អាជ្ញា​ធរ​មូល​ដ្ឋាន​ចុះ​ជួយ​ចែក​អំណោយ​ និង​បិទ​ស្លាក​គណ​​បក្ស​ប្រជា​ជន​កម្ពុជា​

http://cambodianvotervoice.org/kh/index.php?option=com_content&view=article&id=3433:2013-06-26-04-10-17&catid=13:2011-10-14-07-20-47

និពន្ធ​ដោយ CVV-F
ថ្ងៃពុធ ទី26 មិថុនា ឆ្នាំ2013 ម៉ោង04:05
នៅ​ថ្ងៃទី​២២​ ខែ​មិថុនា ​ឆ្នាំ​២០១៣​ នៅ​ភូមិ​ឬស្សី​ជុក​ទី១ ​និង​ភូមិ​ឬស្សី​ជុក​ទី២ ​ក្នុង​ឃុំ​ស៊ាង​ឃ្វាង​ ស្រុក​កំចាយ​មារ ​ខេត្ត​ព្រៃ​វែង​ លោក​មេ​ឃុំ ​មេ​ភូមិ ​និង​ជំនួយ​ការ​ភូមិ ​បាន​ដើរ​បិទ​ស្លាកគណបក្ស​ប្រជា​ជន​កម្ពុជា​ បានប្រមាណ​​២៧០ខ្នងផ្ទះ ដែល​ស្លាក​សញ្ញា​មាន​ដាក់​លំដាប់​លេខ​រៀង​ទី៤របស់​គណបក្សប្រជាជនកម្ពុជា​។ ដោយ​ឡែក​ថ្ងៃ​ទី២៣​ ខែ​មិថុនា ​ឆ្នាំ​២០១៣​នៅភូមិ​ឬស្សី​ជុកទី១ និងភូមិ​ឬស្សី​ជុក​ទី២ ​ស្ថិត​ក្នុង​​ឃុំ​ស៊ាង​ឃ្វាង​ ស្រុក​កំចាយ​មារ ​ខេត្ត​ព្រៃ​វែង​នេះដែរ ​ក៏​មាន​ការ​ចែក​អំណោយ​ និង​ការ​ផ្តិត​មេ​ដៃ​ពី​សំណាក់​គ្រួសារ​ចំនួន​២៧០​គ្រួសារ​ ដោយ​​ក្នុ​ងមួយ​គ្រួសារៗ​ទទួល​បាន​ប៊ីចេង​​២កញ្ចប់​ សា​រ៉ុង២ ​និង​ថវិកា​១ម៉ឺន​រៀល។​ ហើយ​មេ​ភូមិ​បាន​បញ្ជាក់​ទៅ​អ្នក​ទទួល​អំណោយថាត្រូវបោះឆ្នោត​ អោយគណបក្ស​ប្រជា​ជន​កម្ពុជា​ដែល​មាន​លេខ​រៀងទី​៤។​

ស្លាក​សញ្ញា​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ចំនួន៦ ​រង​ការ​ខូច​ខាត​នៅ​ស្រុក​កំពង់​ត្របែក​ ខេត្ត​ព្រៃ​វែង​

http://cambodianvotervoice.org/kh/index.php?option=com_content&view=article&id=3431:2013-06-26-03-33-08&catid=13:2011-10-14-07-20-47

និពន្ធ​ដោយ CVV-F
ថ្ងៃពុធ ទី26 មិថុនា ឆ្នាំ2013 ម៉ោង03:21
សេច​ក្តី​រាយ​ការណ៍ពី​អ្នក​សង្កេត​ការណ៍​ខុម​ហ្វ្រែល​ខេត្ត៖​ នៅ​ក្នុង​ភូមិ​ក្រាំង​ស្វាយ​៤ ឃុំ​ល្វា​ ស្រុក​ព្រះ​ស្តេច​ និង​នៅក្នុង​ ឃុំ​ព្រៃ​ឈរ ​ស្រុក​កំពង់​ត្របែក​ ខេត្ត​ព្រៃ​វែង​ កាល​ពីថ្ងៃទី២១​ ខែ​មិថុនា​ ឆ្នាំ​២០១៣​ បាន​ប្រទះ​ឃើញ​ស្លាក​សញ្ញា​គណ​​បក្ស​សង្គ្រោះ​ជាតិចំនួន​៦​ស្លាក បាន​ដួលរលំ ​​​   ​ នៅ​នឹង​​​កន្លែង​​ និង​ខ្លះ​មាន​បាញ់​ថ្នាំពណ៍។​

លោក​មេ​ភូមិ៖ “អ្នក​មិន​ស្មោះ​ត្រង់ ​សូម​កុំ​ទទួល​យក​អំណោយ​អី!”​

http://cambodianvotervoice.org/kh/index.php?option=com_content&view=article&id=3430:2013-06-26-03-19-35&catid=13:2011-10-14-07-20-47

និពន្ធ​ដោយ CVV-F
ថ្ងៃពុធ ទី26 មិថុនា ឆ្នាំ2013 ម៉ោង03:12
ព្រឹក​​ថ្ងៃ​ទី២៣ ​ខែ​មិថុនា ​ឆ្នាំ​២០១៣ ​នៅ​ភូមិ​ធានា ​​ឃុំក្តឿង​រាយ ​ស្រុក​កញ្ជ្រៀច​ ខេត្ត​ព្រៃ​វែង ​វេលា​ម៉ោង​​៦ទៅ​ម៉ោង៧ព្រឹក​​ ក្រុម​​ការ​ងាររ​បស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ដែល​មក​ពី​ភ្នំពេញ ​និង​​ក្រោម​ការ​​​សហការណ៍​​ជា​មួយ​​អាជ្ញា​ធរ​ភូមិ-ឃុំបា​ន​​  ដើ​​រ​​​ចែក​អាវ មួក ដល់​ប្រជា​ពលរដ្ឋ​​នៅ​​តាម​ផ្ទះ​ប្រមាណជា​៤០០នាក់ ​និង​អំពាវ​នាវឲ្យ​បោះ​​ឆ្នោត​​អោយ​​គណ​បក្ស​ប្រជា​ជន​កម្ពុជា។​ បើ​តាម​អ្នក​រាយការណ៍​ខុមហ្វ្រែលស្រុក​ បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​មេភូមិ​ធានា​​​ នៅ​ទី​នោះ​ផ្ទាល់​បាន​អាច​បញ្ជាក់​ពី​ការ​រើស​អើង​ដោយ​គាត់​បាន​និយាយ​ទៅកាន់ប្រជាពលរដ្ឋដែល​ទទួលអំណោយ​ថា ​បើមិន​ស្មោះត្រង់​ទេ​សូម​កុំចង់​បាន​អាវ ឬក៏មួកអី។​

ប្រធាន​គណ​បក្ស​ និង​ក្រុម​ការ​ងារ​បក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​បន្ទាយ​មាន​ជ័យ​ ចុះ​សំណេះ​សំណាល​ ពង្រឹង​បក្ស​ ចែក​អំណោយ​

http://cambodianvotervoice.org/kh/index.php?option=com_content&view=article&id=3426:2013-06-25-05-00-08&catid=13:2011-10-14-07-20-47

និពន្ធ​ដោយ CVV-F
ថ្ងៃអង្គារ ទី25 មិថុនា ឆ្នាំ2013 ម៉ោង04:52
  • ថ្ងៃ​ទី២៣ ​ខែ​មិថុនា ​ឆ្នាំ​២០១៣​ ឯក​ឧត្តម​ ហេង ​សម្បត្តិ​ សមា​ជិក​ក្រុម​ប្រឹក្សា​ខេត្ត​ និង​ជា​សមា​ជិក​​ក្រុម​ការងារ​គណប​ក្ស​ប្រជា​ជនកម្ពុជា​ បាន​​ជួប​​សំណេះ​​សំណាល ​និង​ពង្រឹង​បក្ស​​ជា​មួយ​​សមា​​ជិក​​បក្ស ​និង​​អ្នក​​គាំ​​ទ្រ​គណ​បក្ស​ប្រជាជន​កម្ពុជា​​នៅ​វត្ត​ស្រះ​រាំង​ ភូមិ​ស្រះ​រាំង​ ឃុំ​ស្រះ​រាំង​ ស្រុក​មង្គលបុរី ​ដែល​​មាន​​អ្នក​​ចូល​​រួម​សរុប​​ប្រមាណ​​៧២៤នាក់។
  • ​ថ្ងៃ​ទី២៣ ខែមិថុនា ឆ្នាំ២០១៣ ពេលថ្ងៃត្រង់ ឧត្តមសេនីយ៍ទោ រ័ត្ន ស៊្រាង និងជា​សមា​ជិក​គណ​បក្ស​ប្រជា​ជន​កម្ពុជា បានចុះជួបសំណេះសំណាល និង​ពង្រឹង​បណ្តាញ​បក្ស​ជា​មួយ​ក្រុម​ការងារបក្ស និងអ្នកគាំទ្របក្ស​ នៅវត្ត​ដង​រុន ភូមិដងរុន ឃុំបន្ទាយនាង ស្រុកមង្គលបូរី ដែល​មាន​អ្នក​ចូល​រួម​ចំនួន​១២៤នាក់ ។
  • រសៀល​ថ្ងៃ​ទី២៣ ​ខែ​មិថុនា ​ឆ្នាំ២០១៣​ ឯកឧត្តម​​ អ៊ុង​ អឿន ​ប្រធាន​គណ​បក្ស​ប្រជា​ជនកម្ពុជា​ខេត្ត​​បន្ទាយ​​មាន​ជ័យ ​លោក​ស្រី ​ព្រំ ​ស៊ី​ណា ​​ និង​ជា​សមា​ជិក​​គណ​បក្ស​​ប្រជា​​ជ​ន​កម្ពុជា​​ខេត្ត​ រួម​​ជា​​មួយ​​បណ្តាញ​​ក្រុម​​ការងារ​​គណ​បក្ស​ ​បាន​​ជួប​​​សំណេះ​​សំណាល​​ជាមួយ​​អ្នក​គាំ​ទ្រ​​គណ​​បក្ស​​ប្រជា​ជន​កម្ពុជា ​នៅ​វត្ត​ព្រះស្រែ ភូមិព្រះស្រែ ឃុំតាឡំ ស្រុកមង្គលបូរី។ អ្នកចូលជាង​​១០០​០នាក់​​ក្នុង​កម្ម​វិធីនេះ​ ទទួលបា​នកា​រឧបត្ថម្ភ​​សារ៉ុង១ ​និង​ថវិកា​ក្នុង​ម្នាក់ៗ​១ម៉ឺន​រៀល។
  • ថ្ងៃទី២៤ ​ខែមិថុនា ​ឆ្នាំ២០១៣ ​ឧត្តម​សេនីយ៍ទោ ​រ័ត្ន​ ស៊្រាង​ និង​ជា​​សមា​​ជិក​​គណ​បក្ស​ប្រជា​ជន​​កម្ពុជា​​ខេត្តបន្ទាយមានជ័យ បានជួប​​ប្រជុំ​​ជាមួ​យ​ប្រធាន​​បក្ស​ប្រចាំ​ភូមិ ​និង​បណ្តាញស​កម្មជន​ ដើម្បី​​ពង្រឹង​​បណ្តាញ​​ និង​​ចំនួន​​សមាជិកអ្នកគាំទ្រ​ឲ្យបានល្អ​​​​​​ នៅ​​តាម​​មូលដ្ឋានរៀងៗខ្លួន។ កា​រ​​ប្រជុំ​​នេះ​​ធ្វើ​ឡើង​​នៅ​ផ្ទះ​សកម្មជនបក្ស​ ដែលស្ថិតនៅក្នុង​ភូមិ​តាឡំកណ្តាល ឃុំតាឡំ ស្រុកមង្គលបូរី ដែលមានអ្នកចូលរួម ប្រមាណ៣០នាក់ ។
  • ថ្ងៃទី២៤​ ខែមិថុនា ឆ្នាំ២០១៣ ឯកឧត្តម ញឹក ប៊ុ​នឆៃ អ្នកតំណាងរាស្រ្តខេត្តបន្ទាយមានជ័យ បាន​ចុះជួបសំណេះ​សំណាល​ជាមួយ​សមាជិក​បក្ស​នៅ​វត្ត​លួង​ ភូមិ​ផា​ស៊ី​ស្រា​ ឃុំឬស្សី​ក្រោក ​ស្រុកមង្គលបូរី។
និពន្ធ​ដោយ CVV-F
ថ្ងៃអង្គារ ទី25 មិថុនា ឆ្នាំ2013 ម៉ោង04:52
  • ថ្ងៃ​ទី២៣ ​ខែ​មិថុនា ​ឆ្នាំ​២០១៣​ ឯក​ឧត្តម​ ហេង ​សម្បត្តិ​ សមា​ជិក​ក្រុម​ប្រឹក្សា​ខេត្ត​ និង​ជា​សមា​ជិក​​ក្រុម​ការងារ​គណប​ក្ស​ប្រជា​ជនកម្ពុជា​ បាន​​ជួប​​សំណេះ​​សំណាល ​និង​ពង្រឹង​បក្ស​​ជា​មួយ​​សមា​​ជិក​​បក្ស ​និង​​អ្នក​​គាំ​​ទ្រ​គណ​បក្ស​ប្រជាជន​កម្ពុជា​​នៅ​វត្ត​ស្រះ​រាំង​ ភូមិ​ស្រះ​រាំង​ ឃុំ​ស្រះ​រាំង​ ស្រុក​មង្គលបុរី ​ដែល​​មាន​​អ្នក​​ចូល​​រួម​សរុប​​ប្រមាណ​​៧២៤នាក់។
  • ​ថ្ងៃ​ទី២៣ ខែមិថុនា ឆ្នាំ២០១៣ ពេលថ្ងៃត្រង់ ឧត្តមសេនីយ៍ទោ រ័ត្ន ស៊្រាង និងជា​សមា​ជិក​គណ​បក្ស​ប្រជា​ជន​កម្ពុជា បានចុះជួបសំណេះសំណាល និង​ពង្រឹង​បណ្តាញ​បក្ស​ជា​មួយ​ក្រុម​ការងារបក្ស និងអ្នកគាំទ្របក្ស​ នៅវត្ត​ដង​រុន ភូមិដងរុន ឃុំបន្ទាយនាង ស្រុកមង្គលបូរី ដែល​មាន​អ្នក​ចូល​រួម​ចំនួន​១២៤នាក់ ។
  • រសៀល​ថ្ងៃ​ទី២៣ ​ខែ​មិថុនា ​ឆ្នាំ២០១៣​ ឯកឧត្តម​​ អ៊ុង​ អឿន ​ប្រធាន​គណ​បក្ស​ប្រជា​ជនកម្ពុជា​ខេត្ត​​បន្ទាយ​​មាន​ជ័យ ​លោក​ស្រី ​ព្រំ ​ស៊ី​ណា ​​ និង​ជា​សមា​ជិក​​គណ​បក្ស​​ប្រជា​​ជ​ន​កម្ពុជា​​ខេត្ត​ រួម​​ជា​​មួយ​​បណ្តាញ​​ក្រុម​​ការងារ​​គណ​បក្ស​ ​បាន​​ជួប​​​សំណេះ​​សំណាល​​ជាមួយ​​អ្នក​គាំ​ទ្រ​​គណ​​បក្ស​​ប្រជា​ជន​កម្ពុជា ​នៅ​វត្ត​ព្រះស្រែ ភូមិព្រះស្រែ ឃុំតាឡំ ស្រុកមង្គលបូរី។ អ្នកចូលជាង​​១០០​០នាក់​​ក្នុង​កម្ម​វិធីនេះ​ ទទួលបា​នកា​រឧបត្ថម្ភ​​សារ៉ុង១ ​និង​ថវិកា​ក្នុង​ម្នាក់ៗ​១ម៉ឺន​រៀល។
  • ថ្ងៃទី២៤ ​ខែមិថុនា ​ឆ្នាំ២០១៣ ​ឧត្តម​សេនីយ៍ទោ ​រ័ត្ន​ ស៊្រាង​ និង​ជា​​សមា​​ជិក​​គណ​បក្ស​ប្រជា​ជន​​កម្ពុជា​​ខេត្តបន្ទាយមានជ័យ បានជួប​​ប្រជុំ​​ជាមួ​យ​ប្រធាន​​បក្ស​ប្រចាំ​ភូមិ ​និង​បណ្តាញស​កម្មជន​ ដើម្បី​​ពង្រឹង​​បណ្តាញ​​ និង​​ចំនួន​​សមាជិកអ្នកគាំទ្រ​ឲ្យបានល្អ​​​​​​ នៅ​​តាម​​មូលដ្ឋានរៀងៗខ្លួន។ កា​រ​​ប្រជុំ​​នេះ​​ធ្វើ​ឡើង​​នៅ​ផ្ទះ​សកម្មជនបក្ស​ ដែលស្ថិតនៅក្នុង​ភូមិ​តាឡំកណ្តាល ឃុំតាឡំ ស្រុកមង្គលបូរី ដែលមានអ្នកចូលរួម ប្រមាណ៣០នាក់ ។
  • ថ្ងៃទី២៤​ ខែមិថុនា ឆ្នាំ២០១៣ ឯកឧត្តម ញឹក ប៊ុ​នឆៃ អ្នកតំណាងរាស្រ្តខេត្តបន្ទាយមានជ័យ បាន​ចុះជួបសំណេះ​សំណាល​ជាមួយ​សមាជិក​បក្ស​នៅ​វត្ត​លួង​ ភូមិ​ផា​ស៊ី​ស្រា​ ឃុំឬស្សី​ក្រោក ​ស្រុកមង្គលបូរី។

អាជ្ញាធរ​ និងសមត្ថកិច្ច​ ខេត្តសៀមរាប រារាំងសមាជប្រជាពលរដ្ឋ​​​

http://cambodianvotervoice.org/kh/index.php?option=com_content&view=article&id=3424:2013-06-25-03-34-09&catid=13:2011-10-14-07-20-47

ថ្ងៃអង្គារ ទី25 មិថុនា ឆ្នាំ2013 ម៉ោង03:30

យោងតាមវិទ្យុអាស៊ីសេរី បានអោយដឹងថាប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា អាយឌា (IDEA) លោក វន់ ពៅ បាន​មាន​ប្រសាសន៍​​ កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៤ ខែ​មិថុនា ឆ្នាំ២០១៣ថា ប្រជាពលរដ្ឋ​មក​ពី​ខេត្ត​ចំនួន ៥ មាន​ខេត្ត​​សៀមរាបខេត្ត​ព្រះវិហារ កំពង់ធំ និង​ ខេត្ត​ឧត្តរមានជ័យបាន​ជួប​ជុំ​គ្នា​ដើម្បី​សំដែង​កង្វល់​បង្ហាញ​អោយ​គណបក្ស​នយោបាយ​សំខាន់ៗដែល​នឹង​ចូល​រួម​ការបោះឆ្នោត​​ពេល​ខាង​មុខ បាន​ដឹង​ពី​ទុក្ខ​លំបាកហើយ​នឹង​​ជួយ​ធ្វើ​ការ​ដោះស្រាយ​ទៅ​តាម​ការ​សន្យា។ សមាជ​​នេះក្នុង​គោល​បំណង​​បើក​អោយ​​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​សំដែង​កង្វល់​អំពី​ការ​លំបាក​ ដូចជា​បញ្ហា​​បាត់​បង់​ដីធ្លី និង​​បញ្ហា​បាត់បង់​ព្រៃឈើធនធាន​ធម្មជាតិ​ជាដើម និង​​ធ្វើ​ជា​ញត្តិ​នាំ​យក​កង្វល់​ទាំង​អស់​ទៅ​ប្រគល់​ជូន​​គណបក្ស​នយោបាយ​នានាក៏​ប៉ុន្តែ​​អាជ្ញាធរ​ខេត្ត​សៀមរាប បាន​បដិសេធ​​មិន​អនុញ្ញាត​ច្បាប់​អោយ​ធ្វើ​ពិធី​នោះ​ទេ។

គណ​បក្ស​សង្គ្រោះ​ជាតិ​បន្ត​ធ្វើ​សកម្មភាព​ទោះ​មាន​ការ​រំខាន​

http://cambodianvotervoice.org/kh/index.php?option=com_content&view=article&id=3375:2013-06-17-06-11-11&catid=13:2011-10-14-07-20-47

ថ្ងៃច័ន្ទ ទី17 មិថុនា ឆ្នាំ2013 ម៉ោង06:08
កាល​ពី​ថ្ងៃទី​១៤​ មិថុនា គណបក្ស​សង្គ្រោះជាតិ​បាន​រៀបចំ​កិច្ច​ប្រជុំ​មួយ​ជា​មួយ​មន្ត្រី​ជាន់​ខ្ពស់​របស់​ខ្លួន។​ នៅ​ក្រោយ​កិច្ចប្រជុំ​ លោក យឹម សុវណ្ណ​ មន្តី្រ​ជាន់​ខ្ពស់​ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​បាន​ឲ្យ​ដឹង​ថា​ ក្នុង​ពេល​កន្លង​មក​ ​មាន​ការ​រារាំង​សកម្មភាព​មូល​ដ្ឋាន​របស់​គណបក្ស​ និង​ការ​បំផ្លិច​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស​នៅ​មូល​ដ្ឋាន។​ ទោះ​ជា​យ៉ាង​នេះ​ក្តី​ក៏​ក្រុម​ការ​ងារ​គណបក្ស​នៅ​តែ​បន្ត​ធ្វើ​វេទិកា​សំណេះ​សំណាល​ប្រជាពលរដ្ឋ​ដដែល។​ បន្ថែម​លើស​ពី​នេះ​ លោក​បាន​បន្ត​ថា​ ប្រសិន​បើ​រាជ​រដ្ឋាភិបាល​គ្មាន​វិធាន​ការ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ទេ​ គណបក្ស​សង្គ្រោះជាតិ​នឹង​មាន​វិធាន​តប​ត​វិញ​ជា​មិន​ខាន​ទេ។

គណបក្ស​សង្គ្រោះជាតិ​

ក្រសួង​ការងារ​អនុញ្ញាត​ឲ្យ​កម្មករ​ និយោជិត ឈប់​សម្រាក​ពី​ ១ថ្ងៃ​ ទៅ ៣ថ្ងៃ​ ដើម្បី​ចូល​រួម​ការ​បោះឆ្នោត​

http://cambodianvotervoice.org/kh/index.php?option=com_content&view=article&id=3374:2013-06-17-02-42-25&catid=13:2011-10-14-07-20-47

ថ្ងៃច័ន្ទ ទី17 មិថុនា ឆ្នាំ2013 ម៉ោង02:39
           ក្រសួង​ការ​ងារ​ ​និង​បណ្តោះ​បណ្តាល​វិជ្ជា​ជីវៈ​ ​បាន​ឆ្លើយ​តប​យល់​ព្រម​ទៅ​នឹង​សំណើរ​របស់​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការបោះឆ្នោត​ ​កាល​ពី​ថ្ងៃទី០៤​ ខែមិថុនា​ ឆ្នាំ២០១៣​ ​ដោយ​ក្រសួង​ការងារ​ និង​បណ្តោះ​បណ្តាល​វិជ្ជាជីវៈ​ ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​លេខ​ ១៨៩ កប/សជណ ​ដល់​ម្ចាស់​រោងចក្រ​ សហគ្រាស​ ​គ្រឹះស្ថាន​ទាំង​អស់​ ​ដែល​ស្ថិត​ក្នុង​ដែល​អនុវត្ត​នៃ​ច្បាប់​ស្តីពី​ការងារ​ ​ត្រូវ​អនុញ្ញាត​ច្បាប់​ជូន​កម្មករ​ ​និយោជិត​ពី​១ថ្ងៃ​ ​ទៅ ៣ថ្ងៃ​ ​ដើម្បី​ឈប់​សម្រាក​ទៅ​ចូល​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​ ​នីតិ​កាល​ទី៥​ ឆ្នាំ២០១៣ខាង​មុខ។​
ការ​អនុញ្ញាត​ច្បាប់​ត្រូវ​បាន​ចែក​ចេញ​ជា ៣​ប្រភេទ​ទៅ​តាម​ទីតាំង​ភូមិ​សាស្រ្ត​ដូច​ខាង​ក្រោមៈ​
១-ធ្វើ​ការ​នៅ​រាជ​ធានី​ភ្នំពេញ​ ​និង​នៅ​តាម​ទី​រួម​ខេត្ត​ទាំង​ ២៣ ​ហើយ​ត្រូវ​ទៅ​បោះឆ្នោត​នៅ​ក្នុង​រាជធានីភ្នំពេញ​ ​និង​ទីរួម​ខេត្ត​ទាំង​ ២៣​នោះ​ផ្ទាល់​ ត្រូ​វ​អនុញ្ញាត​ច្បាប់​ចំនួន​ ១ថ្ងៃ​ ​គឺ​នៅ​ថ្ងៃទី២៨​ ខែ​កក្កដា ឆ្នាំ​២០១៣។​
២-ធ្វើ​ការ​ក្នុង​ខេត្ត​ទាំង ២៣​ ​ហើយ​ត្រូវ​ទៅ​បោះឆ្នោត​នៅ​ក្នុង​ខេត្តទាំង​ ២៣នោះ​ផ្ទាល់​ ​ត្រូវ​អនុញ្ញាត​ច្បាប់​ចំនួន​ ២ថ្ងៃ​ ​គឺ​ចាប់​ពី​ថ្ងៃទី២៧​ ​ដល់​ ២៨ ​ខែ​កក្កដា ឆ្នាំ​២០១៣។​
៣-​ពី​រាជ​ធានី​ភ្នំពេញ​ទៅ​តាម​បណ្តា​ខេត្ត​ទាំង​២៣​ ​ឬ​ពី​តាម​បណ្តា​ខេត្ត​ទាំង​ ២៣ ​មក​រាជធានី​ភ្នំពេញ​ ​ឬ​ពី​តាម​បណ្តាខេត្ត​ណា​មួយ​ ទៅ​ខេត្ត​ណា​មួយ​ទៀត​ ត្រូវ​អនុញ្ញាត​ច្បាប់​ចំនួន​ ៣ថ្ងៃ​ គឺ​ចាប់​ពី​ថ្ងៃទី២៧​ ដល់​ ២៩ ​ខែកក្កដា​ ឆ្នាំ២០១៣។​
សេចក្តី​ជូន​ដំណឹង​ដដែល​ បង្គាប់​ឲ្យ​ថៅកែ​និយោជក​ត្រូវៈ​ ទី១.​រក្សា​ទុក​ប្រាក់ឈ្នួល​ និង​ប្រាក់​រង្វាន់​ធ្វើការ​ទៀង​ទាត់​ជូន​កម្មករ​ និយោជិត​នៅ​ដដែល​ ដោយ​ពុំ​តម្រូវ​ឲ្យ​ដោយ​ពុំ​បង្ហាញ​ឯកសារ​ផ្សេងៗ​ ​នៅ​ពេល​ត្រឡប់មក​វិញ​ឡើយ។​ ​ប៉ុន្តែ​បើ​កម្មករ​ អនុវត្ត​ហួស​ពី​ច្បាប់​អនុញ្ញាត​ដូច​មាន​ចែង​ខាង​លើ​ ត្រូវ​ទទួល​ខុស​ត្រូវ​តាម​បទបញ្ជា​របស់​រោង​ចក្រ​សហគ្រាស។​ ​និង​ទី២.​ត្រូវ​ខិត​ខំ​បើក​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​ ​ឲ្យ​បាន​មុន​ថ្ងៃ​បោះឆ្នោត។​ ​បើ​ពុំ​មាន​លទ្ធភាព​ទេ​ ​សូម​អនុញ្ញាត​ឲ្យ​កម្មករ​ខ្ចី​ប្រាក់​ឈ្នួល​មួយ​ភាគ​ (បុរេប្រទាន) ជា​មុន​សិន។​

ចំនួន​ការ​ថ្លែង​សុន្ទរ​កថា​របស់​អ្នក​នយោបាយ​ដែល​វិទ្យុ​ និង​ទូរទស្សន៍​បាន​ចាក់​ផ្សាយ​ច្រើន​ជាង​គេ​

http://cambodianvotervoice.org/kh/index.php?option=com_content&view=article&id=3373:2013-06-17-02-22-42&catid=13:2011-10-14-07-20-47

ថ្ងៃច័ន្ទ ទី17 មិថុនា ឆ្នាំ2013 ម៉ោង02:16
បើ​យោង​តាម​របាយការណ៍​អង្កេត​តាម​ប្រព័ន្ធផ្សព្វផ្សាយ​របស់​ខុមហ្វ្រែល​ប្រចាំ​ខែមករា​ ឆ្នាំ២០១៣​ ចំនួន​ការថ្លែង​ ​សុន្ទរកថា​របស់​អ្នក​នយោបាយ​ដែល​វិទ្យុ​ ​និង​ទូរទស្សន៍​លើក​យក​មក​ចាក់​ផ្សាយ​ច្រើន​ជាង​គេ​ចំនួន​ប្រាំនាក់​ ​ក្នុងនោះ​រួមមាន៖​ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ចំនួន​ ២៤ដង​, ​លោក កឹម សុខា ​ជា​អនុ​ប្រធាន​គណបក្ស​សង្រោះជាតិ​ចំនួន​ ២៤ដង,​ លោក​ ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ​ចំនួន ១៩ដង​, ​លោក ខឹម វាសនា ​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ ​ចំនួន ១៤ដង និង​លោក សម រង្ស៊ី​ប្រធាន​គណបក្សសង្គ្រោះជាតិ​ ​ចំនួន​ ៤ដង។​ ​ហើយ​បើ​យោង​តាម​របាយការណ៍​ របស់​ខុមហ្វ្រែល​​ដដែល​ ​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​គឺ​ជា​អ្នក​នយោបាយ​ដែល​ទូរទស្សន៍​លើក​យក​ការ​ថ្លែងសុន្ទរកថា​ ​មក​ចាក់​ផ្សាយ​ច្រើន​ជាង​គេ។​ ​ចំណែក​ឯ​អ្នក​នយោបាយ​បួន​រូប​ផ្សេង​ទៀត​ត្រូវ​គេ​លើក​យក​មក​ចាក់​ផ្សាយ​ក្នុង​ វិទ្យុ​FM ១០៥។

តារាង​ចំនួន​ការ​ថ្លែង​សុន្ទរកថា​របស់​អ្នក​នយោបាយ​ដែល​វិទ្យុ​ ​និង​ទូរទស្សន៍​បាន​ចាក់​ផ្សាយ​ច្រើន៖​

គណបក្ស​នយោបាយ​ ​និង​គណៈ​ប្រតិភូ​បណ្តា​ប្រទេស​ផ្សេងៗ​ចុះ​ហត្ថលេខា​ប្តេជ្ញា​ប្រឆាំង​អំពើ​ពុក​រលួយ​

http://cambodianvotervoice.org/kh/index.php?option=com_content&view=article&id=3362:2013-06-13-04-58-56&catid=13:2011-10-14-07-20-47

និពន្ធ​ដោយ CVV-M
ថ្ងៃព្រហស្បតិ៍ ទី13 មិថុនា ឆ្នាំ2013 ម៉ោង04:51
ថ្ងៃទី១២​ ​មិថុនា​ម្សិលមិញ​ ​មាន​ការ​ចុះហត្ថលេខា​ប្តេជ្ញា​ប្រឆាំង​អំពើ​ពុករលួយ​ ​ដែល​មាន​ភាគី​ហត្ថលេខី​ជា​គណៈប្រតិភូមក​ពី​បណ្តា​ប្រទេស​ផ្សេងៗ​ចំនួន​២៦​ ​និង​តំណាង​គណបក្ស​នយោបាយ​ចំនួន០៦​ដែល​បាន​ចុះ​បញ្ជី​បេក្ខជន​ ​និង​គណបក្ស​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ ​នីតិ​កាល​ទី៥​ខាង​មុខ​នេះ។​ ​គណបក្ស​នយោបាយ​ទាំង​ ​០៦​នោះ​រួមមាន៖​ ​គណបក្សសង្គ្រោះជាតិ​ ​គណបក្សហ្វ៊ុនស៊ិនប៉ិច​ ​គណបក្ស​សម្ព័ន​ដើម្បី​ប្រជាធិបតេយ្យ​ ​គណបក្សខ្មែរឈប់ក្រ​ ​គណបក្ស​សាធារណៈ​រដ្ឋ​ប្រជាធិបតេយ្យ​ ​និង​គណបក្សខ្មែរអភិវឌ្ឍន៍​សេដ្ឋកិច្ច។
សូមបញ្ជាក់ថាក្នុងចំណោមគណបក្សនយោបាយចំនួន០៨ ដែលចូលរួមកាលបោះឆ្នោតខាងមុខ មានគណបក្សនយោបាយចំនួន០២ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសញ្ជាតិកម្ពុជា មិនបានចូលរួមក្នុងពិធីចុះហត្ថលេខានេះទេ។

អាជ្ញាធរ​ប៉ូលីស​ខេត្ត​កំពង់ឆ្នាំង​បាន​ប្រើ​អំពើ​ហិង្សា​លើ​មន្រ្តី​គណបក្ស​ប្រឆាំង​ករណី​លើក​ស្លាក​សញ្ញា​គណបក្ស​

http://cambodianvotervoice.org/kh/index.php?option=com_content&view=article&id=3358:2013-06-13-04-00-25&catid=13:2011-10-14-07-20-47

ថ្ងៃព្រហស្បតិ៍ ទី13 មិថុនា ឆ្នាំ2013 ម៉ោង03:58
យោង​តាម​លិខិត​ស្នើ​សុំ​អន្តរាគមន៍​របស់​លោក​ ដួង ចន្ត្រា​ ​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង​ នៃ​គណបក្ស​សម រង្ស៊ី​ ​ជូន​មក​លេខាធិការ​ខុមហ្រ្វែល​ប្រចាំ​ខេត្តកំពង់ឆ្នាំង​ បាន​រៀប​រាប់​ឲ្យ​ដឹង​ថា​ ​មាន​ករណី​ប្រើប្រាស់​អំពើ​ហិង្សា​ ​និង​ការ​គំរាម​កំហែង​មក​លើ​រូបលោក​ ​និង​ក្រុម​ការងារ​ចលនា​ប្រជាធិបតេយ្យសង្គ្រោះជាតិ​ខេត្តកំពង់ឆ្នាំង​ ​នៅពេល​ លើក​ស្លាក​សញ្ញា​គណបក្ស។​ ​នៅ​ក្នុង​ខិលិត​នោះ​បាន​បញ្ជាក់​ផង​ដែរ​ថា​ ​កាល​ពី​ថ្ងៃទី​១១​ ​ខែមិថុនា​ ​ឆ្នាំ​២០១៣​ ​លោក​ ដួង ចន្ត្រា​ ​និង​ក្រុមការងារ​ចលនា​ប្រជាធិបតេយ្យសង្គ្រោះជាតិ​ខេត្តកំពង់ឆ្នាំង​ ​បានលើក​ស្លាក​គណបក្សសង្គ្រោះជាតិ​ ដែល​មាន​ទំហំ​២,៣ម x ១,៨ម ​ដែល​មាន​កំពស់​ ៤ម ​ចំនួន​៧ផ្ទាំង​ នៅ​តាម​បណ្តោយ​ផ្លូវ​នានា​នៅ​ទី​រួម​ខេត្ត​ ​និង​ស្រុក​មួយ​ចំនួន​នៃ​ខេត្ត​កំពង់​ឆ្នាំង​ ហើយ​ការ​លើក​ស្លាក​រួច​រាល់​នៅ​ត្រឹម​រសៀល​ថ្ងៃ​ដដែល។​ ​បន្ទាប់​ពី​ការ​លើក​ស្លាក​បញ្ចប់​ ​នៅ​វេលា​ម៉ោង​ជាង​ ៥ ល្ងាច​  ​មាន​អាជ្ញាធរ​ប៉ូលិស​ម្នាក់​បាន​ហៅ​លោក​ ​និង​ក្រុម​ការងារ​មក​ជួប​គ្នា​ក្នុង​គោល​បំណង​ឲ្យ​ក្រុម​ការ​ងារ​លោក​ដក​ស្លាក​ទាំង​នោះ​ចេញ​វិញ​ តែ​លោក​មិន​ព្រម។​ ​ដោយ​សារ​តែ​លោក​មិន​យល់​ព្រម​ ប៉ូលិស​ម្នាក់​នោះ​បាន​ដើរ​ចេញ​ទៅ​ តែ​នៅ​មិន​ឆ្ងាយ​ពី​ទី​នោះ​ប៉ុន្មាន​ផង​ មាន​ប៉ូលិស​ប្រហែល​ជាង​ ២០នាក់​ទៀត​ បាន​កំពុង​តែ​ដក​ស្លាក​ដែល​ទើប​និង​លើក​យក​ដាក់​ឡាន។​ ពេល​ឃើញ​ហេតុការណ៍​នោះ​ លោក​បាន​ថតរូប​ ​តែមាន​ប៉ូលិស​ម្នាក់​បាន​ស្រែក​គំរាម​លោក​ ​និង​បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​រូប​លោក​ ​ដោយ​គ្មាន​អ្នក​ជួយ​អន្តារាគមន៍​នោះទេ។​ ​មក​ត្រឹម​ព្រឹក​ថ្ងៃទី១២​ ​ខែមិថុនា​ម្សិញមិញ​នេះ​ ស្លាក​សញ្ញា​គណបក្សគណបក្សសង្គ្រោះជាតិ​ទាំង​នោះ​ ​ត្រូវ​បាន​អាជ្ញាធរ​ដក​ចេញ​វិញ​ទាំង​អស់។​
Follow

Get every new post delivered to your Inbox.

Join 129 other followers

%d bloggers like this: