ​ច​ក្តី​ស្នើច្បា​ប់នេះ​ មិន​ស្រប​នឹ​ងរដ្ឋ​ធម្មនុញ្ញ ​និង​ច្បាប់​នានា។ លោក​ ឈាង វុន​ បាន​ឲ្យដឹងថា ក្រោ​យ​បាន​ធ្វើ​ការសិក្សា​គ្រ​ប់ជ្រុង​​ជ្រោ​យលើ សេចក្តីស្នើច្បាប់នេះរួ​ចមក ឃើញថាសេ​ចក្តីថ្លែ​ង​ហេតុ​នៃសេចក្តីស្នើច្បាប់នេះ​ មិនឆ្លុះ​បញ្ចាំងឲ្យច្បា​ស់ពីខឹ្លមសារ និង គតិច្បាប់ដែល​មា​នបំណងបង្កើត​អំណា​ចឯករាជ្យមួយ ​ដែលមិនសម​ស្រ​បនឹងរដ្ឋធ​ម្មនុញ្ញ និងច្បា​ប់​ជាធរមាន ​ដូចជា​កា​រចាត់ទុក​សេ​ចក្តី​ស្នើ​ច្បាប់នេះ​ជា​ច្បាប់កំពូល ​មានវិសា​លភាព លើច្បាប់ផ្សេងៗ​ ដែលហាម​ឃាត់ ​ឬរារាំង​​​ការលាត​ត្រ​ដាងកំ​ណត់​ត្រា​​​​របស់​ស្ថាប័​នសា​​ធារណៈ អាចបណ្តា​ល​ឲ្យមានការ​ភ័ន្តច្រឡំនឹងគោ​លការណ៍នៃមា​ត្រា ១៥០​ថ្មី នៃរដ្ឋធ​ម្មនុញ្ញដែលចែង ថារដ្ឋធម្មនុញ្ញនេះជា​ច្បាប់កំពូលនៃ​ព្រះរាជាណាចក្រកម្ពុជា​។ ច្បាប់ និង​សេចក្តីសម្រេច ទាំងឡាយនៃស្ថា​ប័ននានារបស់រដ្ឋ ត្រូវ​ស្របនឹងរដ្ឋធម្មនុ​ញ្ញជាដាច់ខាត។ មួ​យវិញទៀត សេចក្តីស្នើ​ច្បាប់នេះ ក៏បានប៉ះ​ពាល់ដល់ច្បាប់ដទៃទៀតក្នុង​វិស័យព័ត៌មាន។
បន្ថែម​​លើហេតុផលខាងលើ ​ ​លោក ឆេង​ សារឿន រដ្ឋលេខាធិកា​រក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច និងជាប្រ​ធានក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីកា​រគណៈរដ្ឋមន្ត្រី ដែលមា​នវត្តមានក្នុងកិ​ច្ចប្រជុំពិភាក្សានោះដែរ ​បានឲ្យដឹងថា សេ​ចក្តីស្នើច្បាប់នេះ មិនគោរព តាមទម្រង់ ដែលបានអ​នុវត្តន៍កន្លងមក ទាក់ទងនឹងការរៀបចំ​រ​ចនាសម្ព័ន្ធ នៃជំ​ពូកនីមួយៗ ក្នុងអ​ត្ថបទច្បាប់ ដែ​លបានអនុម័តរួចហើយ​ដោយស្ថាប័ននីតិប្បញ្ញតិ្ត​។ លោកក៍ បា​នបន្តថា អំពីខ្លឹមសារនៅក្នុង​សេចក្តីស្នើច្បាប់នេះ មានវាក្យ​សព្ទបច្ចេកទេ​​សច្បាប់ជាច្រើន ត្រូវបាន ប្រើប្រាស់មិនត្រឹមត្រូ​វ ហើយធ្វើ​ឲ្យមានការច្របូកច្រប​ល់ និងតម្រូវឲ្យមា​នការកែតម្រូវច្រើន ​ដែលអាចនាំឲ្យមានការជជែក​ពិភាក្សាច្រើន និងចំណាយ​ពេលវេលាច្រើន។ ដូច​នេះសេចក្តី ស្នើច្បាប់នេះ គួរត្រូវពិនិត្យឡើង​វិញ ឲ្យបានត្រឹមត្រូ​វសិនលើផ្នែកទម្រង់ ​ការតាក់តែងឃ្លា ​
​ការកំណត់វិសា​ លភាពក្នុងការអ​នុវត្តច្បាប់នេះ ខ្លឹមសារនៃ​ព័ត៌មានណាខ្លះដែ​លត្រូវលាតត្រដាង និងមិនត្រូវលា​តត្រដាង ការតែង​តាំង និង​សិទ្ធិអំ​ណាចនៃស្ថាប័នទទួ​លបន្ទុក​គ្រប់គ្រងលើ វិស័យនេះ​ ក៏ដូចជាយន្តការ​ដោះស្រាយវិវាទផ​ងដែរ។ ​សេចក្តីស្នើច្បា​ប់នេះ​ នឹងបង្កើន បន្ទុកចំណាយជាច្រើន​ដល់រាជ​រដ្ឋា​ភិបា​ល ស្ថាប័​នសាធា​រណៈ ​ក៏ដូចជាស្ថាប័នឯ​កជន​ ដែលទាំងអស់នេះ ​តម្រូវឲ្យមា​នការគិ​តគូរនិងពិគ្រោះយោបល់ឲ្យបា​នហ្មត់ចត់ជាមួយបុគ្គ​ល ស្ថាប័នពា​ក់ព័ន្ធទាំងឡាយ។
​គួរបញ្ជាក់​ថា ក្នុងអង្គប្រជុំមានកា​រចូលរួមពីតំណាង​គណកម្មា​ធិកា​រជំនាញទាំង៩ នៃរ​ដ្ឋសភា តំណា​ងរាជរដ្ឋាភិបាល និងក្រុមតំណាងរាស្ត្រហត្ថ​លេខី​មកពីគណបក្សសមរ​ង្ស៊ីចំនួន ៦រូប ផងដែរ៕

6122012225331that-000182

​លោក ឈា​ង វុន ប្រធាន គណៈកម្មការ​កិ​​​​ច្ច​ការ​​​ប​រទេ​ស

ហ៊្វុន​ស៊ិនប៉ិច​គ្រោង​យាង​ខ្សែរាជ​វង្ស​ធ្វើ​ជា​ប្រធាន​គណបក្ស​​​

http://www.cambodianvotervoice.org/kh/index.php?option=com_content&view=article&id=2863:2013-01-23-04-50-18&catid=13:2011-10-14-07-20-47

ថ្ងៃពុធ ទី23 មករា ឆ្នាំ2013 ម៉ោង04:44

នៅសល់​ប្រមាណ​រយៈពេលជាង០៦ខែទៀត​ ការបោះ​​​​ឆ្នោ​​ត​ជ្រើ​​ស​​តាំង​​​​​តំ​​ណាង​រា​​​​​​ស្រ្តអាណត្តិ ទី០៥ នៃរដ្ឋសភា​​​​​​​នឹងឈានចូ​លមកដល់។ ​បណ្តាលគណៈនយោបាយដែលនឹ​ងចូលរូម ក្នុងការបោះ ឆ្នោតកំ​ពុង ប្រឹងប្រែង​ផ្សព្វផ្សាយ ​និងកំណែទំរង់​គោលនយោបា​​យ​​របស់គណបក្ស​ ខ្លួនដើ​ម្បី​ទទួ​លបា​នការ​គាំទ្រពីប្រជាពល​រដ្ឋដែលជា​ម្ចាស់ឆ្នោត។ ដោយឡែ​កនាពេលថ្មីៗ នេះ មានព័ត៌​មាន​មួយ​បានឲ្យដឹងថា គណប​ក្សហ៊្វុន នឹងយាងព្រះ​រាជបុត្រីពៅ​របស់ស​ម្តេច នរោត្តមសីហនុ ​គឺ សម្តេចរាជ​បុត្រីព្រះអនុជ នរោ​ត្តម​ អារុណ​រស្មី មកធ្វើ​ជា​ប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច។
ប្រភពព័ត៌មា​ន​ដែលទទួល​​​​បានពីម​ន្ត្រីផ្នែក​ព័ត៌មានគណ​ បក្សហ៊្វុនស៊ិនប៉ិចបាន​ឲ្យដឹងថា ​បច្ចុប្បន្នគណបក្សកំ​ពុងមានគំរោងរៀបចំយាង​ សម្តេចរាជបុត្រី នរោត្តម ​អារុណរស្មី មក​ធ្វើជាប្រធាន​គណ​បក្ស នឹងឈរឈ្មោះជាបេក្ខនា​យក​រដ្ឋមន្រ្តីរបស់គណបក្សហ៊្វុនស៊ិនប៉ិច​ សម្រាប់កា​របោះឆ្នោ​តជ្រើសតាំងតំ​ណាងរាស្រ្តអាណត្តិទី​០៥ នាខែកក្ក​ដា ឆ្នាំ ២០១៣​ ខាងមុខនេះ។
​លោកបានឲ្យដឹងថានៅថ្ងៃទី​ ២៦ ខែមករា ខាង​មុខនេះ ម​ន្រ្តីថ្នា​ក់ដឹកនាំគ​ណបក្ស​ នឹងរៀប ចំ ការប្រ​ជុំ​មួយដោយមា​នការចុះហ​ត្ថលេខាគាំទ្រលើ​ញា​តិ្ត​ដើម្បីយាងព្រះស​ ម្តេចរាជបុត្រី នរោត្ត​ម អារុណរស្មី ​មក​ធ្វើ​ជាប្រធាន​គណបក្សហ៊្វុន​ស៊ិនប៉ិច។ កិច្ចប្រជុំមានការ​អញ្ជើញចូលរួម ពីថ្នាក់ ដឹកនាំនៃ​គណបក្សហ៊្វុនស៊ិនប៉ិច និង គណ​បក្សជាតិនិយមប្រមាណជាង ​២៥០នាក់។
លោកក៍​បានបន្តថា​ប្រសិនបើការយាងស​ម្តេចព្រះរាជបុត្រីនេះទទួល​ បានជោគជ័យ ក្នុងសមាជ​ខួបបង្កើតគណបក្សដែលនឹង​ធ្វើឡើងនៅថ្ងៃទី ២១​ ខែមិនា ឆ្នាំ២០១​៣ខាងមុខនេះ នឹងមាន​ការប្រកា​សជាផ្លូវការនូវ វត្ត​មានសម្តេចរា​ជបុត្រី នរោត្តម អារុណរស្មី ​ជាប្រធាន គណបក្ស ហ៊្វុនស៊ិនប៉ិច និ​ងជាបេក្ខភាពនាយករដ្ឋ​មន្ត្រីរបស់គណបក្សដើម្បីចូលរួម​ប្រកួត ប្រជែង ក្នុង ការបោះឆ្នោតឆ្នាំ​ ២០១៣ខាងមុខនេះ។logo

គណ​បក្សប្រឆាំង​ ស្នើរសុំឲ្យ ​គ.ជ.ប​ ទទួលយក​អនុសាន៍​របស់លោក ​សូរីយា ​ស៊ូបាឌី ដាក់បញ្ចូ​លក្នុង​សេចក្តី​ព្រៀងបទបញ្ជា ​និងនីតិវិធី​សំរាប់​ការ​បោះឆ្នោតឆ្នាំ២០១៣​​​​​​​​​

http://cambodianvotervoice.org/kh/index.php?option=com_content&view=article&id=2859:2013-01-23-03-50-59&catid=13:2011-10-14-07-20-47

ថ្ងៃពុធ ទី23 មករា ឆ្នាំ2013 ម៉ោង03:45

នៅ​ក្នុងលិខិតមួយ​ច្បាប់ដែលចុះហត្ថលេខា ដោ​យ  ប្រធានគណប​ក្សសមរង្ស៊ី និងគណប្សសិទ្ធិ​មនុស្ស កាលពី ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៣ ម្សិលមិញនេះ ​បានដាក់ជូនទៅគណៈក​ម្មការជាតិ​រៀបចំការបោះឆ្នោត (គ.ជ​.ប) ដែលមាន​គោលបំណងស្នើសុំឲ្យ គ​.ជ.ប ទទួលយក អនុសាសន៍ របស់លោក សូរិយ៉ា ស៊ូបា​ឌី អ្នករាយការណ៍ពិ​សេសរបស់អ​ង្គការសហប្រជាជាតិ ទទួលប​ន្ទុក សិទ្ធិ មនុស្ស​ប្រចាំនៅកម្ពុជាដែលនិយាយ​ទាក់ទងអំពីការបោះឆ្នោ​តនៅកម្ពុជា ដើម្បីដាក់បញ្ចូល​ទៅក្នុងសេចក្តីព្រាងបទបញ្ជា ​និងនីតិវិធីសំរាប់ការបោះឆ្នោតជ្រើសតាំ​ងតំណាងរាស្រ្តឆ្នាំ២០១៣ ខាង​មុខនេះ។​​​

ប្រធានគណប​ក្សសមរង្ស៊ី និង គណប្សសិទ្ធិ​មនុស្ស

FRA:តួនាទី​របស់​អ្នក​តំណាង​រាស្ត្រ

http://www.rfa.org/khmer/indepth

2013-01-22

តំណាង​រាស្ត្រ​មាន​តួនាទី​សំខាន់​ក្នុង​ការ​តាក់​តែង​ច្បាប់ និង​អនុម័ត​ច្បាប់ ពិសេស​មាន​តួនាទី​បោះ​ឆ្នោត​ជ្រើស​រើស​នាយក​រដ្ឋមន្ត្រី និង​បោះ​ឆ្នោត​ទម្លាក់​នាយក​រដ្ឋមន្ត្រី​វិញ នៅ​ពេល​នាយក​រដ្ឋមន្ត្រី​ធ្វើ​ខុស។

ម្យ៉ាង​ទៀត សភា​ក៏​មាន​តួនាទី​តាម​ដាន​ការ​អនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល និង​កោះ​ហៅ​សួរ​នាំ​មន្ត្រី​រដ្ឋាភិបាល​ឲ្យ​មក​បំភ្លឺ​នៅ​ក្នុង​រដ្ឋសភា។

ផ្ទុយ​ទៅ​វិញ តំណាង​រាស្ត្រ​នា​ពេល​បច្ចុប្បន្ន​នេះ ត្រូវ​បាន​អ្នក​វិភាគ​រក​ឃើញ​ថា តំណាង​រាស្ត្រ​ពុំ​មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ​ក្នុង​ការ​អនុវត្ត​ការងារ​ របស់​ខ្លួន ស្រប​ទៅ​តាម​រដ្ឋធម្មនុញ្ញ​នោះ​ទេ។ តំណាង​រាស្ត្រ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​បក្ស​ទៅ​វិញ។

ប្រទេស​កម្ពុជា បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរ​ការ​ឆ្ពោះ​ទៅ​រក​របប​ប្រជាធិបតេយ្យ ​អន្តរកាល បញ្ហា​នេះ​ជា​ប្រធាន​បទ​មួយ​ធ្វើ​ឲ្យ​រាំង​ស្ទះ​របស់​សមាជិក​សភា ឬ​តំណាង​រាស្ត្រ​នីមួយៗ​ក្នុង​ការ​អនុវត្ត​តួនាទី​របស់​ខ្លួន។

នៅ​ក្នុង​បរិបទ​កម្ពុជា សព្វថ្ងៃ​នេះ មាន​ទឡ្ហីករណ៍​ជាច្រើន​ដែល​អ្នក​ធ្វើ​ការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត បាន​កត់​សម្គាល់​ថា តំណាង​រាស្ត្រ​កំពុង​បំពេញ​តួនាទី​ជា​ម្ចាស់​របស់​ប្រជាពលរដ្ឋ មិន​មែន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​នៃ​សន្លឹក​ឆ្នោត​របស់​ខ្លួន​នោះ​ទេ។

ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា លោក​បណ្ឌិត ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា សមាជិក​សភា​ដើរ​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​លឿន​របស់​ប្រទេស​កម្ពុជា។

ផ្ទុយ​ទៅ​វិញ លោក​អះអាង​ថា សភា​ដើរ​ក្រោយ​រដ្ឋាភិបាល ពោល​គឺ​សមាជិក​សភា​សព្វថ្ងៃ​ពុំ​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​កោះ​នាយក ​រដ្ឋមន្ត្រី ឬ​មន្ត្រី​រដ្ឋាភិបាល មក​សួរ​នាំ​អំពី​ការ​អនុវត្ត​ច្បាប់ និង​ការងារ​ផ្សេងៗ​ទៀត​របស់​រដ្ឋាភិបាល​នៅ​ឡើយ៖ «ការ​ដើរ​តាម​ក្រោយ​នេះ រដ្ឋាភិបាល​នេះ មាន​ន័យ​ថា សភា​ហាក់​ដូច​ជា​មិន​មាន​ឥទ្ធិពល​អ្វី​ក្រៅ​ពី​ការ​អនុម័ត​ច្បាប់​ទេ សភា​មិន​បាន​ផ្សារភ្ជាប់ និង​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​បាន​ទេ»

រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​ចែង​ថា ភារកិច្ច​ចម្បង​របស់​រដ្ឋសភា និង​តំណាង​រាស្ត្រ គឺ​ការ​អនុវត្ត​ច្បាប់។ ការ​អនុម័ត​ច្បាប់ និង​វិសោធនកម្ម​ច្បាប់​របស់​ប្រទេស ជាពិសេស​រដ្ឋសភា​អនុម័ត​ថវិកា​ជាតិ និង​ឲ្យ​សេចក្ដី​យល់​ព្រម​ចំពោះ​គណនី​រដ្ឋបាល អនុម័ត​យល់​ព្រម ឬ​លុប​ចោល​សន្ធិសញ្ញា ឬ​អនុសញ្ញា​អន្តរជាតិ និង​ផ្ដួចផ្ដើម​ធ្វើ​សេចក្ដី​ស្នើ​ច្បាប់​ផ្សេងៗ។

ម្យ៉ាង​វិញ​ទៀត ប្រទេស​កម្ពុជា ជា​ប្រទេស​រាជា​និយម​អាស្រ័យ​សភា ដូច្នេះ​សភា​មាន​សារសំខាន់​ជាង​របប​ប្រធានាធិបតី។ អ្នក​តំណាង​រាស្ត្រ​នៅ​ក្រោយ​ពេល​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​ហើយ​នោះ មាន​តួនាទី​សំខាន់​ទាំង​វិស័យ​នយោបាយ ទាំង​វិស័យ​សេដ្ឋកិច្ច ប៉ុន្តែ​បញ្ហា​ប្រឈម​របស់​តំណាង​រាស្ត្រ​នៅ​ត្រង់​ថា តំណាង​រាស្ត្រ​កើត​ចេញ​ពី​គណបក្ស​នយោបាយ ការ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​សមាមាត្រ មិន​មែន​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​ឯកត្តនាម។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា អ្នក​តំណាង​រាស្ត្រ​មាន​តួនាទី​ត្រូវ​តាម​ដាន​រដ្ឋាភិបាល ក្នុង​ការ​អភិវឌ្ឍ​នោះ ឈរ​នៅ​លើ​គោល​នយោបាយ​អ្វី ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែរ​ទេ? លោក សុខ ទូច បញ្ជាក់​ទៀត​ថា តំណាង​រាស្ត្រ​ត្រូវ​ចុះ​ទៅ​មូលដ្ឋាន​សួរ​សុខ​ទុក្ខ​ប្រជាពលរដ្ឋ និង​ប្រមូល​យក​ព័ត៌មាន​នូវ​អ្វី​ដែល​ប្រជាពលរដ្ឋ​របស់​ខ្លួន​ត្រូវ​ការ៖ «កាល ​ពី​សម័យ​សង្គម​រាស្ត្រ​និយម គេ​ធ្វើ​សមាជ​ជាតិ តែ​ឥឡូវ​នេះ គេ​អត់​ត្រូវ​ការ​សមាជ​ជាតិ​ទេ គេ​ត្រូវ​ការ​តំណាង​រាស្ត្រ​ចុះ​ទៅ​ផ្ទាល់ ដើម្បី​យក​ចម្លើយ​ពី​ប្រជាពលរដ្ឋ​ដែល​ចង់​បាន​ហ្នឹង មក​ដាក់​នៅ​អង្គ​ប្រតិបត្តិ​ហ្នឹង គោរព​ទៅ​តាម​សំណើ​របស់​រាស្ត្រ»

ក្រៅ​ពី​នេះ​ទៀត រដ្ឋធម្មនុញ្ញ​ក៏​បាន​ចែង​អំពី​ការ​បោះ​ឆ្នោត​ទុក​ចិត្ត ឬ​ដក​សេចក្ដី​ទុក​ចិត្ត​រដ្ឋាភិបាល​ដែរ។ រដ្ឋសភា​មាន​អំណាច​បោះ​ឆ្នោត​ជ្រើស​នាយក​រដ្ឋមន្ត្រី នៅ​ក្រោយ​ពេល​ប្រជាពលរដ្ឋ​បាន​បោះ​ឆ្នោត​ឲ្យ​ខ្លួន​ជាប់​ជា​សមាជិក​សភា​ហើយ​ នោះ។ ទន្ទឹម​នឹង​នេះ រដ្ឋសភា​ក៏​មាន​អំណាច​បោះ​ឆ្នោត​ទម្លាក់​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ណា​មួយ ឬ​រាជ​រដ្ឋាភិបាល​ទាំង​មូល ចេញ​ពី​តំណែង ដោយ​អនុម័ត​ញត្តិ​បន្ទោស​តាម​សំឡេង​ឆ្នោត​ភាគ​ច្រើន​ដាច់​ខាត​នៃ​ចំនួន​ រដ្ឋសភា​ទាំង​មូល។

ទាក់​ទង​នឹង​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​នៃ​គណបក្ស សម​រង្ស៊ី និង​ជា​អ្នក​តំណាង​រាស្ត្រ លោក យឹម សុវណ្ណ បាន​លើក​ឡើង​ថា ស្ថាប័ន​សភា តុលាការ និង​រដ្ឋាភិបាល បច្ចុប្បន្ន​នេះ​មិន​ចែក​ដាច់​ពី​គ្នា​នោះ​ទេ គឺ​ស្ថិត​នៅ​ក្រោម​គណបក្ស​កាន់​អំណាច។ លោក យឹម សុវណ្ណ ទទួល​ស្គាល់​ថា តំណាង​រាស្ត្រ​ស្ថិត​នៅ​ក្រោម​ខ្សែ​បន្ទាត់​គណបក្ស ដូច្នេះ​តំណាង​រាស្ត្រ​ពុំ​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​អនុវត្ត​ ការងារ​របស់​ខ្លួន​ទេ។

លោក​អះអាង​ថា តំណាង​រាស្ត្រ​ដែល​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ និង​ការ​កោះ​ហៅ​មន្ត្រី​រដ្ឋាភិបាល​នោះ មាន​តែ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ទេ។ ដោយ​ឡែក ចំពោះ​តំណាង​រាស្ត្រ​គណបក្ស​កាន់​អំណាច ដែល​មាន​អាសនៈ​ច្រើន​នៅ​ក្នុង​សភា​នោះ ពុំ​មាន​ហ៊ាន​កោះ​ហៅ​មន្ត្រី​រដ្ឋាភិបាល​មក​សួរ​នាំ​នៅ​ក្នុង​សភា​ទេ៖ «ជាពិសេស ការពារ​ការ​រំលោភ​សិទ្ធិ​មនុស្ស ការ​ជំរុញ​ការ​ធ្វើ​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ប្រយោជន៍​ប្រជាពលរដ្ឋ។ ក៏ប៉ុន្តែ មាន​ឧបសគ្គ​មួយ​ចំនួន ដូច​ជា ករណី​លោក សម រង្ស៊ី ខំ​ធ្វើ​ដើម្បី​ការពារ​ប្រជាពលរដ្ឋ ប៉ុន្តែ​ត្រូវ​បាន​គណបក្ស​កាន់​អំណាច​ប្រើ​តុលាការ​ធ្វើ​បាប និង​តំណាង​រាស្ត្រ​ដទៃ​ទៀត»

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ អនុប្រធាន​ទី២ រដ្ឋសភា អ្នកស្រី ឃួន សុដារី បាន​ទទួល​ស្គាល់​ថា មិន​ថា​គណបក្ស​កាន់​អំណាច ឬ​គណបក្ស​ប្រឆាំង​ទេ ការ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​សមាមាត្រ តំណាង​រាស្ត្រ​គណបក្ស​នីមួយៗ ចាំបាច់​ត្រូវ​ដើរ​តាម​គោល​នយោបាយ​គណបក្ស​របស់​ខ្លួន។ អ្នកស្រី ឃួន សុដារី បាន​ឲ្យ​ដឹង​ថា តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បំពេញ​តួនាទី​ជាច្រើន​ជូន​ប្រជាពលរដ្ឋ និង​ពុំ​មាន​ឧបសគ្គ​អ្វី​ទេ។ ម្យ៉ាង​ទៀត ចំពោះ​តំណាង​រាស្ត្រ​គណបក្ស​កាន់​អំណាច ពុំ​មាន​ភាព​ស្ទាក់ស្ទើរ​កោះ​ហៅ​តំណាង​រដ្ឋាភិបាល​មក​សួរ​នាំ​នោះ​ដែរ។

អ្នកស្រី ឃួន សុដារី៖ «ចែង​នៅ​ក្នុង​បទ​បញ្ជា​ផ្ទៃ​ក្នុង​សភា ក៏​ដូច​ជា​រដ្ឋធម្មនុញ្ញ​ដែរ ក្នុង​ការ​សួរ​រដ្ឋាភិបាល មាន​សួរ​ពីរ​បែប។ ទី១ យើង​អាច​កោះ​អញ្ជើញ​មក។ ទី២ យើង​សួរ​ដាក់​ជា​លាយលក្ខណ៍អក្សរ អ៊ីចឹង​បើ​យើង​ឃើញ​ការ​ឆ្លើយ​ជា​លាយលក្ខណ៍អក្សរ​សមរម្យ​ហើយ យើង​មិន​បាច់​កោះ​អញ្ជើញ​មក​សភា​ទេ»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត បាន​ពន្យល់​ថា នៅ​ក្នុង​អាណត្តិ​ទី៤ នេះ គេ​សង្កេត​ឃើញ​ថា តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ទេ​ដែល​មាន​សកម្មភាព​កោះ​ហៅ​មន្ត្រី​ រដ្ឋាភិបាល និង​ធ្វើ​លិខិត​ឲ្យ​តំណាង​រដ្ឋាភិបាល​ឲ្យ​មក​បំភ្លឺ​នៅ​ក្នុង​រដ្ឋសភា​នោះ ដូច​ជា​ករណី​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី បាន​ធ្វើ​លិខិត​កោះ​ហៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មក​សួរ​នាំ​អំពី​បញ្ហា​ព្រំដែន​ជាដើម។

គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (ខុមហ្វ្រែល = Comfrel) បាន​ចេញ​របាយការណ៍​លទ្ធផល​អង្កេត​ស្រាវជ្រាវ ការ​ចូល​រួម និង​អភិបាល​កិច្ច​ប្រជាធិបតេយ្យ​ឆ្នាំ​២០១១ ចេញ​ផ្សាយ​ជា​ផ្លូវការ កាល​ពី​ថ្ងៃ​ទី១៥ ខែ​មករា ថា​ម្ចាស់​ឆ្នោត​ភាគ​តិច​បាន​ស្គាល់​អ្នក​តំណាង​រាស្ត្រ និង​មិន​បាន​យល់​ដឹង​ច្រើន​ពី​ការ​ចូល​រួម​ក្នុង​សកម្មភាព​នយោបាយ ជាពិសេស​ទំនាក់​ទំនង​រវាង​ម្ចាស់​ឆ្នោត​មាន​តិចតួច មិន​អាច​មាន​ឥទ្ធិពល​ស្នើសុំ​ឲ្យ​តំណាង​រាស្ត្រ​ជួយ​ដោះស្រាយ ឬ​ក៏​ជួយ​អន្តរាគមន៍​លើ​បញ្ហា​កង្វល់​ផ្សេងៗ។

ទាក់​ទង​នឹង​បញ្ហា​នេះ អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នក​វិភាគ​ឯករាជ លោក​បណ្ឌិត សុខ ទូច បាន​ពន្យល់​ថា អ្នក​នយោបាយ​ខ្មែរ ឬ​តំណាង​រាស្ត្រ មិន​បាន​បំពេញ​តួនាទី​របស់​ខ្លួន​ជូន​ប្រជាពលរដ្ឋ​ពិត​ប្រាកដ​ទេ តំណាង​រាស្ត្រ​សកម្ម​ចុះ​ទៅ​ជួប​ម្ចាស់​ឆ្នោត​នៅ​ពេល​ឃោសនា​រក​សំឡេង​ឆ្នោត​ តែ​ប៉ុណ្ណោះ៖ «ខ្ញុំ​រាស្ត្រ​ហ្នឹង នៅ​ពេល​គាត់​ត្រូវ​ការ​សន្លឹក​ឆ្នោត​ហ្នឹង គាត់​ទៅ​ជួប​រាស្ត្រ គាត់​ទៅ​អង្វរ​ប្រជាពលរដ្ឋ នៅ​ពេល​គាត់​បាន​សន្លឹក​ឆ្នោត​ហើយ គាត់​លែង​ជា​ខ្ញុំ​រាស្ត្រ​ហើយ ដូច្នេះ​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត​ហ្នឹង គាត់​គួរ​តែ​បោះ​ឆ្នោត​ឲ្យ​ទៀត​ឬ?»

សមាជិក​សភា​មាន​ភាព​ជា​តំណាង​របស់​ប្រជាពលរដ្ឋ គឺ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ប្រជាពលរដ្ឋ ឲ្យ​មាន​សំឡេង និង​ពាំនាំ​ការ​ព្រួយ​បារម្ភ និង​សេចក្ដី​ត្រូវ​ការ​ក្នុង​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល ជួយ​អន្តរាគមន៍ និង​ដោះស្រាយ​បញ្ហា​នានា​របស់​ប្រជាពលរដ្ឋ និង​ករណី​ផ្សេងៗ​ទៀត។

រដ្ឋសភា​បច្ចុប្បន្ន បាន​ចាប់​ផ្ដើម​ដំបូង​កើត​ចេញ​ពី​សភា​ធម្មនុញ្ញ ដែល​បាន​កើត​មក​ពី​ការ​បោះ​ឆ្នោត​រៀបចំ​ដោយ​អ៊ុនតាក់ (UNTAC) អាណត្តិ​ទី១ ឆ្នាំ​១៩៩៣។ នៅ​ពេល​នោះ សភា​ធម្មនុញ្ញ​មាន​កិច្ចការ​ជា​ដំបូង​របស់​ខ្លួន គឺ​ព្រាង និង​អនុម័ត​រដ្ឋធម្មនុញ្ញ។ បន្ទាប់​ពី​ការ​អនុម័ត​រដ្ឋធម្មនុញ្ញ​នៅ​ក្នុង​ឆ្នាំ​១៩៩៣ នោះ សភា​ធម្មនុញ្ញ​បាន​ប្រែ​ក្លាយ​ទៅ​ជា​រដ្ឋសភា។

តំណាង​រាស្ត្រ​ត្រូវ​បាន​ជ្រើស​តាំង​ដោយ​ការ​បោះ​ឆ្នោត​ជា​សកល ដោយ​សេរី ដោយ​ស្មើ​ភាព ដោយ​ចំពោះ និង​តាម​វិធី​ជ្រើស​រើស​ឆ្នោត​ជា​សម្ងាត់។ ម្យ៉ាង​វិញ​ទៀត កម្ពុជា នឹង​រៀបចំ​ការ​បោះ​ឆ្នោត​អាណត្តិ​ទី៥ នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣ ខាង​មុខ។ តើ​ប្រជាពលរដ្ឋ​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​បែប​ណា ចំពោះ​ការ​បោះ​ឆ្នោត​នេះ?

ប្រជាពលរដ្ឋ​មាន​សិទ្ធិ​បោះ​ឆ្នោត​ជ្រើស​រើស ឬ​បោះ​ទម្លាក់​អ្នក​តំណាង​រាស្ត្រ តាម​រយៈ​បញ្ជី​គណបក្ស​នយោបាយ។ ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ផ្ដល់​មតិ​យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់ ឬ​សេចក្ដី​ស្នើ​ច្បាប់​មុន​ការ​អនុម័ត​ស្នើ​ឲ្យ​តំណាង​រាស្ត្រ ឬ​រដ្ឋសភា ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​នានា និង​ការ​សង្កេត​ពិភាក្សា​របស់​រដ្ឋសភា។

យ៉ាង​ណា​មិញ តំណាង​រាស្ត្រ​ភាគ​ច្រើន​នៅ​ពេល​បច្ចុប្បន្ន​នេះ មិន​ត្រូវ​បាន​បំពេញ​តួនាទី ឬ​ធ្វើ​អន្តរាគមន៍​ជូន​ប្រជាពលរដ្ឋ​ទេ ដោយ​សារ​តែ​តំណាង​រាស្ត្រ​ទាំង​នោះ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​គណបក្ស​នយោបាយ និង​មិន​ហ៊ាន​បំពេញ​ភារកិច្ច​របស់​ខ្លួន ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ ប្រឈម​នោះ​ឡើយ ដូច​ជា​បញ្ហា​ជម្លោះ​ដីធ្លី​ជាដើម៕

RFA : ខុមហ្វ្រែល ចង​ក្រង​អនុសាសន៍​១៦​ចំណុច​ដាក់​ជូន គ.ជ.ប ពិនិត្យ

ប្រភព ៖ http://www.rfa.org/khmer/indepth/comfrel-discuss-on-election-procedure-01212013234934.html

ដោយ សុខ សេរី

ផ្សាយ​ ៖ 2013-01-21

តំណាង​​គណបក្ស​​នយោបាយ​​មួយ​​ចំនួន និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​នានា ដែល​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី២១ ខែ​មករា បាន​ជួប​ប្រជុំ​គ្នា​ដើម្បី​ពិភាក្សា​លើ​អនុសាសន៍​សំខាន់ៗ​ចំនួន ១៦​ចំណុច ដើម្បី​ដាក់​ជូន​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ពិនិត្យ និង​សម្រេច​តាម​អនុសាសន៍​នេះ។

koulpanha_COMFREL

RFA/Sok Serey នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ នៅ​កម្ពុជា លោក គល់ បញ្ញា នៅ​ក្នុង​កិច្ច​ពិភាក្សា​លើ​អនុសាសន៍​ចំនួន ១៦​ចំណុច កាល​ពី​ថ្ងៃ​ទី២១ ខែ​មករា ឆ្នាំ​២០១៣។

ប៉ុន្តែ មន្ត្រី គ.ជ.ប និង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​នោះ​ទេ បើ​ទោះ​បី​ជា​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ (ខុមហ្រ្វែល = Comfrel) បាន​អញ្ជើញ​ជា​ផ្លូវការ​ក៏ដោយ។

អនុសាសន៍​ចំនួន ១៦​ចំណុច​នេះ ត្រូវ​បាន​ចងក្រង​ឡើង​ដោយ​អង្គការ ខុមហ្រ្វែល ដើម្បី​ធានា​ថា ការ​ឃោសនា​បោះ​ឆ្នោត និង​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ខាង​មុខ​នេះ ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

អង្គការ​ខុមហ្រ្វែល បាន​តម្រូវ​ឲ្យ​តំណាង​គណបក្ស​នយោបាយ​នីមួយៗ និង​តំណាង​អង្គការ សង្គម​ស៊ីវិល​នានា ចុះ​ហត្ថលេខា​លើ​អនុសាសន៍​ទាំង​នោះ មុន​ពេល​ដាក់​ជូន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី២៤ ខែ​មករា ខាង​មុខ​នេះ ជា​ថ្ងៃ​អវសាន។

ចំណុច​សំខាន់ៗ​មួយ​ចំនួន​នៅ​ក្នុង​ចំណោម​អនុសាសន៍​ទាំង ១៦​ចំណុច​នោះ មាន​ដូច​ជា បង្កើត​គណៈកម្មការ​ជ្រើស​រើស និង​ត្រួត​ពិនិត្យ​តែង​តាំង​សមាជិក​គណៈកម្មាធិការ​រាជធានី និង​ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត គណៈកម្មាធិការ​សង្កាត់ និង​ស្រុក​រៀបចំ​ការ​បោះ​ឆ្នោត និង​គណៈកម្មាធិការ​ការិយាល័យ​រាប់​សន្លឹក​ឆ្នោត។

គណៈកម្មាធិការ​ទាំង​នោះ គប្បី​ចូល​រួម​ដោយ​តំណាង គ.ជ.ប និង​តំណាង​គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​ក្នុង​សភា​ជាតិ​ជាដើម។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​ខុមហ្រ្វែល លោក គល់ បញ្ញា បាន​មាន​ប្រសាសន៍​ថា អនុសាសន៍​ទាំង ១៦​ចំណុច​នេះ គឺ​ចង់​ធានា​ថា ការ​បោះ​ឆ្នោត​​ជ្រើស​រើស​តំណាង​រាស្ត្រ​ខាង​មុខ​នេះ ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌​សម្រាប់​គណបក្ស​នយោបាយ​ទាំង​អស់៖ «អនុសាសន៍​នេះ ខាង​ខុមហ្វ្រែល យើង​បាន​ប្រមូល​ចងក្រង​ចេញ​មក​ពី​ការ​ពិភាក្សា​ជាមួយ​អង្គការ​មិន​មែន​ រដ្ឋាភិបាល និង​គណបក្ស​ចំនួន ៤​ដង និង​អនុសាសន៍​មួយ​ចំនួន​ចេញ​ពី​វេទិកា​នៅ​តាម​ខេត្ត​ចំនួន​៦ ដែល​បាន​ធ្វើ​កន្លង​មក​នេះ ហើយ​យើង​ដាក់​បង្ហាញ​ចំណុច​សំខាន់ៗ​នៃ​អនុសាសន៍​ដើម្បី​ឲ្យ​មាន​ការ​ ពិភាក្សា»

អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ លោក ទេព នីថា មិន​ទាន់​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃ​ទី២១ ខែ​មករា ដោយ​សារ​តែ​លោក​កំពុង​តែ​ជាប់​រវល់។

ជាមួយ​គ្នា​នេះ សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស សម រង្ស៊ី លោក ហូ វ៉ាន់ ដែល​បាន​ចូល​រួម​ពិភាក្សា​លើ​អនុសាសន៍​ទាំង ១៦​ចំណុច​នោះ បាន​មាន​ប្រសាសន៍​ថា លោក​គាំទ្រ​អនុសាសន៍​ទាំង​នេះ ដោយ​សារ​តែ​កន្លង​មក​គណបក្ស សម រង្ស៊ី បាន​ជួប​ឧបសគ្គ​ជាច្រើន ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត និង​ថ្ងៃ​បោះ​ឆ្នោត​ជាដើម។

លោក ហូ វ៉ាន់៖ «ខ្ញុំ​យល់​ថា វា​មាន​ប្រយោជន៍​ដល់​គ្រប់​គណបក្ស​ទាំង​អស់ ហើយ​អាច​ឲ្យ​នីតិវិធី និង​បទ​បញ្ជា​នៃ​ការ​បោះ​ឆ្នោត​ហ្នឹង កាន់​តែ​មាន​តម្លាភាព និង​ទទួល​យក​បាន​ជាង​ពេល​មុនៗ។ តែ​យ៉ាង​ណា​ក៏ដោយ គណបក្ស​សង្គ្រោះ​ជាតិ​ស្នើសុំ​ឲ្យ គ.ជ.ប ទទួល​យក​អនុសាសន៍​របស់​តំណាង​ពិសេស​របស់​អង្គការ​សហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ទទួល​យក ដែល​មាន​ចែង​យ៉ាង​ច្បាស់​សម្រាប់​កំណត់​ការ​កែប្រែ​សមាសភាព គ.ជ.ប និង​នីតិវិធី​របស់ គ.ជ.ប»

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ គ្រោង​ចំណាយ​ថវិកា​ចំនួន ២១​លាន​ដុល្លារ​អាមេរិក នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ខាង​មុខ​នេះ ដោយ​រំពឹង​ថា​មាន​អ្នក​បោះ​ឆ្នោត​ចំនួន​ជាង ៩​លាន ៦​សែន​នាក់ ទៅ​បោះ​ឆ្នោត។

រហូត​មក​ដល់​ពេល​នេះ មាន​គណបក្ស​នយោបាយ​ចំនួន​៥ ហើយ បាន​ចុះ​ឈ្មោះ​នៅ​ក្នុង​បញ្ជី​របស់ គ.ជ.ប ដើម្បី​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ខាង​មុខ​នេះ នេះ​បើ​តាម​បញ្ជី​របស់ គ.ជ.ប ចុះ​ថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ៕

អរគុណសម្រាប់​ការ​ចូល​មកទស្សនា ៖ 2012 in review

The WordPress.com stats helper monkeys prepared a 2012 annual report for this blog.

Here’s an excerpt:

4,329 films were submitted to the 2012 Cannes Film Festival. This blog had 23,000 views in 2012. If each view were a film, this blog would power 5 Film Festivals

Click here to see the complete report.

សេចក្តី​ប្រកាស​ព័ត៌មាន ៖ កិច្ចពិភាក្សា​រកអនុសាសន៍​​លើ​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​​ឆ្នាំ២០១៣

COMFREL_LOGO_2012

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

កិច្ចពិភាក្សា​រក​អនុសាសន៍​ទាក់ទិន​សេចក្តីព្រាងបទបញ្ជា​ និង​

នីតិវិធី​សម្រាប់ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត​ឆ្នាំ២០១៣

 

គណៈ​កម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (ខុម​ហ្វ្រែល) មាន​កិត្តិយស​ សូម​ជម្រាប​​ជូន​​ដំណឹង​ និង​​គោរព​អញ្ជើញ​​ដល់ លោក លោកស្រី នាង កញ្ញាតំណាង​​សារ​ព័ត៌មាន​ វិទ្យុ ទូរទស្សន៍ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ជាតិ និង​​អន្តរជាតិ​​ទាំងអស់​​មេត្តា​ជ្រាប​ថា ខុមហ្វ្រែល នឹងរៀបចំ​កិច្ច​ពិភាក្សា​មួយ​ ជាមួយ​​នឹង​​គណបក្ស​​នយោបាយ​ និង​ស្ថាប័ន​​ពាក់ព័ន្ធ​ ស្តីពី «​អនុសាសន៍​​ទាក់ទិន​សេចក្តី​​ព្រាង​​បទបញ្ជា និង​នីតិវិធី​ស​ម្រាប់​​ការបោះ​ឆ្នោត​​ជ្រើស​តាំង​តំណាង​រាស្រ្ត​​ឆ្នាំ២០១៣»។

 

ទីកន្លែង ៖ សណ្ឋាគារ​ សាន់វ៉េ (Sunway Hotel) បន្ទប់​ វត្តភ្នំ

កាលបរិច្ឆេទ ៖ ថ្ងៃច័ន្ទ ទី​២១ ខែមករា ឆ្នាំ២០១៣ ម៉ោង ១៤.០០ រសៀល

 

អាស្រ័យ​ដូចបាន​ជម្រាបជូនខាងលើ សូមគោរពអញ្ជើញ​លោក លោកស្រី នាង​កញ្ញា អញ្ជើញ​ចូលរួម​ យក​ព័ត៌មាន​តាមការគួរ។

 

សូមអរគុណ !

សម្រាប់​ព័ត៌មាន​បន្ថែម សូមទំនាក់ទំនង ០២៣ ៨៨៤ ១៥០ ឬ ០១២ ៣៩៨ ១១៦ ឬ ០១២ ២៥២ ៦៦១

 

Press Invitation

A Discussion on Recommendations for the Draft Regulation and

Legal Procedure for the National Election in 2013

 

The Committee for Free and Fair Elections in Cambodia (COMFREL) has the honor to invite and inform national and international media representative that COMFREL is organizing the discussion on “Recommendations for the Draft Regulation and Legal Procedure for the National Election in 2013” with political parties and other stakeholders.

 

What   : Discussion on Recommendations for the Draft Regulation and Legal Procedure for the National Elections in 2013

Where: Sunway Hotel at Room Wat Phnom

When : Monday, January 21, 2013, 14:00 (2PM)

Who    : Political Parties and Election Stakeholders

 

The recommendations from the discussion will be sent to the National Election Committee (NEC) which plays a crucial role not only to better the regulations and legal procedure for the national election in 2013, but also for reform in general and for the electoral system in Cambodia to be remarkably improved.

 

We look forward to your participation in the discussion.

 

With regards,

 

COMFREL

 

For more details, please contact;

023 884 150 or 012 398 116 or 012 252 661

 

Follow

Get every new post delivered to your Inbox.

Join 129 other followers

%d bloggers like this: